ជំរើសថ្មី​ក្រៅពី​ការ​លែង​លះ​​សំរាប់​​អ្នក​​ដែល​មាន​​ជីវិត​អាពាហ៍ពិពាហ៍​មិន​​សម​ប្រ​កប​

.

ក្រៅ​ពីការលែងលះគ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ចំពោះ​មុខ​តុលាការ​ នៅមាន​វិធី​មួយ​ទទៀត​សំរាប់​គូស្វាមី​ដែលមាន​ជីវិត​អាពាហ៍ពិពាហ៍​មិន​​ចុះសម្រុង​នឹងគ្នា​។ ប៉ុន្តែ​ដំណោះស្រាយ​នេះ​គឺសំរាប់​តែ​ប្តីប្រពន្ធ​ដែលមិន​ចង់​រស់នៅ​ជាមួយគ្នាក្រោម​ដំបូល​តែមួយ​ តែ​ក៏មិន​ចង់ចូល​ខ្លួន​អោយតុលា​ការ​កាត់ក្តី​ដើម្បី​បាន​សំបុត្រលែងលះមួយ​ដែល​ស្រប​ច្បាប់។ នៅអាមេរិច​បច្ចុប្បន្ន​មាន​ស្វាមី​ភរិយា​ជា​ច្រើន​គូបាន​ចាប់​ផ្តើម​ជ្រើស​រើ​ស​យក​វិធី​រស់នៅបែកគ្នា បែកផ្ទះគ្នា រឺ​រហូត​ដល់​រស់​នៅ​ទីក្រុង​ផ្សេងគ្នា​ដោយ​ជួបគ្នា​តែ​២​រឺ​៣ដង​ក្នុង​មួយ​ឆ្នាំ​ក្នុង​ករណី​ចាំបាច់​តែប៉ុណ្ណោះ។​ វិធី​នេះ​អាច​កាត់​បន្ថយ​ភាព​តា​ន​តឹង​ក្នុង​ការ​រស់នៅ​ជាមួយគ្នា ដែល​អាច​ឈាន​ទៅ​ដល់​ជម្លោះបែក​ផ្សែង  ហើយប្រហែល​ជានឹង​អាច​មាន​ផ្លូវ​ចុះសម្រុង​នឹងគ្នា​វិញ​ក៏ថាបាន​ដែរ។ ប្តី​ប្រពន្ធ​មិន​តិចគូទេ​ដែល​នៅពេល​​​លែង​លះ​គ្នា​ចំពោះ​មុខ​​ច្បាប់​ហើយ ក៏ត្រលប់​មក​ត្រូវ​រ៉ូវគ្នា​វិញ​។ នេះ​បញ្ជាក់​ថា​នៅពេល​ដែលទោមនស្សនឹងគ្នា​ ការ​សំរេច​ចិត្ត​ណាមួយ​ដោយ​តក់ក្រហល់​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ជួនកាល​ពួកគេ​ទាំង​ពី​គ្រាន់​តែ​ត្រូវការ​ពេល​វេលា​ស្ងប់ស្ងាត់​រៀងខ្លួន​មួយ​រយៈប៉ុណ្ណោះ។

ចំពោះ​កូនៗ​ ប្រហែល​ជា​ពួក​គេ​ធំ​ៗ​អស់​ហើយ​ ហើយ​ប្រហែល​ជា​បែក​ផ្ទះអស់​រៀងៗ​ខ្លួន​ផង​ ដូច្នេះ​មិន​ចាំ​បាច់​ប្រឈម​មុខ​គ្នា​ចំពោះ​មុខ​ច្បាប់​ដើម្បី​ទាមទា​ពួក​គេ​ឡើយ។ ហើយ​ក៏​ប្រហែល​ជា​អ្នក​មិន​ទាន់ត្រូវការ​រក​អ្នក​ថ្មី​ភ្លាមៗ​ដែរ​មើល​ទៅ!!

នៅ​ប្រទេស​មួយ​ចំនួន​ មាន​គេអាច​យក​ចំណេញ​ពី​ការ​រក្សា​អាពាហ៍ពិពាហ៍​ស្របច្បាប់​នេះ​ជា​ច្រើន ដូចជា​ថ្លៃបង់​ពន្ធ  ថ្លៃសាវា​សុខភាពជាដើម។

មាន​អ្នក​ល្បី​មួយ​ចំនួន​បាន​ជ្រើស​រើស​យក​ដំណោះស្រាយនេះ​ ដូចជា មហា​សេដ្ឋី Warren Buffet និង​ អ្នក​សិល្បៈ William de Kooning​ ៕

Related Posts

Speak Your Mind

*