ពាក្យថា សហាយ ក្នុងភាសាខ្មែរក្ដី ក្នុងភាសាបាលីក្ដី កើតចេញពីពាក្យសំស្ក្រឹត សហាយ ឬ សហាយៈ។
ក្នុងភាសាសំស្ក្រឹត សហាយៈ មានន័យថា
1) អ្នករួមដំណើរ
2) មិត្តសម្លាញ់ ពួកម៉ាក
3) អ្នកមានអាជីពដូចគ្នា
2) ជំនួយការ (ដែលបារាំងថាអាស៊ីស្តង់ assistant)
តែក្នុងភាសាខ្មែរ សហាយមានន័យថា
1) នាម មនុស្សដែលជាកំណាន់លួចលាក់ ..។ ឧ. សហាយរបស់នាងពៅ…។ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ…។
2) កិរិ. ទៅលួចលាក់មានមនុស្សកំណាន់។ ឧ. មីពៅ វាទៅសហាយនឹងអាចារ្យឆន។
ដូច្នេះ ប្រយ័តធ្វើឯងអ្នកចេះបាលីបាគូ ប្រើខុសកាលៈទេសៈ និយាយថា
“នាង(ជំនួយការ)ហ្នឹងជាសហាយរបស់បងទេអូន
ច្បាស់ជាត្រូវម៉ាដំបន់ហើយ!!

Recent Comments Gravatars