មាត្រាទី៦ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាបានចែងអំពីទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិនៃព្រះរាជាណាចក្រកម្ពុជា។
រូបទង់ជាតិខ្មែរកំណត់ក្នុងឧបសម្ព័ន្ធទីមួយនៃច្បាប់រដ្ឋធម្មនុញ្ញ
នៅលើទង់ជាតិនេះយើងមានពណ៌ខៀវ អមសង្ខាងពណ៌ក្រហម និងមានរូបប្រាសាទអង្គរវត្តនៅកណ្ដាល។ រដ្ឋធម្មនុញ្ញគេមិនបានចែងឱ្យបានច្បាស់អំពីសមាមាត្រកម្ពស់របស់ពណ៌នីមួយៗទេ។ បន្ទាប់មកទៀតរូបអង្គរមានលក្ខណៈលម្អិតជ្រុល។
ដោយសារតែគុណវិបត្តិបន្តិចបន្តួចនេះ ឥលូវនេះយើងចាប់ផ្ដើមពិនិត្យមើលទង់ជាតិខ្មែរ ដែលមាននៅលើអ៊ីនធឹនែតម្ដងមួយៗ។ សូមអ្នកពិនិត្យចំណុចដូចតទៅនេះ៖ កាំជណ្ដើរ បង្អួច ក្បាច់កំពូលប្រាសាទ។ល។
រូបទង់ជាតិខ្មែរនៅលើ Wiki៖ បង្អួចច្រើនជ្រុល គ្មានកាំជណ្ដើរ ក្បាច់លើកំពូលប្រាសាទខុស។

រូបទង់ជាតិខ្មែរតាំងនៅវិមានឯករាជ្យ: ក៏ខុសពីទង់ជាតិកំណត់ក្នុងរដ្ឋធម្មនុញ្ញដែរ
បើយើងgoogle លើអ៊ីនធឹនែតវិញ ទង់ជាតិខ្មែរដែលចេញដំបូងគេសុទ្ធតែខុសទាំងអស់។ ឬមួយក៏ រូបអង្គរវត្តនៅលើទង់ជាតិនេះ គេគូរយ៉ាងម៉េចក៏បានស្រេចតែក្បាលចិត្ត? មើលទៅប្រហែលស្រេចតែចិនអ្នកធ្វើ យកមកលក់ឱ្យហើយ។


Pingback: តើអ្នកជាជនជាតិខ្មែរឬអត់? « ពីនេះពីនោះ
Pingback: តើអ្នកជាជនជាតិខ្មែរឬក៏មិនមែន? « ពីនេះពីនោះ