ប៊្រីតនីស្ពៀរបានប្រកាសតាម Twitter របស់នាងកាលពីថ្ងៃពុធម្សិលម៉ិញនេះ (02-02-2011) អំពីចំណងជើងនៃអាល់ប៊ុមថ្មីរបស់នាងដែលនឹងចេញលក់នៅខែក្រោយនេះ។ ចំណងជើងរបស់អាល់ប៊ុមថ្មីឈ្មោះថា “FEMME FATALE.”។ នាងថែមតាំងបានបង្ហាញពីរូបរបស់អាល់ប៊ុមថ្មីនោះទៀតផង (រូបខាងលើ)។
រ៉ូបដែលស្អាតនិងអាក្រក់ជាងគេនៅក្នុងកម្មវិធី Golden Globe ឆ្នាំនេះ
All The Lovers របស់ Kylie Minogue ត្រូវបានហាមឃាត់នៅអាស៊ី
ប្រទេសម៉ាឡេស៊ី សិង្ហបុរី និង ឥណ្ឌូនេស៊ី បានហាមប្រាមការផ្សព្វផ្សាយវីដេអូគ្លីព All The Lovers របស់តារាចម្រៀង Kylie Minogue នៅតាមទូរទស្សន៍។ ការសម្រេចចិត្តត្រូវបានធ្វើឡើង បន្ទាប់ពីគេបានចាត់ទុកថា វីដេអូគ្លីពនេះបង្ហាញឆាកឈុតគួរឱ្យស្រើបស្រាលពេក ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ដ៏ផូរផង់របស់ប្រទេសទាំងនោះ។
ក្នុងវីដេអូគ្លីពនេះ គេឃើញមានមនុស្សមួយហ្វូង ដែលមានប្រភេទប្រុសស្រលាញ់ស្រី ស្រីស្រលាញ់ស្រី ប្រុសស្រលាញ់ប្រុស មានតែសម្លៀកបំពាក់ក្នុង ឱបថើបគ្នានៅតាមផ្លូវសាធារណៈ។ ពួកគេផ្ដុំគ្នាជារាងពីរ៉ាមីដ ដែលមាននាង Kylie Minogue នៅចំកំពូល។
អ្នកចំរៀងល្បី Elton John និងប្តីរបស់លោកបានក្លាយទៅជាឪពុកគេហើយ
Elton John និងស្វាមី (David Furnish)
Elton John និងស្វាមីគឺលោក David Furnish ដែលមានរៀបការតាមច្បាប់កាលពីដើមឆ្នាំ១៩៩០មកនោះ មានមោទនភាពយ៉ាងខ្លាំងដោយបានក្លាយទៅជាឪពុក (អត់មានអ្នកធ្វើជាម្តាយទេ
) របស់ក្មេងប្រុសម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃបុណ្យ Christmas។ ពិតជាកូនព្រះប្រទានអោយមែន!!! អានបន្ត
អគ្គនាយកក្រុមហ៊ុន Playboy អាយុ៨៤ឆ្នាំទើបនឹងភ្ជាប់ពាក្យ
អគ្គនាយកក្រុមហ៊ុន Playboy គឺលោក Hugh Hefner ដែលមានអាយុ៨៤ឆ្នាំហើយនោះ បានត្រៀមខ្លួនជាស្រេចនឹងរួមដំណើរជីវិតជាមួយអ្នកបង្ហាញម៉ូតប្រចាំក្រុមហ៊ុនរបស់ខ្លួនម្នាក់គឺនាង Crystal Harris។ ពួកគេបានភ្ជាប់ពាក្យកាលបីថ្ងៃសុក្រ សប្តាហ៍មុន (២៤ធ្នូ២០១០)។ សូមបញ្ជក់ថា នាងទើបអាយុ២៤ឆ្នាំប៉ុណ្ណោះ! អានបន្ត
Vladimir Poutine ឡើងច្រៀង
កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ក្នុងកម្មវិធីសប្បុរសធម៌មួយ នៅ Saint-Pétersbourg លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Vladimir Poutine បានឡើងច្រៀងចម្រៀងមួយបទក្រោមចំណងជើងថា Blueberry Hill ។ គាត់បានចាប់ផ្ដើមការសំដែងដោយការលេងព្យ៉ាណូបទ “Où commence la patrie” ដែលជាបទពេញនិយមនាសម័យសហភាពសូវៀត។
នៅក្នុងពិធីនោះដែរ គេឃើញមានតារាល្បីផ្សេងទៀតដូចជា គូប្ដីប្រពន្ធ Monica Bellucci និង Vincent Cassel, Sharon Stone, Mickey Rourke, Gérard Depardieu, Vincent Cassel, Alain Delon និង ។
រូបថតប្លែកៗរបស់អ្នកនយោបាយ
រូបថតជាច្រើនផ្សេងទៀត
[Read more...]
Zhu Songhua ៖ អ្នកគ្រូចិនដ៏ស្អាតស៊ិចស៊ីបំផុត
អ្នកគ្រូម្នាក់នេះមានឈ្មោះថា Zhu Songhua, អាយុ៣០ឆ្នាំ ជាគ្រូភាសានៅសាលាបឋមសិក្សា No. 1 Primary School Attached to Jiangsu Nantong ។ គាត់ជាគ្រូដ៏ស៊ិចស៊ីបំផុតរបស់ប្រទេសចិន។
រូបថតជាច្រើនទៀត
Paris Hilton ក្លាយជាអ្នកបោសសំរាមនិងសម្អាតជញ្ជាំង
នាង Paris Hilton ត្រូវបានតុលាការកាត់ទោសឱ្យឋិតនៅក្រោមការតាមដានរយៈពេល១ឆ្នាំ និងធ្វើការបម្រើសហគមន៍២០០ម៉ោង ពីបទកាន់កាប់ថ្នាំញៀន។ ក្នុងសប្ដាហ៍នេះ នាងត្រូវដើរបោសសម្អាត និង លាបថ្នាំតាមជញ្ជាំងនានានៅតាមផ្លូវនៅ Hollywood ។
Harry Potter ត្រូវបានគេបញ្ចុះសពនៅអ៊ីស្រាអែល
(រូបថត AP)
ផ្នូររបស់ Harry Potter ត្រូវបានគេរកឃើញនៅអ៊ីស្រាអែល ! ប៉ុន្តែផ្នូរនោះមិនមែនជាផ្នូររបស់ Harry Potter ក្នុងរឿងរបស់Harry Potter របស់ J. K. Rownling ទេ ប៉ុន្តែជាផ្នូររបស់ទាហានម្នាក់ដែលមានឈ្មោះដូចគ្នា។
Harry Potter ជាទាហានអង់គ្លេសដែលធ្វើសង្គ្រាមប្រឆាំងនឹងប៉ាលេស្ទីន ហើយដែលបានស្លាប់តាំងពីឆ្នាំ១៩៣៩ នៅអ៊ីស្រាអែល។







Recent Comments Gravatars