អត្ថបទមួយរបស់អាស៊ីសេរីចុះថ្ងៃទី២ កុម្ភៈនេះ រាយការណ៍ដោយ កែវពេជ្រ មេត្តា បាននិយាយអំពីការធ្លាក់ចុះនៃសីលធម៌របស់យុវវ័យសម័យនេះ។
សីលធម៌រស់នៅរបស់យុវវ័យខ្មែរសព្វថ្ងៃនេះត្រូវបានគេសង្កេតឃើញថា មួយចំនួនកំពុងប្រព្រឹត្ដខុសចាកគន្លងសីលធម៌ វប្បធម៌ ប្រពៃណីជាតិ ដូចជាការប្រើអំពើហិង្សា មិនគោរពតាមការប្រៀនប្រដៅរបស់ឪពុកម្ដាយ គ្រូបង្រៀនជាដើម។
អ្នកចាស់ទុំខ្មែរមួយចំនួនទាំងនៅទីក្រុងភ្នំពេញនិងតាមខេត្តនានា បានសម្ដែងការរិះគន់ថា សីលធម៌រស់នៅរបស់យុវជនយុវតីខ្មែរមួយចំនួនសព្វថ្ងៃនេះ គឺបានប្រាសចាកឆ្ងាយពីគន្លងដើមបើគេប្រៀបធៀងទៅនឹងសីលធម៌រស់នៅរបស់យុវវ័យខ្មែរកាលពីជំនាន់មុនៗ។
អត្ថបទនេះបាននិយាយសំដៅវាយប្រហារ តែទៅលើយុវវ័យ តែដូចជាមិនបញ្ជាក់អោយយើងដឹងថា
សម័យនេះ កុំថាឡើយយុវវ័យ សូម្បីតែចាស់ៗ ក៏សីលធម៌ធ្លាក់ចុះដែរ
សម័យនេះ យើងមាន ក្មេងទំនើង ស្រីទំនើង ប្រុសទំនើង ចាស់ទំនើង ប៉ូលីសទំនើង ទាហានទំនើង អ្នកបួសទំនើង និង រដ្ឋមន្ត្រីទំនើង។
ប៉ុន្តែ តាមយោបល់អ្នក ប្រទេសណាសម្បូរមនុស្សទំនើងជាងគេ?









Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

9 Responses
ខ្ញុំថានៅប្រទេសជឿនលឿន។
ប៉ុន្តែគេខុសពីយើងត្រង់ទំនៀមទំលាប់ និងសង្គម រាប់បញ្ចូលទាំងសុវត្តិភាព។ ដូច្នេះចំណុចខ្លះយើងមិនអាចបណ្តោយអោយធ្វើដូចគេបានទេ ដូចជារស់នៅជាមួយគ្នាក្នុងនាមត្រឹមជាសង្សារជាដើម។
ដោយហេតុថានៅស្រុកយើង យើងបន្ទាន់សម័យបានត្រឹមតែខាងក្រៅប៉ុណ្ណោះ តែមិនមែនការគិតទេ។
រស់នៅជាមួយគ្នាក្នុងនាមត្រឹមជាសង្សារប្រហែលប្រសើរជាងរៀបការជាមួយអ្នកដែលទើបនឹងស្គាល់មុខនៅថ្ងៃការមើលទៅ…
ក៏ប៉ុន្តែសំរាប់ស្រុកយើងនៅមិនទាន់ទទូលយកបាននៅឡើយទេ
និងគ្រូទំនើងផងដែរ។
តាមគំនិតខ្ញុំអ្វីដែលខុសគ្នារវាងស្រុកយើងនិងស្រុកគេគឹថាជាទូទៅក្មេងៗ(ចាស់ៗផងដែរ)នៅស្រុកគេ គេដឹងនិងយល់អំពីអ្វីដែលគេធ្វើឬប្រព្រឹត្ត មិនមែនដោយការភ្លើតភ្លើនឬដោយការបោកប្រាស់ដើម្បីក្នុងគោលបំណងអ្វីមួយនោះទេ។ល។ ចំណែកនៅស្រុកយើងវិញ គឹគេធ្វើអ្វីៗដោយការកេងចំនេញនិងឆ្លៀតឱកាស… ក្មេងៗមិនដឹងអីគឹវាអាស្រ័យទៅនឹងបរិយាសសង្គម។ គ្រួសារក៏ចូលរួមចំនែកដ៏ធំមួយដែរក្នុងបញ្ហានេះ។
ម៉េចដឹង?
គ្រាន់តែថា ចាស់ៗឥឡូវភាគច្រើនមិនសូវបំបិទសិទ្ធិកូនចៅដូចមុនក្នុងរឿងគូស្រករ។
សិទ្ថី (មិនមែន សិទ្ធីទេ?) ខ្ញុំឯកភាព។ តែថាហេតុអ្វីបានជាគេ យល់អំពីអ្វីដែលគេធ្វើឬប្រព្រឹត្ត មិនមែនដោយការភ្លើតភ្លើនដូចនៅស្រុកយើង?
សិទ្ធីនឹងណា… ពេលវៃមើលមិនសូវឃើញ។
មួលហេតុគឹថាមនុស្សនៅទីនេះបានទទួលការអប់រំធំទូលាយជាងនៅស្រុកខ្មែរយើង។ គេបង្ហាត់មនុស្សអោយចេះគិតនឹងពិចារណាថ្លឹងថ្លែងវិភាគនិងស្វែងយល់ដោយខ្លួនឯងតាំងពីកុមារ នៅពេលដែលក្មេងចេះយល់និងរៀនដោយខ្លួនឯង ពួកគេនឹងមានការសំរេចចិត្ត ដោយផ្អែកទៅលើការថ្លឹងថ្លែងរបស់គេ ប៉ុន្តែមិនមានន័យថារាល់អ្វីៗដែលពួកគេយល់នោះគឺត្រូវទាំងអស់នោះទេ គ្រាន់តែជាទូទៅគឺគេមានហេតុផលច្រើននិងទូលំទូលាយជាងក្មេងយើង។ ម្យ៉ាងវិញទៀតសង្គមគេក៏បង្រៀនមនុស្សអោយឆ្លាតដែរ មនុស្សល្ងង់ពិបាករស់នៅស្រុកនេះ ណាស់។
ច្រើនបែប ច្រើនយ៉ាងណាស់ អារឿងទំនើងនេះ។ សំខាន់សង្គមយើង នៅដាច់ឆ្ងាយពីអារិយធម៌ពិភពលោកខ្លាំងពេក (ទើបតែងើបពីសម័យអាពត) ផ្នត់គំនិតនៅបូរាណនៅឡើយ។