Tag: Family

បុណ្យ​ ១៤​កក្កដា​របស់​បារាំង​នៅ​រ៉ែន (២០១០)

ថ្ងៃ Bastille គឺជា​ថ្ងៃ​បុណ្យជាតិ​របស់​បារាំង ដែល​គេ​ប្រារព្ធ​ឡើង​ជារៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​១៤​កក្កដា។ ​នៅ​ប្រទេស​បារាំងគេ​ហៅ​ពិធី​បុណ្យនេះថា ​ La Fête Nationale (មាន​ន័យថា ពិធីបុណ្យជាតិ) ដែល​ជា​ទូទៅគេហៅថា Le Quatorze Juillet (១៤កក្កដា)។  បុណ្យនេះត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​​​ពិធីបុណ្យរបស់សហព័ន្ធក្នុង​ឆ្នាំ​១៧៩០ (Fête de la Fédération) ដែល​ជា​ខួប​លើកទី១​នៃ​ថ្ងៃ​រំដោះកាន់​កាប់​​បន្ទាយ​ពន្ធធនាគារ​​ដ៏​ធំរបស់​បារាំង​នៅទីក្រុង​ប៉ារី នៅថ្ងៃទី​១៤​កក្កដា​១៧៨៩។  ការ​រំដោះ​កាន់កាប់​បន្ទាយពន្ធ​ធនា​គារ​​ដ៏ធំរបស់​បារាំង​នៅទីក្រុង​ប៉ារីនៅពេលនោះគឺ​ជា​និមិត្តសញ្ញានៃ​ការ​បះបោរផ្តួលរំលំរបបរាជានិយម ដែល​ជា​ការ​បែរមករក​របបសាធារណៈរដ្ឋដំបូង​បង្អស់របស់បារាំង។ ការ​ដង្ហែរក្បួនព្យុះហយាត្រា​ធំត្រូវ​បាន​ប្រារព្ធឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤​កក្កដា​​ នៅលើ​រុក្ខវិថី​ Champs-Élysées នៅទីក្រុង​ប៉ារីក្រោមអធិបតីភាពរបស់​ប្រធានាធិបតី​របស់សាធារណៈបារាំង។

នៅរ៉ែន ​(ភាគពាយព្យនៃ​ប្រទេសបារាំង) ក៏មាន​ក្បួនព្យុះហយាត្រា​ដែរ!! ;)

ក្បួនព្យុះហយាត្រា នៅថ្ងៃទី១៣កក្កដា២០១០ ចាប់​ផ្តើមនៅម៉ោង ៦ល្ងាច នៅ Place Challes De Gaulle

(more…)

Battle of Waterloo – Brussels

Battle of Waterloo សព្វថ្ងៃ​ស្ថិត​នៅភាគ​ខាង​ត្បូង​ទីក្រុង​ប៊្រុចស៊ែល​ក្នុងប្រ​ទេសប៊ែលហ្ស៊ិច​ ជា​កន្លែង​ដែលស្តេចណាប៉ូឡេអុងចាញ់​សង្គ្រាម​ជា​ចុងក្រោយក្រោមការ​ពួតដៃគ្នា​របស់​សម្ពន្ធមិត្ត​ចំនួន៧ប្រទេស។ អានលំអិត៖  Wiki

(more…)

ទៅ​លក់​មី​ឆានៅ​ប្រ៊ុច​ស៊ែល

 

តាំង​ពី​ម៉ោង​១០​ព្រឹក​រហួត​ដល់​ម៉ោង​ពីរ​ភ្លឺ

My Dahlina can take tricycle!!

Dahlina took tricycle at school in the 17th June 2010

Saint Cast កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​ម៉ិញ

ម្សិល​ម៉ិញ​ក្រុម​អ្នក​គ្រូ​ភាសា​បារាំង​បាន​រៀប​ចំ​ដំណើរ​កំសាន្ត​មួយ​មុនពេល​វិស្សមកាល​រដូវ​ក្តៅ គឺទៅ​ឆ្នេរសមុទ្រ​មួយ​កន្លែង​ឈ្មោះ​ថា Saint Cast។ ខ្ញុំ​និង​គ្រួសារ​ក៏​បាន​ចូល​រួម​ក្នុង​ដំណើរ​កំសាន្ត​នេះ​ដែរ​ដោយ​សារ​ខ្ញុំ​ជា​សិស្ស​ម្នាក់​របស់​ពួក​គាត់។ ទីនោះ​មាន​ឆ្នេរ​ស្អាត​គួរសម។ កូន​ស្រី​របស់​ខ្ញុំ​ នាង​ពិត​ជា​សប្បាយ​នឹង​ដី​ខ្សាច់និង​ទឹក​សមុទ្រ​នោ​ទី​នោះណាស់​!

អាគារ​នៅមាត់​ឆ្នេរ​ Saint Cast

(more…)

Page 1 of 41234