អ្នកជាស្ត្រីជាន់សម័យកំរិតណា?

modern

១-​ តារាចំរៀងប៉ុបដ៏ល្បីរបស់​អាមេរិចបានទទួល​មរណភាព ព័ត៌មានខ្ចរខ្ចាយពេញពិភពលោក​ អ្នកដឹង​នៅពេលណា?

ក- ដឹងភ្លាមៗ ប្រោះទទួលសារពីមិត្តភក្តិ

ខ- ដឹងព័ត៌មាន​ពីទូរទស្សន៍

គ-ដឹងពីកាសែតនៅថ្ងៃស្អែកឡើង

ឃ-ទើបតែដឹងពេលមិត្តភក្តិ​ជជែកគ្នា

២- នៅតំបន់ទេសចរណ៍មាត់សមុទ្រ  មើលទៅនរណាៗក៏ស្លៀកខោ​ខ្លី​ដែរ ចុះអ្នកវិញ​ហ៊ានស្លៀកទេ?

ក- មានតែស្លៀកខ្លីជាងគេ

ខ- កំពុងតែសាក

គ- មិនហ៊ាន​ស្លៀកទេ វាមើលទៅមិនសមចំពោះ​ខ្លួនឯង

ឃ- ចង់ស្លៀកដែរ តែខ្លាចម៉ាក់ស្តីអោយ

៣- បើមាន​ភេសជ្ជៈដូចខាងក្រោមនៅចំពោះមុខ តើអ្នកនឹងរើសភេសជ្ជៈណាមុនគេ?

ក- ទឹកផ្លែឈើមានប្រយោជន៍ចំពោះ​សុខភាព

ខ- តែបែតង

គ- កូកាកូឡា

ឃ-តែគុជ

៤- ទឹកផ្លែឈើបែបណាដែលអ្នក​តែងតែ​ទិញជា​ប្រចាំ?

ក- ទឹកផ្លែឈើបករឡុក

ខ- ទឹកផ្លែឈើច្របាច់ស្រស់ៗ

គ- ទឹកផ្លែឈើដាក់ប្រអប់ស្រាប់​តាមហាង

ឃ-ជ្រើសរើសទឹកផ្លែឈើណាអត់មានលាយស្ករ

៥- ពេលទំនេរ អ្នកចូលចិត្តធ្វើអ្វីជាងគេ?

ក- អានសៀវភៅទូទៅ

ខ- មើលទូរទស្សន៍

គ- លេងអ៊ីនធើណែត

ឃ- ស្តាប់ចំរៀង

៦-​ តើសៀវភៅប្រភេទណាដែលអ្នកចូលចិត្តទិញយកមកអានជាងគេ?

ក- សៀវភៅតុក្កតា

ខ- សៀវភៅទស្សនាវដ្តីបង្ហាញម៉ូត

គ- សៀវភៅប្រលោមលោក

ឃ- សៀវភៅទូទៅ

៧- ភាពយន្តកូរ៉េដែលអ្នកមើល​ ភាគច្រើនបានមកពី៖

ក- ទិញស៊ីឌីមកមើល

ខ- មើលទូរទស្សន៍

គ- មិត្តភក្តិអោយខ្ចី

ឃ- រឿងណាល្អមើល ទៅរកទិញមើល

៨- អ្នកចូលចិត្តហាងលក់ទំនិញដោយហេតុផលណាច្រើនជាងគេ?

ក- ទៅដើរទិញឥវ៉ាន់តាមទំលាប់ស្រីៗ

ខ- ត្រូវចូលទៅទិញរបស់ដែលចាំបាច់

គ- មានណាត់ជាមួយគេ

ឃ-គ្មានអ្វីធ្វើ

៩- ប្រសិនបើមានរបស់៤ប្រភេទអោយអ្នកជ្រើសរើសទិញ អ្នកនឹងជ្រើសរើសយកមួយណា?

ក- យករបស់ថោកបំផុត

ខ- យកគុណភាពល្អបំផុត

គ- យកយីហោល្បី និងថ្លៃបំផុត

ឃ-យករបស់ដែលកេនិយមប្រើជាងគេ

១០-តើមូលហេតុអ្វីបានជាអ្នកកាត់សក់?

ក- ព្រោះវាវែងពេក

ខ- ព្រោះសក់ខូចគួរអោយស្អប់

គ- ព្រោះមានម៉ូតពេញនិយមក្នុងចិត្ត

ឃ-ព្រោះធុញទ្រាន់នឹងម៉ូតចាស់ៗ

តារាងពិន្ទុ

ក=១ ខ=២ គ=៣ ឃ=៤
ក=១ ខ=២ គ=៤ ឃ=៣
ក=១ ខ=២ គ=៤ ឃ=៣
ក=៣ ខ=១ គ=២ ឃ=៤
ក=៤ ខ=១ គ=២ ឃ=៣
ក=៤ ខ=១ គ=៣ ឃ=២
ក=១ ខ=២ គ=៣ ឃ=៤
ក=១ ខ=៣ គ=២ ឃ=៤
ក=៤ ខ=៣ គ=២ ឃ=១
១០ ក=៣ ខ=៤ គ=២ ឃ=១

ចំលើយ

  • បើអ្នកជ្រើសរើសបានពី ១២ទៅ១៨ពិន្ទុ

អ្នកជាស្ត្រីទាន់សម័យបំផុត មិនចំពោះថាមានអ្វីប្លែកគឺមិនដែលរំលងពីខ្សែភ្នែករបស់អ្នកបានឡើយ។

  • បើអ្នកជ្រើសរើសបានពី ១៩ទៅ៣៣ពិន្ទុ

អ្នកជាស្ត្រីទាន់សម័យដែរ ប៉ុន្តែមិនណាស់ណាពេកទេ។ មិនតែប៉ុណ្ណោះអ្នកក៏ជាស្ត្រីមិនណយដែរគឹមិនងាយអោយអន់ជាងគេឡើយ។

  • បើអ្នកជ្រើសរើសបានពី ៣៤ទៅ៤៨ពិន្ទុ

អាចនិយាយបានថាអ្នកជាស្ត្រីមិនជ្រួលជ្រើមតាមសម័យនិយម ដោយជឿជាក់លើខ្លួនឯងជាងលំហូរមកពីខាងក្រៅ។

Related Posts

Speak Your Mind

*