មហាសង្ក្រានឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៥៩ គ្រិស្តសករាជ ២០១៦

Devadaព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្តាកន្លងទៅហើយបាន២៥៥៩ ត្រឹមថ្ងៃ១៥កើត ខែពិសាខ ដល់ថ្ងៃ១រោច ខែពិសាខឆ្នាំវក អដ្ឋស័ក តទៅ ចូលពុទ្ធសករាជ២៥៥៩។ នឹងគណនាឆ្នាំវកឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃពុធ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស២០១៦ វេលាម៉ោង២០និង០០នាទី។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅខិត នៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេវធិតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ កបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មុហារាជិកា អម្ពរពណ៌អនលម្អនូវ ព្រះកាណ៌ដោយសៀតផ្កាចម្ប៉ា អភរណៈទ្រង់ កែវពិទូរ្យភក្សាហារទ្រង់សោយសប្បិ ព្រហស្តស្តាំ ទ្រង់ម្ជុល ព្រហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបើកព្រនេត្រលើខ្នងគទ្រកៈ ( សត្វលា ) ជាពាហនៈ។ ទើបនាំអស់ទេវបុត្រទេវធីតា មួយសែនកោដិ ហោះទៅកាន់គុហាកែវ គនធមាលី នាទី ភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (១ម៉ោង)ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធិតា ទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រ និមិ្មតថ្វាយដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្ស សត្វ ផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។
ថ្ងៃពុធ ៧កើត ខែចេត្រ  ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស ២០១៦ វេលាម៉ោង២០ និង០០នាទី ជាថ្ងៃចូលឆ្នាំវក អដ្ឋស័ក (ជា វារៈ មហាសង្ក្រាន្ត)។
ថ្ងៃព្រហស្បតិ៍ ៨កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០១៦ ជា វារៈវនប័ត ថ្ងៃសុក្រ ៩កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស ២០១៦ ជាវារៈវនប័ត។
ថ្ងៃសៅរ៍១០កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស ២០១៦ នៅវេលាម៉ោង០និង២៤នាទី ១២វិនាទី ជាវរៈឡើងស័ក គម្រប់ជាសង្ក្រាន្តបួនថ្ងៃ ស្រេចបរិបូណ៍ចូលជាសកលឆ្នាំវក អដ្ឋស័ក ចុ.ស ១៣៧៨ និង ម.ស.១៩៣៨ តទៅ។
នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ អន្យតិរ្ថីយ ជាចិត្តអប្រិយជាប់ដោយគំនុំគុំគួន ព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ចនោះ ទេវតា នឹងឱ្យពរសព្វសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។
រណ្ដាប់ទទួលទេវតារណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលិការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ា ឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាជ ៥ ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ាដាក់លើ ជើងពានមួយគូ ផ្លែឈើ១១មុខ ដាក់លើជើងពានមួយគូ ដូង ឡៅមួយគូ ទឹកស្អាតពីរកែវ។ ស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំ នមស្ស ការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងតទៅលើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរឭក លុះចប់ពិធីទទួល ទេវតា៕

ពិធី​ចូល​ឆ្នាំខ្មែរ ២០១២

ពិធី​ពូន​ភ្នំ​ខ្សាច់​និង​ស្រង់​ព្រះ

ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​បារាំង​ (តំបន់ Bretagne) បាន​រៀប​ចំ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ ឆ្នាំ​រោង​ពុទ្ធសករាជ ២៥៥៦ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និងពិធី​មួយ​ចំនួន ដូច​ជា​ស្រង់​ព្រះ ពូន​ភ្នំ​ខ្សាច់ជាដើម។ បន្ទាប់​មក​មាន​លេង​ល្បែង​ប្រជា​ប្រិយមួយ​ចំនួន​ដូច​ជា ទាញ​ព្រ័ត្រ  បេះ​ឪឡឹក  លាក់​កន្សែង  ដណ្តើម​ស្លឹក​ឈើ  ខ្លែង​ចាប់​កូន​មាន់  និង​មាន​រាំ​ដណ្តើម​កៅ​អី​ទៀត​ផង។

មើលរូប

មហាសង្ក្រាន ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦

ឆ្នាំ​រោង សង្រា្កន​ចូលមកនៅ​ថ្ងៃសុក្រ ៧រោជ ខែចេត្រ ត្រូវនឹង​ថ្ងៃទី១៣ ខែមេសា គ.ស ២០១២ វេលាម៉ោង ១៩ និង១១​នាទីយប់។ ពេល​នោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីនរាសីទៅស្ថិត​នៅ​ឯមេសរាសី​​តាម​ផ្លូវ​គោវិថី ​គឺ​ផ្លូវ​កណ្តាល​ទើប​មាន​ទេព​ធីតាមួយ​ព្រះអង្គ​ជាមគ្គនា​យិកាព្រះនាម កិមិរាទេវី ជាបុត្រទី៦នៃ​កបិលមហា​ព្រហ្ម គង់នៅ​ចាតុម្មហា​រាជិកា ទ្រង់អម្ព​ពណ៌ខៀវ សៀតផ្កាចង្កុលណី (ប្រភេទផ្កា​ដុះក្នុងទឹក ពួក​ឈូក, មាន​កេសរ​ផ្កា​ច្រើន​ស្រទាប់) គ្រឿង​ប្រដាប់ បុស្បរាគ័ម ភក្សាហារ ចេកណាំវ៉ា ព្រះហស្ត​ស្តាំទ្រង់​ព្រះខ័ន ព្រះហស្ត​ឆ្វេងទ្រង់​ពិណពាហនៈ​ក្របី។  
  • ថ្ងៃទី១ ៖ ថ្ងៃសុក្រ ៧រោជ ខែចេត្រ ត្រូវនឹង​ថ្ងៃទី១៣ ខែមេសា គ.ស ២០១២ វេលាម៉ោង ១៩ និង១១​នាទីយប់ ថ្ងៃ​ចូល​ឆ្នាំរោង ចត្វាស័ក ។​
  • ថ្ងៃទី២ ៖ ថ្ងៃសៅរ៍ ៨រោជ ខែចេត្រ ត្រូវនឹង​ថ្ងៃទី១៤ ខែមេសា គ.ស ២០១២ ជា​ថ្ងៃ​រារៈវ័នបត
  • ថ្ងៃទី៣ ៖  ថ្ងៃអាទិត្យ ៩រោជ ខែចេត្រ ត្រូវនឹង​ថ្ងៃទី១៥ ខែមេសា គ.ស ២០១២ ជា​ថ្ងៃ​រារៈឡើង​ស័ក គំរប់​ជា​សង្ក្រាន​៣​ថ្ងៃ​ស្រេច​បរិបូរ​ចូល​ជា​សកល។

ចូល​ឆ្នាំ​ខ្មែរ ៖ ធ្វើ​ដូច​ជា​​គ្មាន​ក្បួន​គ្មាន​ខ្នាត

មនុស្ស​ស្រី​ជិះ​ទន្សាយ​នេះ​ជា​អ្វី?

នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ គេ​តែង​តំណាល​ប្រាប់​គ្នា​ពី​ប្រវត្តិ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​ទាក់​ទង​ដល់​រឿង​កបិល​មហាព្រហ្ម។ រឿង​និទាន​​នោះ មិន​មាន​ទាក់​ទង​អ្វី​នឹង​សត្វ​តំណាង​ឆ្នាំ​ទាំង​១២​ (ជូត ឆ្លូវ ខាល​ ថោះ ...) សោះ ។  ឯជំនិះ​របស់​ទេវតា​ប្រចាំ​ឆ្នាំ​ក៏​មិន​មែន​សត្វ​ទាំង​១២ ទៅ​ទៀត ពិត​មែន​តែ​មាន​សត្វ​ខ្លះ​ក្នុង​ចំណោម​សត្វ​ទាំង​១២នេះមែន។ [Read more...]

សួស្តី​ឆ្នាំ​ថ្មី! ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ ២៥៥៥

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ​ឆ្នាំ​ថោះ ត្រីស័ក ពុទ្ធសករាជ ២៥៥៥​ គេហទំព័រ​ដាលីណា សូម​​ជូនពរ​​លោក​​អ្នកនាង​អោយ​ជួប​ប្រទះ​តែ​សេចក្តី​សុខ​ សុភមង្គល មាន​សុខភាព​មាំមួន និង​ទទួល​បាន​ជោគជ័យ​រាល់​គ្រប់ភារកិច្ច។

បទ​ចំរៀង​សំរាប់​រាំ​លេង​កំសាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ

រាំវង់

  1. កុំប្រកាន់បងអី
  2. ខែចេត្រចូលឆ្នាំ
  3. គេលេងភ្លេងហើយ
  4. ចោរលួចទេតើ
  5. តើស្រីនាងដើរទៅណា
  6. បើចង់បានអូន
  7. បុរសជីកក្តាម
  8. បោះឈូង
  9. ពោះវែកស្រង៉ែ
  10. មើលមេឃមើលស្រី
  11. យើងជួបជុំហើយ
  12. រៀបការតាមប្រពៃណី
  13. រាំវង់ចូលឆ្នាំថ្មី
  14. រាំវង់ឆ្នាំថ្មី
  15. រាំវង់ឆ្នាំថ្មី
  16. ឡាបុមបាយេ
  17. អុំទូកក្នុងបឹង
  18. ក្រមុំព្រួលៗ
  19. ប្រណាំងទូកស្រី
  20. ផ្កាសារ៉ាយ
  21. ផ្កាអើយផ្កាថ្កុល
  22. ផ្ទះផ្សារ៥ខ្នង អានបន្ត

ទំនាយជោគជតារាសីឆ្នាំទាំង​១២​ប្រចាំឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ ២៥៥៥

លោកអ្នកកើតឆ្នាំជូត បើ​​ជា​​មនុស្ស​ប្រុសទំនាយថា៖ ក្នុង​ឆ្នាំ​នេះជាឆ្នាំសម្រេចលាភផល​ជូនដល់​កណ្តាប់​ដៃយើង​ហើយ​ទោះសត្រូវ​កាច​ប៉ុនប៉ង​ប្រទូស្តរ៉ាយ​យ៉ាងណាក៏ដោយ​ខ្លួន​អ្នកត្រូវ​បានជោគ​ជ័យគ្រប់​ប្រការហើយ​នឹង​បានទទួល​ការ​​លើក​​តម្កើង​​ពី​​មនុស្ស​​ទូទៅ​​ប្រសិន​បើ​អ្នក​បាន​រៀប​មង្គលការ​​ក្នុង​​ឆ្នាំ​​នេះ​​រាប់​​ថា​​ល្អ​ផ្តាច់​ហើយ​​ប៉ុន្តែ​​ឧបសគ្គ​​របស់​អ្នក​ក៏​មិន​សោះ​សូន្យ​ដែរ​ចំពោះ​ក្រុម​ញាតិ​ពន្ធ​នឹង​ផ្តល់​សេចក្តី​រំខាន់​ដល់​អ្នក​ខ្លះៗ​ក្នុង​រយៈ​ឆ្នាំ​នេះ ។ បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នកត្រូវ​ឃ្លាត​ពី​ទី​កន្លែង​បើ​សិន​ជា​មិន​ដូច្នោះ​ទេ​អ្នក​មុខ​ជា​ត្រូវនឿយណា​ធុញទ្រាន់នឹង​កន្លែង​ចាស់​ឬ​ត្រូវ​ផ្លាស់​ប្តូរ​ទី​លំនៅ​ផង​ក៏មាន​ពុំ​នោះ​សោទនាទី​ការពារ​របស់អ្នកនឹងត្រូវរុះរើជាថ្មី​បើមាន​ការលក់​ដូរជំនួញ​ជួញប្រែជា​អាជីពកា​រនេះ​នឹង​បណ្តាល​ជា​ហេតុ​ឱ្យមាន​សេចក្តី​តឹង ចង្អៀត ខ្លះៗ​តំណ​ទៅ​ពេល​​ខាងមុខ​ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​ស្កៀប​រមាស់​រង្គោះ​រង្គើ​ដល់​​ក្រុមហ៊ុន​​បើ​​មាន​​ជើង​​ឈ្នួល​ក្នុង​បន្ទុក​វានឹង​ធ្វើ​មោះមិន​គាប់​ឱ្យ​មាន​សេចក្តី​ហ្មង​មួររឿយៗ​មួយវិញ​ទៀត​ញាតិ​ពន្ធឬ​មិត្តភក្តិ​នឹង​កើត​ជា​ក្តីរង្គៀស​ឬស្យា​ដល់​អ្នក​ដោយ​បំពានលើ​ផល​ល្អ​សេចក្តី​ចម្រើន​របស់​អ្នក​ហេតុការណ៍​ទាំងអស់​នេះ​អ្នក​កុំ​ភ្លេច​ស្មារតី​ឱ្យ​សោះ​បើ​យ៉ាង​ហោច​ណាស់​ក៏នឹង​មាន​វិបត្តិ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ ។ អានបន្ត

មហាសង្ក្រាន​ឆ្នាំ​ថោះ ត្រីស័ក ពុទ្ធ​សករាជ​២៥៥៥

ឆ្នាំ​ថោះ សង្ក្រាននឹង​ចូល​មក​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ ១១​កើត​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ខែ​មេសា​ គ្រឹស្ត​សករាជ​២០១១វេលា​ម៉ោង​១៣​និង​១២នាទី​រសៀល។ ពេល​នោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីនរាសីទៅស្ថិត​នៅ​ឯមេសរាសី​​តាម​ផ្លូវ​គោវិថី​គឺ​ផ្លូវ​កណ្តាល​ទើប​មាន​ទេព​ធីតាមួយ​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះនាម កិរិណី​ទេវី ជា​បុត្រី​ទី​៥​នៃ​ កបិល​មហា​ព្រហ្ម គង់​នៅ​ចាតុម្មហារាជិកា​​ ទ្រង់​អម្ពរ​ពណ៌​បែតង លម្អ​ព្រះកាយ​ដោយផ្កា​មន្ទា ភក្សាហារ​ទ្រង់​សោយ សណ្តែកនិង​ល្ង ព្រះហស្ត​ស្តាំ​ទ្រង់​កង្វេរ ព្រះហស្តឆ្វេង​ទ្រង់​កាំ​ភ្លើង ទ្រង់​គង់​ពាក់​ឆៀង​លើខ្នង​គុជសារ (ដំរី) ។  អានបន្ត

មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤

ឆ្នាំខាល ទោស័ក ចុល្លសករាជ ១៣៧២  មហាសករាជ ១៩៣២​  ពុទ្ធសករាជ ២៥៥៤ គ្រឹស្តសករាជ ២០១០

សង្ក្រាន្ត​ឆ្នាំ​ខាល​នឹង​ចូល​មក​ក្នុង​ថ្ងៃ​ពុធ ១កើត​ ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ១៤​ ខែមេសា គ.ស.២០១០ វេលា​ម៉ោង៧នឹង​៣៦នាទី​ព្រឹក។ ពេលនោះ​ព្រះ​អាទិត្យចេញ​ពី​មីនរាសីទៅ​ស្ថិតនៅឯមេសរាសីតាម​ផ្លូវ​គោវិថីគឺ​ផ្លូវ​កណ្តាល ទើបមាន​ទេព​ធីតា​មួយព្រះអង្គជា អគ្គនាយិកា​ព្រះ​នាម​មណ្ឌាទេវី ជា​បុត្រីទី៤នៃកបិលមហាព្រហ្ម គង់នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរពណ៌អន លម្អនៅព្រះកាណ៌​ដោយសៀតផ្កា​ចម្ប៉ារ អភរណទ្រង់ពសក់​កែង​ពិទូរ្យ ភក្សាហារទ្រង់​សោយ​ទឹកដោះគោស្រស់ ព្រះ​ហស្ភស្តាំ​ទ្រង់​ម្ជុល  ព្រះ​ហស្ភ​ឆ្វេង​ទ្រង់​ឈើច្រត់ ទ្រង់​គង់​លើ​ខ្នងគទ្រភៈ (សត្វលា) ដែល​ជា​ពាហនៈ។ ថ្ងៃ​ពុធ ១កើត​ ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ១៤​ ខែមេសា គ.ស.២០១០ វេលា​ម៉ោង៧នឹង​៣៦នាទី​ព្រឹក ជា​ថ្ងៃ​ចូល​ឆ្នាំ​ខាល ទោស័ក។ ថ្ងៃព្រហស្បត្តិ៍ ២កើត​ ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ១៥ ខែមេសា គ.ស.២០១០ ជា​ថ្ងៃ​វារៈវ័នបត។ ថ្ងៃសុក្រ ៣កើត​ ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ១៦ ខែមេសា គ.ស.២០១០ ជា​ថ្ងៃវារៈឡើងស័ក។ រណ្តាប់ទទួល​ទេវតា រណ្តាប់​ទទួល​ទេវតា​តាម​ប្រពៃ​ណី​រៀងមក គឺ​រៀប​រាន​ទទួលទេវតា​នៅ​ខាង​មុខ​ផ្ទះមួយសំរាប់​តាំង​គ្រឿង​ពលិការ​ផ្សេងៗ។ ត្រូវ​រៀប​ក្រាល​សំពត់ស រឺ​ស្រគាំ ហើយ​រៀប​បាយសី៩​ថ្នាក់​១គូ បាយសី៧​ថ្នាក់​១គូ បាយសី៥​ថ្នាក់​១គូ បាយសី៣​ថ្នាក់​១គូ បាយសីប៉ាកឆាម​១គូ ស្លាធម៌១គូ ទឹកអប់​១គូ ទៀន៥ ធូប៥ លាជ​៥ ផ្កា៥ ដាក់​លើ​ជើង​ពាន​១គូ ចេកនួន ចេកណាំវ៉ា ២​ជើង​ពាន ផ្លែ​ឈើ១១មុខ ដាក់​ជើង​ពាន​១១គូ ដូង​ឡៅ១គូ ទឹក​ស្អាត​២កែវ។ ឆ្នាំនេះគួររក​ទឹកដោះ​គោស្រសើ​ដាក់​ទទួល​ទេវតា​ផង​ព្រោះ​ជា​ភស្សហារ​របស់​ទេព​ធីតា។ សំរាប់​ប្រជារាស្ត្រ បាយសី​ត្រឹម៥ថ្នាក់ចុះមករឺ​រៀប​ជា​គ្រឿង​សក្ការៈបូជា​មាន ទៀន៥ ធូប៥ កូន​ចេក១គូក៏​ជា​ការ​ប្រសើរដែរ ឯផ្លែឈើ​ត្រឹម៣​រឺ​៥​មុខ ។ ប្រភព៖ សៀវភៅមហាសង្ក្រាន​ឆ្នាំ​ខាល