1- នៅពេលដែលគូស្នេហ៍របស់អ្នកក្រោកទៅបន្ទប់ទឹក អ្នកក៏យកកាបូបប្រាក់របស់គេមកឆែកភ្លាម ហើយក៏ឃើញស្រោមអនាម័យមួយប្រអប់ពេលនោះ អ្នកនឹង៖
ក- មិនអីទេ ចេះការពារខ្លួនអីចឹងជាការល្អ (១ពិន្ទុ)
ខ- ពេលដែលគេចេញពីបន្ទប់ទឹកមក ក៏ធ្វើជាសុំមើលកាបូបប្រាក់របស់គេ ហើយចាំមើលតើគេធ្វើយ៉ាងម៉េច? (២ពិន្ទុ)
គ- អោយគេសារភាពភ្លាមថាយកទៅប្រើជាមួយស្រីណា? (៣ពិន្ទុ)
2- តើគូស្នេហ៍របស់អ្នកធ្លាប់ធ្វើអ្វីមួយដែលគួរអោយសង្ស័យថាគេកំពុងតែក្បត់អ្នកដែររឺទេ?
ក- អត់ទេ (១ពិន្ទុ)
ខ- មានខ្លះដែរ ប៉ុន្តែមិនជាខ្លាំងក្លាអីទេ (២ពិន្ទុ)
គ- ឧស្សាហ៍ឃើញជាប្រចាំ (៣ពិន្ទុ)
3- ពិធីជប់លាងនារាត្រីនេះមានភ្ញៀវចូលរួមកកកុញ រហូតដល់អ្នកវង្វេងផ្លូវបែកពីគូសេ្នហ៍។ លុះដើរបន្តិចក្រោយមកក៏ឃើញគូស្នេហ៍របស់អ្នកកំពុងឈរសាសងជាមួយមិត្តស្រីដ៏ស្រស់សោភារបស់គេ។ ពេលនោះអ្នកនឹង៖
ក- ចូលទៅអូសដៃចេញមកវិញភ្លាម (៣ពិន្ទុ)
ខ- គ្រាន់តែជជែកលេងជាមួយមិត្តភក្តិ តាមតែគេទៅ (១ពិន្ទុ)
គ- ប្រញាប់ចូលទៅតោងដៃរបស់គេដើម្បីបញ្ជាក់ថាបុរសនេះជាគូស្នេហ៍របស់អ្នក (២ពិន្ទុ)
4- អ្នកនាំគូស្នេហ៍ទៅចូលរួមពិធីខួបកំណើតរបស់មិត្តស្រីរបស់អ្នក ប៉ុន្តែមិត្តភក្តិស្រីដែលមកចូលរួមសុទ្ធតែស្អាតៗស្ទើរតែទាំងអស់ ពេលនោះអ្នកនឹង៖
ក- និយាយម្តងលេងម្តងមែនដើម្បីអោយ មិត្តភក្តិដឹងមិត្តភក្តិ បើហ៊ានតែមករញ៉េរញ៉ៃជាមួយគូស្នេហ៍ខ្ញុំ អត់យល់មុខទេ! (៣ពិន្ទុ)
ខ- បើនាំគេមក មានន័យថាអ្នកទុកចិត្តមិត្តភក្តិថាមិនក្បត់គ្នា (២ពិន្ទុ)
គ- ធ្វើធម្មតាៗដូចជាមិនមានអ្វីកើតឡើង តែលួចសង្កេតកម្មភាពគេគ្រប់ជំហាន (៣ពិន្ទុ)
5- ចន្លោះពេលដែលគូស្នេហ៍របស់អ្នកទៅបន្ទប់ទឹក ក៏មានស្រីម្នាក់ទូរស័ព្ទចូលទូរស័ព្ទដៃរបស់គាត់ ពេលនោះអ្នកនឹង៖
ក- ទទួលទូរស័ព្ទហើយប្រាប់ថាអ្នកគឺជាសង្សារបស់គាត់ មានអ្វីផ្តាំរឺអត់? (១ពិន្ទុ)
ខ- គិតក្នុងចិត្តថាស្រីនោះជាអ្នកណា គេ ទូរស័ព្ទមកធ្វើអ្វី ហើយទាក់ទងគ្នាយូរប៉ុនណាហើយ? (២ពិន្ទុ)
គ- អោយគូស្នេហ៍ ទូរស័ព្ទបកទៅវិញភ្លាមរួចអ្នកចាំស្តាប់ជាមួយ (៣ពិន្ទុ)
6- គូស្នេហ៍របស់អ្នកទូរស័ព្ទមកប្រាប់ថា គេមិនស្រួលខ្លួនមិនអាចមកតាមការណាត់បានទេ ប៉ុន្តែមិត្តភ័ក្តិរបស់អ្នករាយការណ៍មកថាឃើញគេកំពុងបណ្តើរស្រីក្មេង អ្នកនឹង៖
ក- តាមទៅរកដល់ផ្ទះដើម្បីអោយដឹងថាគេនៅផ្ទះរឺអត់? (៣ពិន្ទុ)
ខ- ទូរស័ព្ទទៅផ្ទះរបស់គេ ដើម្បីអោយបានដឹងរឿងពីបងប្អូនរបស់គេជាមុន (២ពិន្ទុ)
គ- មនុស្សដូចខ្ញុំមិនមែនត្រចៀកស្រាលឆាប់ជឿគេឡើយ បើសង្សាប្រាប់ថាឈឺគឺឈឺមេនហើយ! (១ពិន្ទុ)
7- ទូរស័ព្ទរបស់គូស្នេហ៍អ្នកមានសារស្នេហ៍ដែលនារីមិនស្គាល់ម្នាក់ផ្ញើរមកពេលដែលគេចូលបន្ទប់ទឹក អ្នកនឹង៖
ក- ផ្ញើរសារទៅអោយស្រីនោះវិញ ហើយល្បួងគេអោយមកជួបអ្នកនៅថ្ងៃស្អែក (៣ពិន្ទុ)
ខ- ទូរស័ព្ទទៅស្រីនោះភ្លាម ដើម្បអោយដឹងថានាងជានរណា? (២ពិន្ទុ)
គ- អោយគេសារភាពត្រង់ៗថា ស្រីម្នាក់ហ្នឹងជានរណា? (១ពិន្ទុ)
8- នៅសុខៗស្រាប់តែគេមកប្រាប់អ្នកថា ចាប់ពីពេលនេះតទៅនៅរៀងរាល់ថ្ងៃពុធនិងថ្ងៃព្រហស្បត្តិ៍មិនអាបមកជួបអ្នកបានទេ ថែមទាំងហាមអ្នកមិនអោយទូរស័ព្ទទៅរកទៀត អ្នកនឹង៖
ក- ប្រាប់ទៅគូស្នេហ៍វិញថា ក្រៅពីថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍ត្រូវឧស្សាហ៍មកជួបនឹងអ្នក បើមិនអីចឹងទេមិនសុខចិត្តទេ (១ពិន្ទុ)
ខ- ទូរស័ព្ទទៅរាល់យប់ថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍ដើម្បីអោយដឹងថាគេធ្វើការមែនរឺអត់? (២ពិន្ទុ)
គ- ទៅអង្គុយចាំគេនៅកន្លែងធ្វើការតែម្តង បើមិនធ្វើការថែមម៉ោងទេនឹងដឹងគ្នាហើយ! (៣ពិន្ទុ)
9- មួយរយៈនេះគេដូចជាមិនសូវចុះសម្រុងជាមួយអ្នកសោះ ខុសពីលើកមុនឆ្ងាយណាស់ អ្នកនឹង៖
ក- សង្ស័យគេមានថ្មីទើបបានម៉ួរម៉ៅដាក់ដូច្នេះ (១ពិន្ទុ)
ខ- ធ្វើជាអោយមិត្តភក្តិប្រុសមកចែចង់មើល ថាតើគេសុំបែករឺអត់? (៣ពិន្ទុ)
គ- ព្យាយាមផ្លាស់ប្តូរខ្លួនឯងអោយស្អាត ទាក់ចិត្តប្រុសៗ (២ពិន្ទុ)
10- អ្នកបានឃើញក្រែមលាបមាត់ធ្លាក់ក្នុងរថយន្តរបស់គេ ហើយអ្នកប្រាកដថាវាមិនមែនជារបស់អ្នក ពេលនោះអ្នកនឹង៖
ក- បងស្រីរបស់គេលាបមាត់ពណ៌នេះ សង្ស័យតែរបស់បងស្រីគេហើយមើលទៅ! (១ពិន្ទុ)
ខ- យកលាក់ទុករួចហើយទៅសួរមនុស្សក្នុងផ្ទះរបស់គេថាជារបស់អ្នកណា? (៣ពិន្ទុ)
គ- ទុករឿងក្រែមមួយឡែកសិន ចាប់ផ្តើមនិយាយជាមួយគេអោយដឹងគ្នាម្តង (២ពិន្ទុ)
១០ – ១២ ពិន្ទុ
អ្នកគឺជាសង្សាក្នុងសុបិនរបស់បុរសគ្រប់រូបព្រោះមិនចំពោះថាគេខិលខូចនឹងស្រីញីប៉ុនណា អ្នកនៅតែធ្វើធម្មតាៗមិនចេះរអ៊ូរទាំដាក់ត្រចៀកគេ ។
១៣ – ២២ ពិន្ទុ
អ្នកអាចធ្វើចិត្តបានដោយគិតថា រឿងខិលខូចស្រីញីជារឿងធម្មតារបស់មនុស្សប្រុស ប៉ុន្តែក៏ត្រូវធ្វើឡើងក្នុងក្របខណ្ឌមួយដែលអាចទទួលយកបាន បើហួសហេតុពេកអ្នកក៏មិនអាចទ្រាំបានដែរ។
២៣ – ៣០ ពិន្ទុ
អ្នកគឺជាមនុស្សស្រីកំពូលប្រច័ណ្ឌផុតលេខលើលោក ព្រោះគ្រាន់តែគេយកភ្នែកមើលស្រីផ្សេងមិនទាន់បាន១វិនាទីផង ស្នួរកាំផ្លៀង១ផាំងក៏កើតឡើងភ្លាម។ អ្នកមិនអាចទ្រាំនឹងមនុស្សប្រុសខិលខូចរឿងស្រីញីបានឡើយ មិនចំពោះថាខិលខូចតិចល្មមៗរឺខ្លាំងទេ ព្រោះអ្នកជាមនុស្សប្រកាន់គោលការណ៍ “សុខចិត្តបាត់មាសទាំងល្បី កុំអោយតែប្តីបានទៅគេ”។

Recent Comments Gravatars