ទង់​ជាតិ​ខ្មែរ​ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាងអាវាសែ.. ស្រេច​តែ​លើ​ចិន

មាត្រា​ទី​៦ នៃ​រដ្ឋធម្មនុញ្ញ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ចែង​អំពី​ទង់​ជាតិ​ ​ភ្លេង​ជាតិ និង​សញ្ញា​ជាតិនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

រូប​ទង់​ជាតិ​ខ្មែរ​កំណត់​ក្នុង​ឧបសម្ព័ន្ធ​ទីមួយ​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ 

នៅ​លើ​ទង់​ជាតិ​នេះ​យើង​មាន​ពណ៌​ខៀវ អម​សង្ខាង​ពណ៌​ក្រហម និង​មាន​រូប​ប្រាសាទ​អង្គរ​វត្ត​នៅ​កណ្ដាល។ រដ្ឋធម្មនុញ្ញ​គេ​មិន​បាន​ចែងឱ្យ​បាន​ច្បាស់​អំពី​សមាមាត្រ​កម្ពស់​របស់​ពណ៌​នីមួយៗ​ទេ។ បន្ទាប់​មក​ទៀត​រូប​អង្គរ​មាន​លក្ខណៈ​លម្អិត​ជ្រុល។

ដោយ​សារ​តែ​គុណ​វិបត្តិ​បន្តិច​បន្តួច​នេះ ឥលូវ​នេះ​យើង​ចាប់​ផ្ដើម​ពិនិត្យ​មើល​ទង់ជាតិខ្មែរ ដែល​មាន​នៅ​លើ​អ៊ីនធឹនែត​ម្ដង​មួយៗ។ សូម​អ្នក​ពិនិត្យ​ចំណុច​ដូចតទៅ​នេះ៖ កាំ​ជណ្ដើរ​ បង្អួច ក្បាច់​កំពូល​ប្រាសាទ។ល។

រូប​ទង់​ជាតិ​ខ្មែរ​នៅ​លើ​ Wiki៖ បង្អួច​ច្រើន​ជ្រុល គ្មាន​កាំ​ជណ្ដើរ ក្បាច់​លើ​កំពូល​ប្រាសាទ​ខុស។


រូប​ទង់​ជាតិ​ខ្មែរ​តាំង​នៅ​វិមាន​ឯករាជ្យ: ក៏​ខុស​ពី​ទង់​ជាតិ​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ដែរ

បើ​យើង​google លើ​អ៊ីនធឹនែត​វិញ ទង់​ជាតិ​ខ្មែរ​ដែល​ចេញ​ដំបូង​គេ​សុទ្ធ​តែ​ខុស​ទាំង​អស់។ ឬ​មួយ​ក៏​ រូប​អង្គរ​វត្ត​នៅ​លើ​ទង់​ជាតិ​នេះ គេ​គូរ​យ៉ាង​ម៉េច​ក៏​បាន​ស្រេច​តែក្បាល​ចិត្ត? មើល​ទៅ​ប្រហែល​ស្រេច​តែ​ចិន​អ្នក​ធ្វើ​ យក​មក​លក់​ឱ្យ​ហើយ។

Related Posts

Comments

  1. ដោយសារ​មិន​មាន​ការខ្វាយខ្វល់​អំពី​រដ្ឋធម្មនុញ្ញ

  2. someone says:

    What should we do?

  3. Anonymous says:

    នេះជា ការសង្កេតដ៏ត្រឹមត្រូវ។ សព្វថ្ងៃនេះ ចលនាជាតិនិយម កំពុងតែពុះកញ្ជោល ។​ បងគួរតែបង្ហាញ បញ្ហានេះអោយសង្គមខ្មែរបានយល់​ តាមរយៈកាសែត ដូចជាដើមអម្ពិល​ជាដើម។ បងអាចផ្ញើ អីមែល​​ទៅកាសែតដើមអម្ពិល។​ ខ្ញុំសង្ឃឹមថា នៅពេលដែលថ្នាក់ដឹកនាំ បានដឹងពីបញ្ហានេះ​ និងមាន ការពិភាក្សាដែល​​អាចឈានដល់មាន ក្រុមការងារមួយសំរាប់កំណត់ភាពជាក់លាក់ របស់ទង់ជាតិខ្មែរ។

  4. khmerbotra says:

    ខ្ញុំឃើញប្រទេសខ្លះគេយកចិត្ដទុកដាក់ខ្លាំងណាស់អំពីទង់ជាតិ សូម្បីតែក្រឡា ឬ ក្បាច់គូស ពណ៌ ។ល។

  5. posoky says:

    ស្រុកយើងគឺគេចូលដល់ប្រធានបទ នាយករដ្ឋមន្រ្តី និយម បើគាត់និយាយអីមួយ គឺនាំគ្នាទាំងហ្វូងទាំងហ្វាយ ស្រែកតាមនាយករដ្ឋមន្រ្តីដែរ ទោះទាំងងងឹតងងុល ក៍ស្រែកតាមបណ្តាឃោសនាស័ព្ទផ្សេងៗ បើគាត់ជេ គឺនាំគ្នាស្រែកជេតាមទៅ គ្មានបែបផែន គ្មានការគិតគូរ តើធ្វើនឹងខុសរឺត្រូវ ប៉ះពាល់ច្បាប់អត់ ។

    និយាយអោយចំទៅបើសួរប្រជាជនធម្មតាខ្លះ គាត់មិនបានដឹងថា ស្អីទៅរដ្ឋធម្មនុញ្ញ ក៍ប៉ុន្តែ បើសួរថាអ្នកណាសម្តេចតៃជោ គឺតែក្មេងមិនទាន់ ចេះស្លៀកក៍ដឹងស្គាល់ដែរ។ សរុបទៅអំណាចបុគ្គល គឺធំឆ្ងាយណាស់ប្រៀបធៀបពីច្បាប់កំពូល ពីច្បាប់រដ្ឋនៃប្រទេសជាតិសព្ឋថ្ងៃនេះ។

    យើងនាំគ្នានិយាយពីការពិតឧទាហរណ៍៖ មានឡានពីបើកលើផ្លូវហាមចូល បើឡាននោះជាសេរីថ្មី (Lexus or Landcruiser…) ដែលមានផ្លាក ខ.ភ.ម រឺ ន.ប អាចជា លេខពិសេស ការេ​ ។ល។ តើជឿរទេថាលោកប៉ូលិស នាំគ្នាចេញទៅផ្លុំកញ្ជែរអោយឈប់ទេ?

    តែបើឡានជាឡានប្រជាជនសមញ្ញធម្មតា ឡានឈ្នួល មិនបាច់ជិះខុសក៍លោក ប៉ូលិសហៅយកលុយដែរ ។

  6. Samady KS says:

    នេះ​​គេ​ហៅ​ថា​ការ អាប់ឌេត,

  7. សុធីតា says:

    ពិតប្រាកដណាស់។
    រដ្ធាភិបាលគួរតែកំណត់មាត្រដ្ធានមួយច្បាស់លាស់!!

  8. lavorn (ឡាវ័ន​) says:

    អឺ​… ប្រហែល​ជា​ការ​ធ្វេស​ប្រ​ហែស​​របស់​រដ្ឋ​ហើយ ដែល​គាត់​គិត​មិន​ដល់​។​ សូម្បី​តែ​ខ្ញុំ​ក៏​មិន​ដែល​ចាប់​អារម្មណ៍​ពី​បញ្ហា​នេះ​ដែរ​​ តែ​ខ្ញុំ​ជឿ​ថា​បើ​យើង​ធ្វើ​សំ​នូម​ពរ​ទៅ​រដ្ឋា​ភិ​បាល​ប្រ​ហែល​ជា​គាត់​នឹង​ធ្វើ​ការ​កំ​នត់​មួយ​យ៉ាង​ច្បាស់​លាស់​ជា​មិន​ខាន​។ តែ​សំ​ខាន់​ត្រង់​ថា​ តើ​យើង​ប្រាប់​ទៅ​រដ្ឋ​ដោយ​វិ​ធី​ណា​?? :D

    • monida says:

      ត្រឹមត្រូវ! ដូច្នេះ​ទើប​ពួក​ខ្ញុំ​ប្រាប់​ដោយ​ប្រយោល​តាម​វិធី​នេះ :D

  9. SEY says:

    យល់​ល្អ ចង់​ឲ្យ​អស់​លោក​ខាង​កាន់​គេហទំព័រនេះ មេត្តា​ជួយ​អាប់​ឡូដ​រូប​ទង់​ជាតិ​ដែល​ត្រូវ​នោះ​​​ទៅ​លើ​អ៊ីនធឺណិត ហើយ​ប្រាប់​គេឯង​ថា បើ​ចង់​បាន​ទង់​ជាតិ​ខ្មែរ ឲ្យ​មក​យក​ពីទី​អាប់ឡូដ​នោះ​ទៅ ។ យូរៗទៅ ប្រហែល​ជា​កែខៃ​បាន​ខ្លះ ជា​ជាង​និយាយ​ចោលគ្រែង​លោ​ភ្លេចបាត់​ទៅ​ទៀត ។ ប៉ុន្តែ សូម​មេត្តា​អាប់ឡូដ​រូប​ ដែល​មាន​រ៉េស្សូលូស្ហិន​តូច-​ធំ ដើម្បី​ភាព​ងាយ​ប្រើ​ប្រាស់​តាម​តម្រូវការ​ជាក់​ស្តែង ។

    • ខ្ញុំ​ចង់​ធ្វើ​ដែរ តែ​រក​មិន​បាន។ ដំបូង​ខ្ញុំ​គិត​ថា​យក​រូប​​ដែល​មាន​ក្នុង​ឧបសម្ព័ន្ធ​របស់​រដ្ឋ​ធម្មនុញ្ញ យក​មក​គូស​ផ្ដាម​ពី​លើ​ ក្នុង photoshop តែរូប​នោះ​តូច​ពេក​ធ្វើ​មិន​កើត។

  10. Khmer says:

    ខ្ញុំធ្លាប់ឃើញគេសរសរសរសេររិះគន់ ដែលកោះសន្តិភាពយកមកចុះពីរឿងទង់ជាតិខុសនេះដែរ តែហាក់ដូចជាគ្មានប្រែប្រួលសោះ។ រហូតមកដល់ពេលនេះគេនៅតែប្រើទង់ជាតិដែលខុស។

Speak Your Mind

*