សុគន្ធ នីសាបានសំរេចចិត្តចាកចេញពីផលិតកម្មរស្មីហង្សមាសនៅចុងឆ្នាំ២០១១នេះ ដូចដែលគេបានទស្សន៍ទាយទុកមែនបន្ទាប់ពីនាងបានបែកគ្នាពីលោកសុខ ជំនោរ ស្របពេលដែលកិច្ចសន្យាការងាររបស់នាងនិងផលិតកម្មនេះត្រូវបានបញ្ចប់កាលពីខែវិច្ឆិកាកន្លងទៅនេះ។ [Read more...]
សុគន្ធ និសា ទម្លាយមូលហេតុបែកគ្នា
ជាដំបូងនេះ ខ្ញុំសូមអរគុណចំពោះប្រិយមិត្តដែលបានគាំទ្រខ្ញុំរហូតមក ហើយថ្ងៃនេះ នាងខ្ញុំសូមចេញមុខបកស្រាយបំភ្លឺរឿងបែកគ្នាជាមួយលោក សុខ ជំនោរ ដែលពីមុនមកនាងខ្ញុំមិនដែលបានចាប់អារម្មណ៍ ហើយនឹងចេញមុខបកស្រាយផ្ទាល់មាត់អំពីព័ត៌មានទាំងអាក្រក់ទាំងល្អ ដែលផ្សព្វផ្សាយអំពីរឿងនាងខ្ញុំ ប៉ុន្តែពេលនេះនាងខ្ញុំសុំមានមតិខ្លះៗចំពោះបញ្ហាដែលសារព័ត៌មាន បានចុះផ្សាយវាយប្រហារមកលើនាងខ្ញុំយ៉ាងធ្ងន់ធ្ងរទាំងមិនបាន ដឹងអំពីហេតុផលច្បាស់លាស់រវាងគ្រួសារទាំងពីរជុំវិញបញ្ហានៃការ បែកបាក់នេះ។ ព័ត៌មានស្ទើរគ្រប់ច្បាប់បានចុះផ្សាយពីអ្វីដែលលើសពីការពិត ច្រើន ហើយបានបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងខ្ញុំដែលធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការយល់ច្រឡំ ដូច្នេះនាងខ្ញុំសូមបកស្រាយអំពីអត្ថបទដែលបានចុះផ្សាយទាំងអស់ នេះ។
ចំពោះការបែកគ្នានេះ នាងខ្ញុំ និងលោកសុខ ជំនោរ បានបែកគ្នារយៈពេលយូរហើយ មិនមែនទើបតែរយៈខ្លីនេះទេ ហើយពួកយើងក៏បានដោះស្រាយដោយសន្តិវិធីចប់សព្វគ្រប់ដោយមិនមាន ការឈ្លោះគ្នា ឬឡើងតុលាការដូចដែលសារព័ត៌មានបានចុះផ្សាយនោះទេ ព្រោះពួកយើងត្រឹមតែជាគូដណ្តឹងនឹងគ្នាមិនទាន់បានឈានដល់អាពាហ៍ ពិពាហ៍នៅឡើយ។ ចំពោះមូលហេតុនៃការបែកគ្នានេះ នាងខ្ញុំមានសិទ្ធិសុំមិនបញ្ចេញពីរឿងក្នុងគ្រួសារ ហើយចំពោះពាក្យសម្តីបកស្រាយយ៉ាងណារបស់លោក សុខ ជំនោរ នោះជារឿងរបស់គាត់ ព្រោះខ្ញុំមិនអាចកំណត់ឲ្យគាត់និយាយល្អ ឬអាក្រក់មកលើខ្ញុំបានទេ ហើយចំពោះការយល់ឃើញរបស់គាត់ក៏ដូចជាមហាជនទាំងអស់បានយល់បែបណា នោះ នាងខ្ញុំក៏គ្មានសិទ្ធិនឹងហាមឃាត់ការគិតរបស់អ្នកទាំងអស់គ្នា ដែរ ប៉ុន្តែនាងខ្ញុំគ្រាន់តែចង់ការពារតម្លៃខ្លួនឯងខ្លះ ព្រោះនាងខ្ញុំក៏មានកិត្តិយស និងតម្លៃដូចអ្នកទាំងអស់គ្នាដែរ នាងខ្ញុំមិនចង់រស់នៅក្នុងគ្រួសារដែលមានសភាពដូចទឹក និងប្រេង។ អានបន្ត
តេង លក្ខិណា
តេង លក្ខិណា (Teng Leakhena)
ថ្ងៃខែឆ្នាំកំណើតៈ 19 តុលា 1989
ទីកន្លែងកំណើតៈ រាជធានីភ្នំពេញ
កម្រិតវប្បធម៌ទូទៅៈ បញ្ចប់មធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យសន្ធរម៉ុក
កម្រិតជំនាញវិជ្ជាជីវៈ ចប់បរិញ្ញាប័ត្រ ផ្នែកទេសចរណ៍ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅឆ្នាំ២០០៩
កម្ពស់ៈ 1.61 ម៉ែត្រ
មានបងប្អូនបង្កើតចំនួន: 8 នាក់ (ប្រុស 4 នាក់ និងស្រី 4 នាក់)
ចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងនៅឆ្នាំ: 2006
នី មុល្លីកាផ្តាច់ពាក្យពីគូដណ្តឹង
អ្នកណាក៏ដឹងដែរថា កញ្ញា នី មុល្លីកាដែលជាតារាភាពយន្តស្រីដែលលេចធ្លោម្នាក់ក្នុងពេលបច្ចុប្បន្ននោះគឺជាគូដណ្តឹងកូនប្រុសរបស់អ្នកស្រីពាន់ ភួងបុប្ផា អ្នកនិពន្ធរឿងភាគសំរាប់ទូរទស្សន៍ CTN។ បើតាមគំរោងកញ្ញា មុល្លីកា នឹងចូលរោងការជាមួយលោកទូច ភួងវីរៈនៅឆ្នាំ២០១២ខាងមុខនេះ។ ប៉ុន្តែគំរោងរៀបការនេះត្រូវបរាជ័យដោយ នាងបានសារភាពថានាងបានផ្តាច់ពាក្យជាមួយគូដណ្តឹងតាំងពី៦ខែមុនមកម៉្លេះ។ អានបន្ត
ម៉ម ឡូរ៉ាទេវរី
កញ្ញា ម៉ម ឡូរ៉ា ទេវរី មានបងប្អូនពីរនាក់។ នាងជាកូនច្បង ហើយប្អូនប្រុសមានអាយុ ២១ឆ្នាំ ឈ្មោះ ម៉ម អេនឌ្រូវ ធីវុឌ្ឍ។ ម្ដាយរបស់នាងឈ្មោះ ប៊ុត ធីតា អាយុ ៥០ឆ្នាំ ធ្វើការជាអ្នកបង្កើតកម្មវិធី Software សម្រាប់ម៉ាស៊ីនកុំព្យូទ័រ ហើយឪពុកឈ្មោះ ម៉ម វិទូ អាយុ ៥២ឆ្នាំ ជាអ្នកត្រួតពិនិត្យម៉ាស៊ីនយន្តហោះអាកាសចរណ៍ United Airlines។
កញ្ញា ឡូរ៉ា បានបញ្ចប់បរិញ្ញាបត្រផ្នែកនរវិទ្យា ឬមុខវិជ្ជាទាក់ទងនឹងការវិវត្តន៍នៃមនុស្ស នៅសកលវិទ្យាល័យ Berkeley ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ កញ្ញា ឡូរ៉ា ចេះនិយាយភាសា ៣ យ៉ាងស្ទាត់ជំនាញ ក្នុងនោះមានភាសាអង់គ្លេស បារាំង និងខ្មែរ។ អានបន្ត
ញ៉ែម សុគន្ធ
ញ៉ែម សុគន្ធ ជាអតីតហ្វ្រេសស៊ីចំណាត់ថ្នាក់លេខ៣ជំនាន់ទី១កាលពីឆ្នាំ២០០២។ បច្ចុប្បន្នលោកក្លាយជាតារាភាពយន្ត ដែលគេចាត់ទុកជាតារាទឹកភ្នែកផ្នែកបុរស។ ដោយសារតែមានទេពកោសល្យខ្ពស់ក្នុងការសំដែង ទើបលោកក្លាយជាម្ចាស់ពានរង្វាន់ថាសមាសភាពយន្តលើកទី២។
ប្រភព៖ Khmer Magazine
កូនប្រុសរបស់ឌុច សុភា
ជិត១ឆ្នាំក្រោយពីផ្តល់កំណើតបានកូនប្រុស តារាសំដែងដែលមានឈ្មោះល្បីឌុច សុភាទើបតែដាច់ចិត្តបង្ហាញមុខកូនប្រុសរបស់នាងជាសាធារណៈតាមបណ្តាញអ៊ីនធឺនែត។ កុមារមានវ័យជិត១ខួបនេះ មានមុខមាត់ដូចអ្នកនាងឌុច សុភាដែលធ្វើអោយអ្នកណាៗក៏សរសើរថាស្អាតនិងគួរអោយខ្នាញ់ដែរ។ កូនប្រុសរបស់នាងឈ្មោះថា ខេនខេន។
ប្រភព៖ ទស្សនាវដ្តីអង្គរធំលេខ៣០៦
សឿ សុធារ៉ាកុងត្រាលក់សិទ្ធិកូននៅក្នុងផ្ទៃ
អ្នកនាងសឿ សុធារ៉ាបានសំរេចចិត្តចុះកុងត្រាផ្តល់សិទ្ធិផ្តាច់មុខដល់មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈដែលជាមន្ទីរពេទ្យឯកជនធំមួយនៅក្នុងស្រុក លើគំរោងសិក្សាចំពោះទារិកានៅក្នុងផ្ទៃរបស់នាងចាប់តាំងពីកើតរហូតដល់អាយុ៥ខែដើម្បីផលិតជាឯកសារស្តីពីសុខភាពរបស់មាតានិងទារក។ អានបន្ត
នឿន ចាន់ធឿនបើកសណ្ឋាគារផ្កាយប្រាំនៅសៀមរាប
ទស្សនាវដ្តីអង្គរធំលេខ២៩៩បានសរសេរថា អតីតតារាសម្តែងនឿន ចាន់ធឿននៅពេលនេះបានក្លាយទៅជាម្ចាស់សណ្ឋាគារដ៏ប្រណិតមួយតំលៃរាប់លានដុល្លា នៅកណ្តាលក្រុងសៀមរាប។ សណ្ឋាគារនេះមានឈ្មោះថា “Ree Hotel” កម្រិតផ្កាយ៥ និងសណ្ឋាគារលំដាប់អន្តរជាតិដ៏ធំមួយនៅសៀមរាប ដែលទើបតែសម្ភោធបើកនាពេលថ្មីៗនេះ។









Recent Comments Gravatars