យើងធ្លាប់ដឹងខ្លះៗមកថា កាសែតទស្សនាវដ្តីនានា ច្រើនបកប្រែពាក្យ World record ថា ឯត ទគ្គ កម្ម អានថា អេ តៈ ទៈ គៈ កាំ។ យូរមកហើយខ្ញុំធ្លាប់គិតនិងនិយាយថា ឯក ទគ្គ កម្ម អានថា អែក កៈ ទាក់ កាំ។
ក្នុងវចនានុក្រមខ្មែរ មានតែ ពាក្យ ឯតទគ្គៈ នេះប៉ុណ្ណោះ មិនមានពាក្យ ឯកទគ្គៈ នេះទេ។ តែថា តើពាក្យ ឯកទគ្គៈ នេះត្រូវរឺខុស?។
និយមន័យរបស់ពាក្យ ឯតទគ្គៈ
ឯតទគ្គៈ (នាម)=អ្នក ដែលគេលើកថាលើសលែងឬប្រសើរជាងគេខាងមុខការឬក៏ចំណេះវិជ្ជាណាមួយ
(វចនានុក្រមខ្មែរ)
បើផ្សំនឹងពាក្យផ្សេងទៀត
- ឯតទគ្គដ្ឋាន = ទីជាឯតទគ្គៈ (????)។
- ឯតទគ្គបុគ្គល =បុគ្គលជាឯតទគ្គៈ > បុគ្គលជាអ្នកលើសគេខាងមុខការឬក៏ចំណេះវិជ្ជាណាមួយ។
- ឯតទគ្គភាព = ភាពជាឯតទគ្គៈ > ភាពជាអ្នកលើសគេខាងមុខការឬក៏ចំណេះវិជ្ជាណាមួយ។
ចុះពាក្យ ឯតទគ្គកម្ម វិញមានន័យថា ម៉េច?
- ឯតទគ្គកម្ម = អំពើជាឯតទគ្គៈ > អំពើជាអ្នកលើសគេខាងមុខការឬក៏ចំណេះវិជ្ជាណាមួយ។ មានន័យថាម៉េចទៅ?។
យើងមិនអាចនិយាយថា “ឯតទគ្គកម្ម = កម្មដែលប្រសើរលើសគេ” បានទេ ព្រោះ ឯតទគ្គៈ មិនមែនជាគុណនាម។
សំគាល់
ភាសាសំស្ក្រឹត គេប្រើពាក្យ វិស្វវិក្រម ដែល វិស្វៈ មានន័យថា ផែនដី និង វិក្រមៈ មានន័យថា ជ័យជំនះ។ សរុបចូលគ្នាមានន័យថា ជ័យជំនះមួយផែនដី (world record)។









Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments