រូបថត​ថ្ងៃនេះ : ដាលីណា

Photo of the day: Dahlina at school (July 2010)

Photo by Vichet

បុណ្យ​ ១៤​កក្កដា​របស់​បារាំង​នៅ​រ៉ែន (២០១០)

ថ្ងៃ Bastille គឺជា​ថ្ងៃ​បុណ្យជាតិ​របស់​បារាំង ដែល​គេ​ប្រារព្ធ​ឡើង​ជារៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​១៤​កក្កដា។ ​នៅ​ប្រទេស​បារាំងគេ​ហៅ​ពិធី​បុណ្យនេះថា ​ La Fête Nationale (មាន​ន័យថា ពិធីបុណ្យជាតិ) ដែល​ជា​ទូទៅគេហៅថា Le Quatorze Juillet (១៤កក្កដា)។  បុណ្យនេះត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​​​ពិធីបុណ្យរបស់សហព័ន្ធក្នុង​ឆ្នាំ​១៧៩០ (Fête de la Fédération) ដែល​ជា​ខួប​លើកទី១​នៃ​ថ្ងៃ​រំដោះកាន់​កាប់​​បន្ទាយ​ពន្ធធនាគារ​​ដ៏​ធំរបស់​បារាំង​នៅទីក្រុង​ប៉ារី នៅថ្ងៃទី​១៤​កក្កដា​១៧៨៩។  ការ​រំដោះ​កាន់កាប់​បន្ទាយពន្ធ​ធនា​គារ​​ដ៏ធំរបស់​បារាំង​នៅទីក្រុង​ប៉ារីនៅពេលនោះគឺ​ជា​និមិត្តសញ្ញានៃ​ការ​បះបោរផ្តួលរំលំរបបរាជានិយម ដែល​ជា​ការ​បែរមករក​របបសាធារណៈរដ្ឋដំបូង​បង្អស់របស់បារាំង។ ការ​ដង្ហែរក្បួនព្យុះហយាត្រា​ធំត្រូវ​បាន​ប្រារព្ធឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤​កក្កដា​​ នៅលើ​រុក្ខវិថី​ Champs-Élysées នៅទីក្រុង​ប៉ារីក្រោមអធិបតីភាពរបស់​ប្រធានាធិបតី​របស់សាធារណៈបារាំង។

នៅរ៉ែន ​(ភាគពាយព្យនៃ​ប្រទេសបារាំង) ក៏មាន​ក្បួនព្យុះហយាត្រា​ដែរ!! ;)

ក្បួនព្យុះហយាត្រា នៅថ្ងៃទី១៣កក្កដា២០១០ ចាប់​ផ្តើមនៅម៉ោង ៦ល្ងាច នៅ Place Challes De Gaulle

[Read more...]

ទៅលេងកោះ ARZ កាលពី​ថ្ងៃ​សៅរ៍

[Read more...]

Battle of Waterloo – Brussels

Battle of Waterloo សព្វថ្ងៃ​ស្ថិត​នៅភាគ​ខាង​ត្បូង​ទីក្រុង​ប៊្រុចស៊ែល​ក្នុងប្រ​ទេសប៊ែលហ្ស៊ិច​ ជា​កន្លែង​ដែលស្តេចណាប៉ូឡេអុងចាញ់​សង្គ្រាម​ជា​ចុងក្រោយក្រោមការ​ពួតដៃគ្នា​របស់​សម្ពន្ធមិត្ត​ចំនួន៧ប្រទេស។ អានលំអិត៖  Wiki

[Read more...]

ទៅ​លក់​មី​ឆានៅ​ប្រ៊ុច​ស៊ែល

 

តាំង​ពី​ម៉ោង​១០​ព្រឹក​រហួត​ដល់​ម៉ោង​ពីរ​ភ្លឺ

My Dahlina can take tricycle!!

Dahlina took tricycle at school in the 17th June 2010

Saint Cast កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​ម៉ិញ

ម្សិល​ម៉ិញ​ក្រុម​អ្នក​គ្រូ​ភាសា​បារាំង​បាន​រៀប​ចំ​ដំណើរ​កំសាន្ត​មួយ​មុនពេល​វិស្សមកាល​រដូវ​ក្តៅ គឺទៅ​ឆ្នេរសមុទ្រ​មួយ​កន្លែង​ឈ្មោះ​ថា Saint Cast។ ខ្ញុំ​និង​គ្រួសារ​ក៏​បាន​ចូល​រួម​ក្នុង​ដំណើរ​កំសាន្ត​នេះ​ដែរ​ដោយ​សារ​ខ្ញុំ​ជា​សិស្ស​ម្នាក់​របស់​ពួក​គាត់។ ទីនោះ​មាន​ឆ្នេរ​ស្អាត​គួរសម។ កូន​ស្រី​របស់​ខ្ញុំ​ នាង​ពិត​ជា​សប្បាយ​នឹង​ដី​ខ្សាច់និង​ទឹក​សមុទ្រ​នោ​ទី​នោះណាស់​!

អាគារ​នៅមាត់​ឆ្នេរ​ Saint Cast

[Read more...]

គ្រាន់​តែ​មេឃ​ក្តៅ​បន្តិច​មនុស្ស​គរជើងលើគ្នានៅ​មាត់សមុទ្រ

កាល​ពី​ចុង​សប្តាហ៍អាកាសធាតុអំណោយ​ផង មេឃស្រលះ​ល្អ គ្មាន​ភ្លៀង មិន​រងារ​រណ្តំ​ថ្គាមទៀត​​ ទើបនៅ​មាត់សមុទ្រឌីណាមាន​មនុស្ស​កកកុញ​ទៅ​លេង ទាំង​គេ​ទាំងខ្ញុំ​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ទឹក​នៅ​តែ​ត្រជាក់ដូចទឹក​កក​ដដែល! កោត​តែ​គេ​អាច​មុជ​បាន! ខ្ញុំ​គ្រាន់​តែ​ដាក់​ជើង​ចូលទឹក​បន្តិច​ ត្រជាក់​ឡើង​ចង់​រមួល​ក្រមួល​ក្រពើ​ទៅ​ហើយ!

[Read more...]

ប្រាសាទ Fougères

ស្ថិត​នៅ​ក្នុងខេត្ត ​Ille-et-Vilaine នៃតំបន់ Bretagne ប្រទេសបារាំង, ប្រាសាទ Fougères គឺជា​ប្រាសាទមួយ​ក្នុង​ចំណោម​ប្រសាទ​ល្បីៗ​របស់​បារាំង។ ប្រសាទ​នេះ​ស្ថិត​ក្នុង​បវិវេណ​ដី​ដែល​មាន​ទំហំ ២​ហិចតា។ នៅក្នុង​ក្រសែ​ភ្នែក​​មួយ​ចំនួន គេចាត់​ទុក​ប្រសាទ​នេះជា៖ បន្ទាយ​ដែល​ធំ​ជាង​គេ​នៅអឺរ៉ុប។