បន្ទាប់ពី Angry Birds ដែលជាហ្គេមមួយដែលទទួលបានជោគជ័យយ៉ាងសម្បើម ក្នុងចំណោមម៉ូបាលហ្គេមនោះ ហ្គេមមួយទៀតដែលគេរំពឹងថានឹងទទួលបានការពេញនិយមមិនធម្មតាដែរនោះ គឺ Fruit Ninja។ ហេតុដូច្នេះហើយទើបក្រុមហ៊ុន Displayair របស់រុស្ស៊ី ជ្រើសរើសយកហ្គេមនេះដើម្បីបង្ហាញលើ បច្ចេកវិទ្យាថ្មីរបស់ខ្លួន គឺអេក្រង់ថាច់ស្គ្រីនដោយប្រើចំហាយទឹក។ [Read more...]
ជើងឯកហ្កេមសង់ផ្ទះពិភពលោក
របាំងដែលមានរាងជាអក្សរ “L”, ដុំឥដ្ឋរាងការ៉េធំដែលផ្គុំពីរាងការ៉េតូចៗ៤ បង្គោល និងរាងដទៃទៀតនៅក្នុងហ្កេមសង់ផ្ទះ ចាប់ពីពេលនេះទៅមានស្តេចគ្រប់គ្រងហើយ។ កាលពីថ្ងៃទី៨សីហា២០១០កន្លងទៅនៅឡូអែនជើលែស មានការប្រគល់ជ័យលាភីដល់ជើងឯកពិភពលោកខាងហ្កេមសង់ផ្ទះដល់ជនជាតិអាមេរិចកាំងឈ្មោះ Jonas Neubauer អាយុ២៩ឆ្នាំម្នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា ដោយលោកបានយកឈ្នះគ្រប់វគ្គទាំងអស់របស់វីដេអូហ្កេមដ៏ពេញនិយមនេះ។
Game: Colliderix
Top ten video game 2009
1 – Call Of Duty Modern Warfare 2 (PC, PlayStation 3, Xbox 360)
2 – Batman : Arkham Asylum (PC, PlayStation 3, Xbox 360)
3 – Assassin’s Creed 2 (PC, PlayStation 3, Xbox 360)
4 – Grand Theft Auto : Episodes from Liberty City (Xbox 360)
5 – Uncharted 2 : Among Thieves (PlayStation 3)
6 – Street Fighter IV (PlayStation 3, Xbox 360)
7 – Killzone 2 (PlayStation 3)
8 -Wii Sports Resort (Wii)
9 – Resident Evil 5 (PC, PlayStation 3, Xbox 360)
10 – DJ Hero (PlayStation 3, Xbox 360)
By Romi Braman
ហ្គែម Call of duty រកប្រាក់បាន3ពាន់លានដុល្លារ

ក្រុមហ៊ុន Activision Blizzard Inc បានអោយដឹងថា វីដេអូហ្គែម Call of duty រកប្រាក់បានជាង៣ពាន់លានដុល្លារពីការលក់នៅជុំវិញពិភពលោក។
ដោយគិតចាប់តាំងពីវគ្គមួយនៅឆ្នាំ២០០៣មក ហ្គែម Call of duty លក់បាន55លានដុំ។
កាលពីដើមខែក្រុមហ៊ុននេះបានចេញវគ្គ Call of Duty: Modern Warfare 2 ដែលរកប្រាក់បាន៣១៤លានដុល្លារ តែក្នុងពេលមួយថ្ងៃ។
Game Call of Duty: 24h លក់បាន៣១៤លានដុល្លារ
ហ្គេមឈ្មោះ Call of Duty:Modern Warfare 2 របស់ក្រុមហ៊ុន Activision Blizzard Inc. ក្នុងការចេញលក់នាថ្ងៃទីមួយ បានរកប្រាក់ចំនូលបាន 310 លានដុល្លារ ពីការលក់នៅអាមេរិចខាងជើងនិងអង់គ្លេសតែប៉ុណ្ណោះ។
គេបានរំពឹងទុកជាមុនថា ហ្គេម “Call of Duty” នឹងអាចប្រកួតប្រជែងជាមួយហ្គេមដ៏ល្បីឈ្មោះ “Grand Theft Auto IV” ដែលជាហ្គេមដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រវីដេអូហ្គេម។
ហ្គេមនេះត្រូវបានគេចាត់ថ្នាក់ជាប្រភេទហ្គេម M មានន័យថាសំរាប់មនុស្សពេញវ័យ (M=mature) (មិនសំរាប់ក្មេងក្រោម១៧ឆ្នាំ)។ ក្នុងហ្គេមនេះអ្នកលេងត្រូវធ្វើការបាញ់ប្រហារក្នុងឆាកឈុតដ៏ស្មុគស្មាញ។ អ្នកចូលរួមលេងអាចនៅលេងជាមួយគ្នា រឺប្រកួតគ្នាតាមនែតវ៉ឺក។
ហ្គេមនេះលក់ក្នុងតំលៃ៦០ដុល្លារ អាចដើរលើកុំព្យុទ័រប្រើវីនដូ, Microsoft’s Xbox 360 និង Sony’s PlayStation 3។
ឆាកឈុតក្នុងហ្គេម




Recent Comments Gravatars