គម្រោងសំណង់​​កីឡដ្ឋានសម្រាប់​បាល់​ទាត់​ពិភព​លោក​២០១៨ នៅ​រុស្ស៊ី

រូបភាព​ខាង​ក្រោម​នេះ​ជា​បណ្ដា​កីឡដ្ឋាន​នានា​ដែល​ប្រទេស​រុស្ស៊ី​ត្រូវ​ធ្វើ​ការសាងសង់​ ដើម្បី​ត្រៀម​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨។

រូបភាព​ស្តាត​ផ្សេង​ទៀត

ប្រទេស​ចិន​ចង់​ផលិត​ឡាន​ក្រុង​ហោះ

ប្រទេស​ចិន​បាន​រក​ឃើញ​ដំណោះស្រាយ​ក្នុងការ​កាត់​បន្ថយ​ការកក​ស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​ក្នុងក្រុង​ប៉េកាំង៖ គឺ​ឡានក្រុង​ហោះ !!!

ប្រទេស​ចិន​សព្វថ្ងៃ​ជា​ទីផ្សារ​រថយន្ត​ធំ​បំផុត​នៅ​លើ​ផែនដី ដូច្នេះ​ហើយ​ផ្លូវ​ធ្វើ​ដំណើរ​នានារបស់​ប្រទេស​នេះ​​ត្រូវបាន​កក​ស្ទះ​ដោយ​សារ​រថយន្ត។

ក្រុមហ៊ុនShenzhen Hashi Future Parking Equipment Co បាន​ស្នើ​គំនិត​ឡានក្រុង​ហោះ​នេះ​ឡើង​ដើម្បី​កាត់បន្ថយ​ការកក​ស្ទះ​នេះ​។ ឡានក្រុង​ហោះនេះ ជា​ត្រាំវ៉េ​*មួយ​ប្រភេទ ដែល​ខ្ពស់​ផុត​ពី​ដី​ តែ​ជើង​វា​ជាប់​ដី​ដដែល។
វា​មាន​កម្ពស់​ប្រហែល​ជា​ 4,5ម អាច​រត់​បាន​ល្បឿន 60km/h ដឹក​បានមនុស្ស 1200 ទៅ 1400 នាក់។ វា​អាច​កាត់​បន្ថយ​ការកកស្ទះ​បាន20 ទៅ​30% ។ ការ​ផលិត​ឡានក្រុង​ប្រភេទ​នេះ សម្រាប់​ចម្ងាយ​ផ្លូវ 40គម នឹងត្រូវចំណាយ​ប្រាក់​អស់ 500 លាន​យ៉ន់ ត្រូវនឹង 74 លាន​ដុល្លារ ស្មើ​នឹង 10% តម្លៃ​សាងសង់​មេត្រូ។ វា​នឹង​ដើរ​ដោយ​ថាមពល​ពន្លឺព្រះ​អាទិត្យ​។

ឡានក្រុង​ប្រភេទ​នេះ ប្រហែល​ជា​នឹងចាប់​ផ្ដើម​សាងសង់​នៅ​ចុងឆ្នាំ​២០១១។

(Un bus volant en Chine, yahoo news)

គំនិត​មហាប្រសើរ៖ ហាយវេ និង ព្រែកជីក

 

តើអ្វីជា តង់ស៊័រ ?

ទំហំ​រូប​ មាន​ច្រើន​ប្រភេទ៖ ស្កាលែ វ៉ិចទ័រ តង់ស៊័រ។

ស្កាលែ៖ ដូចជា ចំងាយ 2m, 3m, ….។ បើ​គេ​និយាយ​ពីចំងាយ គឺ​ចំងាយរវាង​ចំនុច​ពីរ។ ចំងាយ​នេះ​ មិន​អាស្រ័យ​នឹង​ប្រព័ន្ធ​អ័ក្ស​អ្វី​ទេ ឧទាហរណ៍ នៅ​ក្នុង​ប្រព័ន្ធអរតូណរមេ ក៏​ប៉ុណ្ណឹង ប្រព័ន្ធ​ស៊ីឡាំង​ឌ្រិច​ក៏​ប៉ុណ្ណឹង។ល។

​វ៉ិចទ័រ ៖ ឧទាហរណ៍ វ៉ិចទ័របំលាស់ទីរបស់​ចំនុច​មួយ \overrightarrow{u}=2\overrightarrow{e_x}+\overrightarrow{e_y}+3\overrightarrow{e_z}

 

បើ​នៅ​ក្នុង​ប្រព័ន្ធ​អ័ក្ស X’Y’Z’ វ៉ិចទ័របំលាស់ទីដដែល​នេះ​ទៅ​ជា \overrightarrow{u}=\sqrt{8} \overrightarrow{e_{x'}}

ជាដំបូង​យើង​ឃើញ​ថា វ៉ិចទ័រ​មាន​កុំប៉ូសង់​របស់​វា​ប្រែប្រួល​តាម​ប្រព័ន្ធ​អ័ក្ស។ នៅ​ក្នុង​ប្រព័ន្ធ​អ័ក្ស​ OXYZ យើង​មាន តាម​ទិស x វា​ផ្លាស់​ទី​បានចំងាយ 2 (ជាទំហំស្កាលែ),  តាម​ទិស y វា​ផ្លាស់​ទី​បានចំងាយ 1 (ជាទំហំស្កាលែ), តាម​ទិស z វា​ផ្លាស់​ទី​បានចំងាយ 3 (ជាទំហំស្កាលែ) ។ ដូច្នេះ​ចំពោះ​វ៉ិចទ័រ​មួយ តាម​ទិស​មួយ​ យើងមាន​តំលៃ​ស្កាលែ​មួយ (តាម​ទិស x វា​ផ្លាស់​ទី​បានចំងាយ 2 (ជាទំហំស្កាលែ),  តាម​ទិស y វា​ផ្លាស់​ទី​បានចំងាយ 1 (ជាទំហំស្កាលែ), តាម​ទិស z វា​ផ្លាស់​ទី​បានចំងាយ 3 (ជាទំហំស្កាលែ)) ។
[Read more...]