
គំនូរកុមារដែលឈ្នះក្នុងការប្រកួតគំនូរឆ្នាំ ២០១១
គំនូររបស់កុមារកម្ពុជា សុង សុធី
ខាងក្រោមជារូបគំនូររបស់កុមារដែលឈ្នះក្នុងការប្រកួតគូរគំនូរអន្តរជាតិរបស់ EU (EU International Drawing Competition) ក្នុងឆ្នាំ២០១១ លើប្រធានបទសមភាពជែនឌ័រ។ គំនូរទាំងនេះត្រូវបានជ្រើសរើសដោយកុមារ៥០នាក់ដែលជាគណៈកម្មាការមកពីសាលាអន្តរជាតិ Brussels I នៃប្រទេសប៊ែលហ្ស៊ិច។
កម្ពុជាឈ្នះទៀតហើយក្នុងការប្រកួតគូរគំនូរកុមារឆ្នាំ ២០១១
គំនូរ របស់ សុង សុធី ដែលទទួលបានពានរង្វាន់
(ប្រភព៖ http://ec.europa.eu)
ក្នុងចំណោមកុមារ៤០០០០នាក់ មកពី៦០ប្រទេសជុំវិញពិភពលោក កុមារកម្ពុជា សុង សុធី គឺជាកុមារកម្ពុជាទី២ហើយដែលឈ្នះរង្វាន់ក្នុងការប្រលងប្រជែងគូរគំនូរអន្តរជាតិរបស់ EU (EU International Drawing Competition) ក្នុងឆ្នាំនេះលើប្រធានបទសមភាពជែនឌ័រ។ កុមារ សុង សុធី បានទទួលរង្វាន់ជាទឹកប្រាក់ ១០០០យូរ៉ូ (១៣០៤ដុល្លាអាមេរិច)។ [Read more...]
ផ្កាក្នុងស្រុកយើង
ផ្កាក្ងោក
រូបផ្កាខ្លះខ្ញុំថតដោយខ្លួនឯង និងរូបខ្លះទៀតខ្ញុំចំលងពីគេហទំព័រខ្មែរមួយចំនួន
វីដេអូ៖ កម្មវិធី CNN Heros ដែលស្ញប់ស្ញែងអំពីលោក រ៉ា អាគី
Aki Ra ជាកូនរបស់អតីតយោធាដែលខ្មែរក្រហមកែន ដែលបច្ចុប្បន្នគាត់ជាអ្នកដោះមីន និងជាអ្នកអភិរក្សសារមន្ទីរខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានាធិបតីអាមេរិចបារ៉ាក់ អូបាម៉ានឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅឆ្នាំក្រោយនេះ
រូបថត REUTERS
កម្ពុជាគ្រោងនឹងរៀបចំពិធីស្វាគមន៍ដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាឆ្នាំ ២០១២ ខាងមុខនេះ។ ដំណើរទស្សនកិច្ចនេះក្នុងគោលបំណងមកចូលរួមក្នុងកិច្ចប្រជុំខួបលើកទី ៣៥ រវាងសមាគមអាស៊ាន និងសហរដ្ឋអាមេរិកជាដៃគូ។ [Read more...]








Recent Comments Gravatars