វិធី​ដែល​សារព័ត៌មាន​បង្វិល​ក្បាល​របស់អ្នក​

រូប​ទាំង​បី​ខាង​លើ​នេះ គេ​កាត់​ចេញមក​ពី​ស្ថានការណ៍តែមួយ តែ​ទៅ​តាម​រូប​នីមួយៗ​ អ្នក​អាច​យល់​ឃើញ​ខុស​ៗ​គ្នា។ បើ​គេ​យក​រូប​ទីមួយ​ទៅ​ផ្សាយ​ អ្នក​នឹង​យល់​ន័យ​ផ្សេង បើ​អ្នក​មើល​តែ​រូប​ទី​ពីរ​អ្នក​នឹង​យល់​ន័យ​មួយ​បែប​ទៀត។ ដូច្នេះ​ហើយ​អ្វី​ដែល​យើង​ឃើញ ដែល​ជា​អ្វី​ដែល​គេ​ចង់​ឱ្យ​យើង​ឃើញ​នោះ មិន​អាច​បញ្ជាក់​ពី​ការ​ពិត​បាន​ទេ។

របៀប​សរសេរ​កាន់​ជើង​ក្រុម​ម្ខាង បង្ខូច​ក្រុម​ម្ខាង​ទៀត អាចនៅ​​មានបច្ចេក​ទេស​​ច្រើន​ជាង​នេះ​ទៀត។

ឧទាហរណ៍៖ បើ​គេ​ចង់​សរសេរ​ថាអាមេរិច​ខូច ចិន​ល្អ គេ​នឹង​ខំសរសេរ​លើក​យក​ចំណុចច​អាក្រក់​របស់​អាមេរិច​ដែល​បាន​ធ្វើ​កន្លង​មក ហើយ​លើក​យក​ចំណុច​ល្អ​ៗរបស់​ចិន។ នរណា​ក៏​មាន​ចំណុច​អាក្រក់​និង​ចំណុច​ល្អ​ដែរ។

ឧទាហរណ៍​៖​ ប្រៀប​ធៀប​ទីក្រុង​ពីរ។ បើ​គេ​ចង់​កាន់​ជើង​ក្រុង ក បង្អាប់​ក្រុង ខ នោះ​គេ​នឹង​លើក​យកកន្លែង​ស្អាត​​បំផុត​របស់​ក្រុង​ ក មក​ប្រៀប​ធៀប​នឹង កន្លែង​គគ្រិចបំផុត​របស់​ក្រុង​ ខ។ ឬ​មួយ​និយាយ​ថា ក្រុង​ខ គ្មាន​អី​គ្រាន់​បើ​ជាង​ក្រុង​ក ទេ មាន​កន្លែង​គគ្រិច​ដូច​តែគ្នា។ល។

មនុស្ស​គឺ​ទន់​ខ្សោយ​បែប​នេះ​ឯង គ្រាន់​តែ​គេ​បំភាន់បន្តិច យើង​ចាញ់​បោក​គេ​ភ្លាម។ ដូច្នេះមុន​នឹង​ជឿ​នរណា​ម្នាក់ យើង​គួរ​ទាមទារ​ឱ្យ​អ្នក​ដែល​និយាយ​អូស​ទាញ​យើង​ ឬ​ស្វែង​រក​លើក​ចំណុច​អាក្រក់​ទាំង​សង្ខាង​ឱ្យ​បាន​ច្រើន​បំផុត ដើម្បីមក​ប្រៀបធៀប​គ្នា។

- បើ​គេ​និយាយ​ថា ក អាក្រក់។  អ្នក​គួរ​សួរ​គេ​វិញ​ថា តើ ខ អាក្រក់​ដែរ​ទេ?

- បើ​គេ​និយាយ​ នាយ​នេះ​ប្រឆាំងលោក​នាយក​ផ្កាប់​មុខ​តែម្ដង? អ្នក​គួរ​សួរ​ថា ចុះ​អ្នក​វិញ រណប​ ឬ អែបអប​ លោក​នាយកផ្កាប់មុខ​ដែរ​ឬទេ?

….

បើ​នៅ​មាន​បច្ចេក​ទេស​ផ្សេង​ទៀត សូម​អ្នក​អាន​ជួយ​បន្ថែម :D

Related Posts

Speak Your Mind

*