ទស្សនាវដ្តីអង្គរធំលេខ២៩៩បានសរសេរថា អតីតតារាសម្តែងនឿន ចាន់ធឿននៅពេលនេះបានក្លាយទៅជាម្ចាស់សណ្ឋាគារដ៏ប្រណិតមួយតំលៃរាប់លានដុល្លា នៅកណ្តាលក្រុងសៀមរាប។ សណ្ឋាគារនេះមានឈ្មោះថា “Ree Hotel” កម្រិតផ្កាយ៥ និងសណ្ឋាគារលំដាប់អន្តរជាតិដ៏ធំមួយនៅសៀមរាប ដែលទើបតែសម្ភោធបើកនាពេលថ្មីៗនេះ។
ព្រាប សុវត្ថិល្បីនៅបាងកកក
តាមគេហទំព័ររបស់កាសែតបាងកកកប៉ុស្តិ៍ដែលចេញផ្សាយជាភាសាខ្មែរ បានសរសេរថានៅរាត្រីថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០១០ មានការប្រគុំតន្ត្រីដ៏ធំមួយនៅទីក្រុងបាកកក ដែលមានតារាចម្រៀងខ្មែរជាច្រើនរូបទៅសម្តែងនៅទីនោះ។ ក្នុងនោះលោក ព្រាប សុវត្ថិ ដែលត្រូវបានគេទទួលស្គាល់ថាជាកំពូលតារានៅក្នុងស្រុកនោះ បានទាក់ទាញការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋថៃ។
លោកព្រាប សុវត្ថិ បានច្រៀងតែម្នាក់ឯងដល់ទៅបួនបទគឺបទ «ភ្នំពេញ» បទញាក់ជាភាសាថៃ No Body Perfect Siren Love និងបទ «ឱក្ដីស្នេហា» បានកញ្ឆក់អ្នកគាំទ្រឲ្យកញ្ជ្រោកសឹងមិនគួរឲ្យជឿ ជាមួយនឹងការបញ្ចេញក្បាច់រាំដ៏រស់រវើក។ គ្មានជនជាតិថៃណាមិនផ្ដល់សំឡេងទះដៃនិងរាំរែកតាមបទភ្លេងរបស់ លោកនោះទេ។ ជាក់ស្ដែងពួកគេបានសម្ដែងការអបអរខ្លាំងនៅពេលដែលតារារូបនេះ បានបង្ហើរសំនៀងគោកជាភាសាថៃ នូវបទពេញនិយមរបស់ជនជាតិនេះ៕
ប្រពន្ធដើមជាអ្នកបំផ្លាញចំណងស្នេហ៍ប្រពន្ធចុង!!
ទស្សនាវដ្តីសម័យនិយម លេខ៤៤
ម្តាយនាងអោក សុម៉ារីបានចោទប្រកាន់ប្រពន្ធដើមសូត្រ មុនីថាជាអ្នកបំផ្លាញសុភមង្គលកូនស្រី
ធ្លាប់រស់នៅក្នុងជីវិតហ៊ឺហា មានប្រាក់ចាយមិនខ្វះ មានរថយន្តទំនើបជិះ ថែមទាំងមានអង្គរក្សនិងអ្នកបំរើឆ្វេងស្តាំ…តែមិនបានប៉ុន្មានផងក៏រលាយសាបសូន្យអស់ទៅវិញ ធ្វើអោយនាងអោក សុម៉ារីធ្លាក់ខ្លួនជាស្រីមេម៉ាយកូន២ទាំងនៅក្មេងខ្ចីដោយសារតែប្តីឥតខាន់ស្លាវិលទៅរកប្រពន្ធដើមវិញ។ អ្នកស្រីទី សុភ័ណ្ឌ ម្តាយបង្កើតរបស់នាងអោក សុម៉ារី បានអះអាងថាចំណងស្នេហ៏ព្រាត់ប្រាស់របស់កូនស្រីខ្លួនគឺបណ្តាលមកពីភរិយាដើមរបស់សូត្រ មុនីដែលជាអ្នកបំផ្លាញកិតិ្តយសនិងសុភមង្គលរបស់កូនស្រីខ្លួន។
ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ ជាអតីត Freshie ជាប់ចំណាត់ថ្នាក់លេខ១ កាលពីឆ្នាំ ២០០៧។ បច្ចុប្បន្នជាពិធីករប្រចាំទូរទស្សន៍បាយ័ន ហើយថែមទាំងជាតារាភាពយន្តនិងជាសំដែងផង។ ជា វណ្ណារិទ្ធបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងក្នុងឆ្នាំ ២០០៨ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ។
ចន ច័ន្ទលក្ខិណាទទួលគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រ
អ្នកនាងចន ច័ន្ទលក្ខិណា ជាតារាភាពយន្តខ្មែរដ៏ល្បីល្បាញ បានទទួលនូវការប្រោសប្រទានមេដាយថ្នាក់ធិបឌិន គ្រឿងឥស្សរិយយស និងប័ណ្ណសរសើពីព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១០នេះបន្ទាប់ពីនាងបានសម្តែងខ្សែភាពយន្ត៣រឿងថ្វាយព្រះមហាក្សត្រ។
ដួង ហ្សូលីដា
កញ្ញា ដួង ហ្ស៊ូលីដាធ្លាប់ជាអតីតកូលាបខ្មែរអាកាសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ President Airline ។ បច្ចុប្បន្ននាងជាសិល្បករមួយរូបដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។ នាងមានស្រុកកំណើតនៅខេត្តបាត់ដំបង ភាគខាងពាយព្យនៃប្រទេសកម្ពុជា។ នាងក៏ជាសិល្បករមួយរូបដែលមានកំរិតវប្បធម៌រហូតដល់អនុបណ្ឌិតខាងផ្នែកគ្រប់គ្រងពាណិជ្ជកម្មដែរ។
ខៀវ សានសាណាសំរាលបានកូនប្រុស
អតីតពិធីការិនីរបស់ទូរទស្សន៍ CTN នាងខៀវ សានសាណានៅខែធ្នូខាងមុខនេះនឹងដឹកដៃស្វាមីជនជាតិកាណាដារួមជាមួយកូនប្រុសរបស់នាងផងវិលមកស្រុកខ្មែរដើម្បីរៀបការជាលើកទី២ ទៅតាមប្រពៃណីទំនៀមទំលាប់។ នៅពេលថ្ងៃមង្គលការមកដល់ នាងខៀវ សានសាណានឹងក្លាយទៅជាអតីតពិធីការិនីដ៏កំរម្នាក់ដែលរៀបការក្នុងពេលដែលក្នុងរបស់ខ្លួនចេះតោងឈរទៅហើយ។ [Read more...]
សារ៉ាយ សក្ខណា – Saray Sakana
កញ្ញា សារ៉ាយ សក្ខណា ជា Freshies ដែលជាប់ចំណាត់ថ្នាក់លេខមួយ ផ្នែកស៊ីកាម៉េរ៉ាកាលពីឆ្នាំ ២០០៦ ។ បច្ចុប្បន្ននាងមានអាយុ ១៩ឆ្នាំ (១៩៩១) មានកំពស់ ១.៦៥ម៉ែត្រ មានទីកន្លែងកំណើតនៅទីក្រុងភ្នំពេញ។ នាងរៀនបានដល់ថ្នាក់ទី១១នៃវិទ្យាល័យឥន្ទ្រទេវី។ នាងជាកូនទីច្បងក្នុងចំណោមបងប្អួន៤នាក់។ ទៅអនាគតនាងមានបំណងចង់ធ្វើការក្នុងការិយាល័យ និងបើកហាងលក់សំលៀកបំពាក់ទាន់សម័យ។









Recent Comments Gravatars