គ្មានអ្នកណាទទួលស្កាល់ថាខ្លួនជាបុគ្គលបែបណាចាំក្រុមហ៊ុនទេ ប៉ុន្តែតើមិត្តភក្តិរួមការងាររបស់អ្នកគិតដូចអ្នកដែររទេ? ពិសោធន៍ខាងក្រោមនេះអាចឆ្លើយបាន។
១- មិត្តភក្តិរបស់អ្នករអ៊ូចង់ឡើងប្រាក់ខែ អ្នកក៏ជួយណែនាំវិធី ប៉ុន្តែលទ្ធផលមិត្តភក្តិរបស់អ្នកបានឡើងប្រាក់ខែច្រើនជាងអ្នកទៅទៀត ពេលដឹងភ្លាមអ្នកក៏៖
ក- ទប់អារម្មណ៍មិនចង់បាន ដឹងអីចឹងមិនប្រាប់ទេ (១០ពិន្ទុ)
ខ- ស្រងាកចិត្តបន្តិច ប៉ុន្តែមិនអីទេ ចាំសុំឡើងប្រាក់ខែដែរ (១៥ពិន្ទុ)
គ- មិនចង់រាប់អានមិត្តភក្តិម្នាក់ហ្នឹងទៀតទេ ការពិតម្នាក់ហ្នឹងធ្វើការមិនសមនឹងប្រាក់ខែនេះឡើយ (៥ពិន្ទុ)
២- ក្រុមហ៊ុនបានបញ្ជូនបុគ្គលិកថ្មីម្នាក់អោយមកហាត់ការងារជាមួយអ្នក ពេលនោះអ្នកនឹង៖
ក- ជយោ! មានកូនចៅផ្ទាល់ខ្លួនហើយ! (៥ពិន្ទុ)
ខ- បង្រៀនការងារអោយតាមតួនាទី តែបើធ្វើទៅថ្លោះធ្លោយអត់ទុកមុខទុកមាត់អោយទេ (១០ពិន្ទុ)
គ- បង្រៀនការងារអោយគេ តែឆ្លៀតប្រើអោយធ្វើការងាររបស់ដែរ ដើម្បីជាថ្នូរនឹងការបង្រៀន (១៥ពិន្ទុ)
៣- មិត្តភក្តិម្នាក់និយាយដើមចៅហ្វាយប្រាប់អ្នក អ្នកនឹង៖
ក- លួចទៅប្រាប់ចៅហ្វាយ (៥ពិន្ទុ)
ខ- ចូលរួមនិយាយជាមួយដែរ (១០ពិន្ទុ)
គ- ប្រាប់មិត្តភក្តិអោយនិយាយតិចៗ ខ្លាចគេលឺ (១៥ពិន្ទុ)
៤- រយៈពេល៣ខែចុងក្រោយនេះ តើអ្នកទៅធ្វើការយឺតប៉ុន្មានដង?
ក- មិនច្រើនមិនតិចជាងមិត្តភក្តិផ្សេងទៀត (១០ពិន្ទុ)
ខ- ញឹកញាប់ណាស់ (៥ពិន្ទុ)
គ- មកនលើសពី៣ដងទេ (១៥ពិន្ទុ)
៥- មិត្តភក្តិម្នាក់មកអង្គុយយំរៀបរាប់នៅតុការងាររបស់អ្នកជិត១ម៉ោង ហើយថានាងត្រូវសង្សាសុំបែកកាលពីយប់ម៉ិញ ប៉ុន្តែពេលនេះការងាររបស់អ្នកកំពុងតែរវល់ខ្លាំង អ្នកនឹង៖
ក- ចេះតែស្តាប់ទៅប៉ុន្តែបង្ហាញទឹកមុខធុញទ្រាន់ (៥ពិន្ទុ)
ខ- ជួយលោងលោមទាល់តែគេសប្បាយចិត្ត រួចប្រមូលការងារយកទៅធ្វើនៅផ្ទះក៏បាន (១៥ពិន្ទុ)
គ- ប្រាប់មិត្តភក្តិត្រង់ៗថាល្ងាចនេះចាំទៅរកកន្លែងជជែកគ្នា តែឥឡូវសុំធ្វើការសិន (១០ពិន្ទុ)
៦- មិត្តភក្តិជំនិតម្នាក់បានឡើងតំណែងទៅជាចៅហ្វាយរបស់អ្នក ពេលដឹងភ្លាមអ្នកនឹង៖
ក- នាំមិត្តភក្តិទៅជប់លៀង រួចផ្តាំអោយជួយមើលៗផង (១៥ពិន្ទុ)
ខ- លួចទៅដាក់ពាក្យធ្វើការកន្លែងផ្សេង (១០ពិន្ទុ)
គ- ប្រកាសថាមិនចំពោះ មិត្តឡើងតំណែងធំប៉ុនណាទេ គឺហាមបែងចែកជាមួយអ្នក (៥ពិន្ទុ)
៧- ឡើងតំណែងបានមួយអាទិត្យ មិត្តភក្តិរបស់អ្នក ហៅអ្នកទៅស្តីបន្ទោសរឿងការងារ អ្នកនឹង៖
ក- ធ្វើមុខក្រញ៉ូវ រួចបបួលអ្នកផ្សេងប្រឆាំងនិងមិត្តភក្តិម្នាក់នោះ (៥ពិន្ទុ)
ខ- ស្លុតចិត្ត ហើយគិតថាតទៅថ្ងៃមុខយើងទាំង២នាក់មិនដូចមុនទេ (១០ពិន្ទុ)
គ- មិនថ្វីទេ ទោះបីអ្នកដទៃមកធ្វើជាចៅហ្វាយក៏មិនខុសគ្នាប៉ុន្មានដែរ (១៥ពិន្ទុ)
៨- អ្នកបានទទួលដំណឹងមកថាសង្សាអ្នកនាំអ្នកផ្សេងទៅដើរលេងកៀកកើយតាមខេត្ត ប៉ុន្តែគាប់ជួនពេលនោះចៅហ្វាយក៏ដាក់ការងារអោយអ្នកនិងមិត្តភក្តិធ្វើ អ្នកនឹង៖
ក- អោយមិត្តភក្តិធ្វើការតែម្នាក់ឯង រួចចាំជប់លៀងសងគុណ (១០ពិន្ទុ)
ខ- តែធ្វើការទាល់តែរួចរាល់ តែអារម្មណ៍មិននៅក្នុងខ្លួនទាល់តែសោះ (១៥ពិន្ទុ)
គ- ប្រាប់អោយមិត្តភក្តិធ្វើការ រួចអ្នកនឹងត្រលប់មកប្រាប់ចៅហ្វាយជាក្រោយ (៥ពិន្ទុ)
៩- ក្រុមហ៊ុនរបស់អ្នកមានការប្រកួតបុគ្គលិកដែលស្អាតសង្ហារ ប្រចាំក្រុមហ៊ុន អ្នកនិងមិត្តភក្តិអង្គុយក្បែរគ្នា មើលទៅដូចជាឡូយមិនចាញ់គ្នាសោះ អ្នកនឹង៖
ក- លួចដៀងមើល តើគេគ្រាន់បើជាងអ្នកដែរឬទេ (១៥ពិន្ទុ)
ខ- និយាយសរសើរថាមិត្តភក្តិម្នាក់នោះថា ពិតជាឈ្នះការប្រកួតមិនខាន (១០ពិន្ទុ)
គ- និយាយប្រាប់អ្នកដទៃថា អ្នកមិនចូលចិត្តម្នាក់ហ្នឹងយូរហើយ (៥ពិន្ទុ)
១០- អ្នកបានលឺមិត្តរួមការងារម្នាក់និយាយដើមអ្នកនៅក្នុងបន្ទប់ទឹក។ ស្អែកឡើងចៅហ្វាយបញ្ជារអោយអ្នកទាំង២ធ្វើការជាមួយគ្នា អ្នកនឹង៖
ក- យកការងារពិបាកអោយម្នាក់ហ្នឹងធ្វើ អ្នកយកតែការងារស្រួលៗ (៥ពិន្ទុ)
ខ- ប្រាប់ចៅហ្វាយថាសុំប្តូរក្រុមការងារ (១០ពិន្ទុ)
គ- ធ្វើការងារទៅតាមតួនាទីតែ សុំប្រាប់មុនថាគ្មានផ្លូវធ្វើជាមិត្តជាមួយម្នាក់ហ្នឹងដាច់ខាត (១៥ពិន្ទុ)
៥០ ទៅ ៧៥ពិន្ទុ
នៅក្នុងក្រុមហ៊ុនអ្នកជាបុគ្គលដែលមិត្តភក្តិរួមការងារដទៃធុញទ្រាន់ផងនិងខ្លាចផង ព្រោះអ្នកយករឿងការងារនិងរឿងផ្ទាល់ខ្លួនមកឡូកឡំគ្នា។ បើមានរឿងអ្វីកើតឡើង អ្នកនឹងជ្រើសរើសធ្វើរឿងផ្ទាល់ខ្លួនមុន ដោយមិនខ្វល់ពីមិត្តរួមការងារឡើយ។ ក្រៅពីនេះអ្នកមិនសូវមានទឹកចិត្តជាមួយអ្នកណាទេ។ សំរាប់អ្នកមិត្តរួមការងារទាំងអស់សុទ្ធតែជាគូប្រជែងទាំងអស់ រហូតដល់អ្នកគ្មានមិត្តភក្តិជិតស្និទ្ធនឹងគេទាល់តែសោះនៅកន្លែងធ្វើការ ប៉ុន្តែសត្រូវមានច្រើន។
៨០ ទៅ ១១៥ពិន្ទុ
អ្នកជាបុគ្គលធម្មតា ចេះយកចិត្តចៅហ្វាយនាយ ឆក់ឱកាសរកប្រយោជន៍មកដាក់ខ្លួនខ្លះៗដូចមនុស្សទូទៅដែរ។ បើមានអ្នកណាមើលមកអ្នកជាមនុស្សកំហូច ក៏ខូចត្រឹមតែតិចតួច មិនដល់ថ្នាក់អាក្រក់អ្វីណាស់ណាសោះ។ អ្នកអាចធ្វើខ្លួនអោយទៅជាសំណព្វរបស់ក្រុមហ៊ុនឬអាចជាមារកំណាចប្រចាំកន្លែងធ្វើការបានទាំងអស់ វាស្ថិតនៅលើខ្លួនអ្នកផ្ទាល់ថាអ្នកចង់ប្រព្រឹត្តបែបណា។
១២០ ទៅ ១៥០ពិន្ទុ្ព
គ្រប់គ្នាទទួលស្គាល់ថាអ្នកជាមិត្តភក្តិរួមការងារដ៏ល្អ ទោះបីជាមិនដល់ថ្នាក់ល្អឥតខ្ចោះក្តីប៉ុន្តែអាចនិយាយបានថាល្អជាងបុគ្គលទូទៅ។ ប្រសិនបើអ្នករក្សានិស្ស័យសុទិដ្ឋិនិយម ទទួលស្គាល់ការពិតនិងមិនយកប្រៀបលើគេ នោះតួនាទីការងាររបស់អ្នកនឹងមិនមានឧបសគ្គឡើយ៕
(ដកស្រង់ពីប្រជាប្រិយ)

Recent Comments Gravatars