
រូបភាពសត្វល្អិតបែបកំប្លែង
ឆ្មាទទួលមរតក១០លានដុល្លា
Tommaso ជាឈ្មោះឆ្មាខ្មៅមួយក្បាលដែលមានអាយុ៤ឆ្នាំហើយ។ វារស់នៅទីក្រុងរ៉ូម ក្នុងប្រទេសអ៊ីតាលី។ វាត្រូវបានគេគិតថានឹងក្លាយទៅជាឆ្មាដែលមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតក្នុងពិភពលោក។ បន្ទាប់ពីម្ចាស់របស់វាដែលមានអាយុដល់ទៅ៩៤ឆ្នាំបានទទួលអនិច្ចកម្មទៅកាលពីខែមុននេះ ឆ្មាសំណព្វចិត្តរបស់គាត់មួយក្បាលនេះបានក្លាយជាម្ចាស់ផ្ទះល្វែងនិងផ្ទះមួយចំនួនទៀតដែលសរុបជាទឹកប្រាក់មានតំលែប្រមាណ១០លានដុល្លាអាមេរិច។ [Read more...]
នេះជានាគមែនទេ!?
វ៉ឺនសៃ តំបន់អភិរក្សទោចថ្ពាល់លឿងដ៏កំរនៅកម្ពុជា
ទោចថ្ពាល់លឿងជាទោចដែលជិតផុតពូជហើយនៅពិភពលោក។ ទោចថ្ពាល់លឿងត្រូវបានគេចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ប៉ុន្តែទោចថ្ពាល់លឿងកំពុងតែមានវត្តមានយ៉ាងច្រើននៅលើទឹកដីនៃប្រទេសកម្ពុជាយើង ពិសេសគឺនៅតំបន់អភិរក្សវ៉ឺនសៃ ដែលជាតំបន់អភិរក្សដោយអង្គការអន្តរជាតិ CI។
អង្គការអភិរក្សអន្តរជាតិដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិច បានធ្វើការអភិរក្សនៅវ៉ឺនសៃតាំងពីចុងឆ្នាំ ២០០៦មកម៉្លេះ។ តំបន់អភិរក្សវ៉ឺនសៃ មិនទាន់មានសេចក្តីប្រកាស រឺ ព្រះរាជក្រឹត្រអ្វីនៅឡើយទេ។ តំបន់នេះ គ្របដណ្តប់ដោយផ្ទៃដីជាង ៥៦០០០ ហិចតា មានទីតាំងនៅភាគខាងកើតទន្លេមេគង្គ ស្ថិតនៅក្នុងខេត្ត២ គឺស្រុកវ៉ឺសៃ ខេត្តរតនគីរី និង ស្រុកសៀមប៉ាងក្នុងខេត្តស្ទឹងត្រែងគឺស្ថិតក្នុងឧទ្យានជាតិវីរជ័យ។ តំបន់នេះជាតំបន់ដែលទោចថ្ពាល់លឿងរស់នៅច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។









Recent Comments Gravatars