Tag: រឿង​និទាន

Post Pic
រឿង៖ ខ្លា​ឃ្មុំកំសត់

មាន​ខ្លា​ឃ្មុំមួយ​ក្បាល​រស់នៅ​ក្នុង​ព្រៃ។ រាល់ថ្ងៃ​វាតែងតែកើតទុក្ខក្រៀមក្រំ។ អេវ៉ា តែងតែមកលួងលោមវាដើម្បីកុំ​អោយ​វា​កើត​ទុក្ខទៀត។
នៅថ្ងៃចន្ទ នាងបាន​បេះផ្កា​ដ៏ស្អាត​មួយ​យកទៅអោយ​ខ្លា​ឃ្មុំដែលកើតទុក្ខនោះ។ តែខ្លា​ឃ្មុំមិនចាប់​អារម្មណ៍​សោះ ហើយវានិយាយ​ថា “ផ្កានេះនឹងស្រពោន..”។ វាក៏កើត​ទុក្ខបន្តទៀត។
ថ្ងៃ​អង្គារ នាងអេវ៉ា​បាន​ធ្វើនំដ៏ធំមួយ​មានផ្លែ​ឈែរីមួយនៅកណ្តាល យកទៅ​អោយខ្លាឃ្មុំ។ “នៅពេលញ៉ាំរួច នឹងគ្មាន​អ្វីសល់​ទៀតទេ” ខ្លា​ឃ្មុំ​កើត​ទុក្ខ​ដដែល។
ថ្ងៃពុធ នាងអេវ៉ានិទានរឿងដែលនាង​ចូលចិត្តបំផុតអោយខ្លា​ឃ្មុំស្ដាប់។ តែ​ខ្លា​ឃ្មុំនៅតែអោន​មុខ​ជ្រប់​កើត​ទុក្ខ​ដដែល។ ខ្លា​ឃ្មុំនិយាយ​ថា “បន្តិច​ទៀត​​រឿងនេះនឹងចប់ហើយ..” ។ អេវ៉ាក៏តប​ថា “តែយើង​អាច​អានសារ​ជា​ថ្មី​បាន”។ “តែ​យើងដឹង​សាច់​រឿង​អស់ហើយ​ហ្នឹង!”។ ខ្លា​ឃ្មុំ​កើត​ទុក្ខដដែល។

Post Pic
រឿង​និទាន៖ អ៊ីវ៉ាន, បក្សីភ្លើង និងចចកប្រផេះ (ភាគ​បញ្ចប់)

អ៊ីវ៉ាន​រីក​រាយ​ជា​ខ្លាំង​ ក៏​ត្រលប់ទៅ​រក​ចចកប្រផេះ។ ប៉ុន្តែ​ចចក​និយាយ​ប្រាប់​គាត់​ថា “ខ្ញុំ​បាន​ប្រាប់​ឯង​ហើយ​កុំ​អោយ​ប៉ះ​ទ្រុង​នោះ! តើ​ហេតុអ្វី​ក៏​ឯង​មិន​ព្រម​ស្ដាប់​ពាក្យ​បណ្ដាំ​របស់​ខ្ញុំ​?”

“មែន​ហើយ​ខ្ញុំ​សូម​ទោស​ លោក​បង​ចចក​”

“អញ្ចឹង​..​អញ្ចឹង​មិន​អី​ទេ អង្គុយ​លើ​ខ្នង​ខ្ញុំ​មក​ កាន់​ខ្សែ​នេះ​អោយ​ជាប់​”

អ៊ីវ៉ាន​និង​ចចក​ក៏​ចេញ​ដំនើរ​ទៅ​មុខ​ទៀត​។

បន្ទាប់​ពី​ហោះ​ហើរ​មួយ​រយៈ​​មក ពួក​គេ​បាន​មក​ដល់​វិមាន​មួយ​ទៀត​ នៅ​ទី​នោះ​មាន​សេះ​មួយ​ក្បាល​ដែល​មាន​សក់​មាស។

“អ៊ីវ៉ាន​ ចូរ​ឯង​ឡើង​តាម​ជញ្ជាំង​នេះ​ទៅ ពួក​អ្នក​យាម​ដេក​លក់​អស់​ហើយ។ ឯង​ទៅ​ក្រោល​សេះ​ យក​សេះ​ចេញ​មក​ ហើយ​ចូរ​ក្រលេក​មើល​បង្ហៀរ​ តែ​កុំ​ប៉ះ​វា​អោយ​សោះ​”

អ៊ីវ៉ាន​ក៏​ឡើង​ជញ្ជាំង​ចូល​ក្នុង​ប្រាសាទ។ នៅ​ពេល​នោះ​ពួក​អ្នក​យាម​ដេក​លក់​អស់​។

គាត់​ដើរ​សំដៅ​ទៅ​ក្រោល​សេះ អូស​វា​ចេញ​មក​ចេញ ហើយ​ក្រលេក​មើល​បង្ហៀរ​ដូច​ចចក​បង្គាប់​។ បង្ហៀរ​នោះ​ធ្វើ​ពី​មាស មាន​ដាំ​​លំអដោយ​ត្បូង​មាន​តំលៃ។ អ៊ីវ៉ាន​ក៏​យក​ដៃ​ទៅ​អង្អែល​បង្ហៀរ​នោះ ស្រាប់​តែ​ភ្លាម​នោះ​សំលេង​រោទិ៍​ក៏​បាន​លាន់​ឡើង​។ ពួក​អាមាត្រ​ក៏​ភ្ញាក់​ឡើង ហើយ​ចាប់​អ៊ីវ៉ាន​ជាប់​។ ពួក​គេ​ក៏​នាំ​អ៊ីវ៉ាន​ទៅ​ជួប​ស្តេច​ត្សារ​ឃុសម៉ាន់​

“តើ​ឯង​ជា​នរណា? មក​ពី​ណា​?”

“ទូល​បង្គំ​ឈ្មោះ អ៊ីវ៉ាន ត្សារេវិច ត្រូវ​ជា​បុត្រ​របស់​ព្រះ​ចៅ​ត្សារ​ផេរ៉ាប៉ុង”

“យី ជា​បុត្រ​របស់​ព្រះចៅ​ត្សារ​មួយ​អង្គ ម្តេច​ក៏​មក​លួច​សេះ​គេ​មួយ​ក្បាល​ទៅ​វិញ! បើ​ឯង​និយាយ​ប្រាប់​យើង​តែ​បន្តិច​ យើង​នឹង​ប្រគល់​សេះ​នេះ​ដល់​ឯង​ភ្លាម​។ តែ​មិន​អី​ទេ​ពេល​នេះ​ឯង​ធ្វើ​ការ​អោយ​យើង​មួយ យើង​នឹង​ប្រគល់​សេះ​នេះ​ដល់​ឯង។ ព្រះ​ចៅ​ត្សារ​ដាល់​ម៉ាត់​មាន​បុត្រី​មួយ​អង្គ​ឈ្មោះ​អេលេណា ប្រេក្រាច្នា​យ៉ា។ ចូរ​ឯង​ទៅ​យក​នាង​មក​អោយ​យើង​ យើង​នឹង​ប្រគល់​សេះ​នេះ​ព្រម​ទាំង​បង្ហៀរ​របស់​វា​​ដល់​ឯង​”

Post Pic
រឿង​និទាន៖ អ៊ីវ៉ាន, បក្សីភ្លើង និងចចកប្រផេះ

កាល​ពី​យូរ​លង់​ណាស់​មក​ហើយ មាន​ព្រះ​រាជា​មួយ​អង្គ​មានរាជបុត្រ​បី​អង្គ​។ រាជបុត្រ​ពៅ​ឈ្មោះ អ៊ីវ៉ាន។ ស្តេច​សារមាន​សួន​ដ៏អស្ចារ្យ​មួយ ដែល​មាន​ដើម​ប៉ោម​មួយ​ដើម មាន​ផ្លែ​មក​ជា​មាស​។ ប៉ុន្តែ​នៅរៀងរាល់​រាត្រី ផ្លែ​ប៉ោម​មួយ​ត្រូវ​បាន​គេ​លួច​។ ព្រះ​រាជា​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង ព្រះ​អង្គ​ក៏​បញ្ជា​អោយ​អាមាត្រ​ទៅ​យាម​កាម​ដើម​ប៉ោម​នោះ​។ គ្មាន​អាមាត្រ​ណា​អាច​រក​ឃើញ​ចោរ​ដែល​បាន​មក​លួយ​បេះ​ប៉ោម​នេះ​ឡើយ​។ ព្រះ​រាជា​លែង​សោយ​អាហារ​និង​ភេសជ្ជៈ​ ទ្រង់​ស្លេក​ស្លាំង ​ព្រះ​កាយចុះ​ខ្សោយ ​។

រាជបុត្រ​របស់​ព្រះ​អង្គ​ទាំង​បី​ខំ​លួង​លោម​ទ្រង់ “ព្រះ​បិតា, ពួក​យើង​នឹង​ទៅ​យាម​ដើម​ប៉ោម​នោះ​ដោយ​ផ្ទាល់”។

រាជបុត្រ​ច្បង​និយាយ​ថា “ថ្ងៃ​នេះ​ជា​ភារកិច្ច​របស់​ខ្ញុំ ខ្ញុំ​នឹង​ទៅ​យាម​ដើម​ប៉ោម​នោះ​”។ រាជបុត្រ​ច្បង​ក៏​ចេញ​ទៅ​យាម​ដើម​ប៉ោម​នោះ​។

មុន​ពេល​រាត្រី​មក​ដល់​បន្តិច​ គ្មាន​ស្លាក​ស្នាម​រឺ​សញ្ញា​អ្វី​ដែល​គួរ​អោយ​កត់​​សំគាល់​ទាំង​អស់​ គាត់​ក៏​ប្រាសខ្នង​ដេក​លើ​ស្មៅ​ទន់​ល្មើយ​ ហើយ​ក៏​លង់​លក់​ទៅ​។ នៅ​ព្រឹក​ ព្រះ​ចៅ​ត្សារ​ក៏​សួរ​គាត់ “មើល៍​កូនសំលាញ់ តើ​កូន​បាន​ឃើញ​ចោរ​ទេ ​យប់​ម៉ិញ?”

“ទេ​ព្រះ​បិតា យប់​ម៉ិញ​នេះ​កូន​នៅ​យាម​ពេញ​មួយ​យប់​ដោយ​មិន​បាន​ដេក​សូម្បី​តែមួយ​ពព្រិច​ភ្នែក​ ប៉ុន្តែ​កូន​មិន​បាន​ឃើញ​អ្វី​ទាំង​អស់​”

Recent Comments Gravatars