​អាពាហ៍ពិពាហ៍​ថ្មីថ្មោងរបស់​អ្នក​ចំរៀងសុខ ស្រីនាង​បានដល់​ទី​​​បញ្ចប់

តារា​ចំរៀង​សុខ ស្រីនាង​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយលោក ស៊ី សុវត្ថិដែល​ជា​អ្នក​ចំរៀង​នៅក្នុង​ផលិតកម្មជា​មួយ​នាង​កាល​ពី​​កាល​ពី​ចុង​ខែ​មិនា ឆ្នាំ​២០១០​កន្លង​ទៅ​នោះ ឥឡូវ​ពួកគេ​បាន​ចែក​ផ្លូ​វគ្នា​ហើយ​បន្ទាប់​ពី​បាន​រួម​រស់​នៅ​ជា​មួយ​គ្នា​រយៈពេល​តែ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ។

ការ​បែក​បាក់​រវាង​គូស្នេហ៍​អ្នក​ចំរៀង​វ័យ​ក្មេង​មួយ​គូ​នេះ​ទើប​តែ​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ ដោយ​ហេតុ​ផល​ថាពួកគេរស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា ហើយ​អ្នក​នាង​សុខ ស្រី​នាង​បាន​និយាយ​ថា​មិន​អាច​ត្រលប់​ក្រោយ​ទេ។ នាង​បាន​និយាយ​ថា “ហេតុផល​គឺ​ពួក​យើង​មិន​អាច​រស់​នៅ​ជាមួយ​គ្នាកើត។ ពួក​យើង​នៅក្មេងៗ​ខ្វះការពិចារណា ហើយ​មិនអាច​រក្សាគ្នាកើត ដូច្នេះទើប​សំរេចចិត្ត​ចែក​ផ្លូវគ្នា​”៕ ​​

តារា​​ចម្រៀង​អង់គ្លេស Amy Winehouse បាន​ទទួល​មរណភាព


លោក Nick Buck ដែល​ជា​​អ្នក​និពន្ធ​ម្នាក់​ប្រចាំ​នៅ ​សារព័ត៌មាន​អង់គ្លេស​ Sunday Mirror បាន​ឱ្យ​ដឹងតាម​រយៈ Twitter ​ថា តារា​ចម្រៀង​អង់គ្លេស Amy Winehouse បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​នាង​ នា​ទី​ក្រុង​ឡុង កាល​ពី​យប់​ថ្ងៃ​សុក្រ​ចូល​ថ្ងៃ​សៅរ៍។
យោង​តាម​ប្រភព​ព័ត៌​មាន​បឋម​ បាន​ឱ្យ​ដឹង​ថា នាង​ Amy Winehouse អាច​ស្លាប់​ដោយ​សារ​មាន​ជាតិ​អាល់កុល និង ថ្នាំ​ញៀន​ ក្នុង​ខ្លួន លើ់ស​កម្រិត។ នាង​ធ្លាប់​ទទួល​ការ​ព្យាបាល​ដើម្បី​ផ្ដាច់​ជាតិ​ញៀន​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ ដែល​បាន​ធ្វើ​ឱ្យ​អាប់អួរ​ដល់​ភាព​ល្បីល្បាញ​របស់​នាង​បន្ទាប់​ពី​ជោគជ័យ​ដំបូងៗ និង ជា​ពិសេស​បន្ទាប់​ពី​ចេញ​អាល់ប៊ុម​ទី​ពីរ Back to black ។ រយៈ​កាល​ចុង​ក្រោយ​នេះ សុខភាព​របស់​នាង​បាន​ធ្វើ់​ឱ្យ​ក្រុម​គ្រួសារ​របស់​នាង​ព្រួយ​បារម្ភ​ជា​ខ្លាំង​។

សូម​ទស្សនា​បទ​ចម្រៀង​ល្បី​របស់​នាង ដូច​ខាង​ក្រោម៖
[Read more...]

រូប​សំណាក​ Marilyn Monroe កម្ពស់ ៧,៩ ម៉ែត្រ ដំឡើង​នៅ​ ឈីកាហ្គោ

រូប​សំណាក​នេះ រចនា​ឡើង​ដោយ Seward John­son, ធ្វើ​ពី​ដែក​អ៊ីណុក និង អាលុយមីញ៉ូម មាន​កម្ពស់ ៧,៩ ម៉ែត្រ និង មាន​ទម្ងន់ ១៥០០ គក ។ វា​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​លំនាំ​តាម​ ឈុត​ពិសេស​របស់ Marilyn Monroe ក្នុងខ្សែ​ភាព​យន្ត ឆ្នាំ​ ១៩៥៥ រឿង Seven Year Itch ។ (Scott Olson /​ Getty Images)

តើ​កម្មករ​ម្នាក់​នេះ គាត់​ពាក់​ម៉ាស់​ធ្វើ​អ្វី?
[Read more...]

David Beckham និង​ភរិយា​ក្នុងពិធី​អភិសេកព្រះអង្គម្ចាស់ William និងកញ្ញា Kate Middleton

មើលរូបផ្សេងទៀត

តារា​ល្បី​ដែល​គេ​មិន​ចង់​អង្គុយ​ជិត​ពេល​ជិះ​យន្ត​ហោះ

មិន​មែន​តារា​ល្បី​គ្រប់​គ្នា​សុទ្ធ​តែ​មាន​យន្ត​ហោះ​ផ្ទាល់​ខ្លួន​នោះ​ទេ! ហើយ​ពេល​ខ្លះ​ចំពោះ​អ្នក​ដែល​មាន​យន្ត​ហោះ​ផ្ទាល់​ខ្លួន​ហើយ​នោះ​គេ​ក៏​ចង់​ធ្វើ​ដូច​ជា​ជន​សាមញ្ញ​ធម្មតា​ដែរ​ គឺ​ជិះ​យន្ត​រួម​ដែល​ត្រូវ​រង់​ចាំ​ការ​ Check-in ត្រូវ​អង្គុយ​ក្បែរ​អ្នក​ដែល​មិនធ្លាប់​ស្គាល់ជាដើម។ ប៉ុន្តែ​នៅ​កន្លែង​ដែល​មាន​​តារា​ល្បី​ទៅ​តែង​តែ​មាន​ការ​កត់​សំគាល់​យ៉ាង​ពិសេសជា​មិន​ខាន មិន​ថា​រឿង​ល្អ​ឬរឿង​អាក្រក់​ឡើយ។ ខាង​ក្រោម​នេះ​ជា​ឈ្មោះ​តារា​ល្បីដែល​កំពុង​ពេញនិយម តែ​បែរ​ជា​គេ​មិន​ចង់​អង្គុយ​ក្បែរ​​នៅ​ពេល​ធ្វើ​​ដំណើរតាមយន្ត​ហោះ។

1. Lady Gaga

 

ស្រមៃ​ទៅមើហ៍​ថា​តើ​អង្គុយ​ជិត Lady Gaga យ៉ាង​ម៉េច​ដែរ? អានបន្ត

សំភារៈសំរាប់ទារកដែល​មាន​តំលៃ​ខ្ពស់​​ជាអំណោយ​សំរាប់​ព្រះអង្គម្ចាស់ William​ និងអនាគត​ព្រះនាងម្ចាស់ Kate Middleton

រទេះតំលៃ ៣៥០០ដុល្លា

អានបន្ត

ប៊្រីតនីស្ពៀរ​លើក្រប​ទស្សនាវដ្តី OUT

ដោយសារ​អ្នកចំរៀង​ Britney Spears នឹង​ត្រូវ​ចេញ​អាល់ប៊ុម​ចំរៀង​ថ្មី​នៅចុង​ខែនេះ (២៩មិនា) ទើប​នាង​ត្រូវ​ទស្សនា​វដ្តី OUT អញ្ជើញ​នាង​ថតរូបសំរាប់ដាក់​លើក្រប​ទស្សនា​វដ្តីនេះ​សំរាប់​ខែ​មេសា​ឆ្នាំ​២០១១។ អានបន្ត

ពាន​រង្វាន់អូស្ការ​២០១១


Christian Bale, Natalie Portman, Melissa Leo, Colin Firth

តារាភាពយន្ត​ដែល​បាន​ទទួល​ពាន​រង្វាន់​អូស្ការ លើក​ទី​៨៣នេះគឺ​នាង Natalie Portman លោក Colin Firth  លោក Christian Bale និងអ្នកស្រី Melissa Leo ។

បន្ទាប់​ពី​ការ​ស្ទង់​មតិ​និង​ពិនិត្យ​ពិច័យ​យ៉ាង​ល្អិត​ល្អន់​អស់​ជា​ច្រើន​ខែ​មក លទ្ធផល​អ្នក​ឈ្នះ​ពាន​រង្វាន់អូស្ការ​ឆ្នា២០១១​បាន​ប្រការ​ជា​មហោឡារិក​នៅក្នុង​ការ​ប្រារព្ធ​ពិធី​ចែក​រង្វាន់​កាល​ពី​ថ្ងៃ​អាទិត្យ (២៧​កុម្ភៈ២០១១)ម្សិល​ម៉ិញ​នេះ។ អានបន្ត

អនាគតកូន​ក្រមុំរបស់​ព្រះអង្គម្ចាស់​ William ជានារី​ដែល​ចូល​ចិត្តមួក

គេ​តែង​ឃើញ​នាង Kate Middleton ដែល​អនាគតកូន​ក្រមុំរបស់​ព្រះអង្គម្ចាស់​ William នៃ​ចក្រភព​អង់គ្លេស​​តែង​តែ​ពាក់​មួក​ដែលរចនាម៉ូត​ស្រស់​ស្អាត​​ជានិច្ច​នៅ​ពេល​ដែល​ចូល​រួម​ក្នុង​ពិធី​ជាផ្លូវ​ការ​ជាមួយ​គូ​ដណ្តឹង​របស់​នាង​។

​មើលរូបផ្សេងទៀត

Lady Gaga លើ​ក្រប​ទស្សនា​វដ្តី Vogue ខែ​មិនា​២០១១

Lady Gaga តារា​ចំរៀង​ដែល​មាន​ស្ទីល​តុបតែង​ខ្លួនប្លែក​ៗយ៉ាង​សំបូរ​បែប​និង​​គ្មាន​អ្នកណា​ប្រដូច​ បាន​បង្ហាញ​ស្ទីល​ថ្មី​របស់​ខ្លួន​លើ​ក្រប​ទស្សនា​វដ្តី Vogue ខែ​មិនា​២០១១។

នៅក្នុងទស្សនា​វដ្តី​​នោះ​មាន​ការសម្ភាសជា​មួយ​នាង​អំពី​អាល់​ប៊ុម​ថ្មី​ដែល​មាន​ចំណង​ជើង​ថា Born This Way ដែល​ក្នុង​នោះ​មាន​ដាក់​បញ្ចូល​នូវ​បទ​ចំរៀង​ល្បី​ៗ​របស់​នាង​ដូច​ជា “Hair,” “Bad Kids,” “Americano,” “Government Hooker,”  “Judas”។

អានបន្ត