ទម្លាប់ល្អៗរបស់គូស្នេហ៍ដែលមាន​សុភមង្គល

dsc_4061

តើមាន​ទំលាប់​អ្វីខ្លះ​ដែល​នាំមក​នូវ​សុភមង្គលក្នុង​ជីវិត​ស្នេហា? ប្រសិន​បើ​លោក​អ្នកនាង​មានបំណងចង់​អោយជីវិតអាពាហ៍ពិពាហ៍​របស់លោកអ្នកកាន់​តែប្រសើរឡើង សូម​មើល​ទំលាប់​ទាំង​៨​ដូច​ខាង​ក្រោម៖

១. ចូលគេង​ពេលដំណាលគ្នា តើអ្នក​នៅចាំ​កាល​ពី​គ្រាចាប់​ផ្តើុំមនៃ​ចំណង​ស្នេហ៍​របស់អ្នកដែរ​ឬទេ? គឺពេលដែល​អ្នកតែង​តែ​អន្ទះសារ​នឹងចង់គេង​ក្បែរ​គូរស្នេហ៍របស់​អ្នកជានិច្ច។ ​គូស្នេហ៍​រីករាយកំរនឹង​ចូល​គេង​ខុសពេលគ្នាណាស់។ ពួក​គេតែង​តែ​រង់​ចាំ​គ្នា​​ជានិច្ច ប្រសិនបើ​មាន​អ្នកណា​មាន​ការងារ​រវល់ ឬគេ​សុខ​ចិត្តភ្ញាក់មុនប្រសិន​បើ​មាន​កិច្ចការ​ត្រូវ​ធ្វើ។

២. បណ្តុះចំណង់ចំណូល​ចិត្ត​អោយដូចគ្នា បន្ទាប់​ពី​អាពាហ៍ពិពាហ៍ វាជារឿងធម្មតាដែលអ្នក​ដឹង​ថា អ្នក​និង​ដៃគូរមាន​ចំណង់​ចំណូល​ចិត្ត​តិចតួច​ដែល​ដូចគ្នា។​ ប៉ុន្តែ​ចូរអ្នកកុំកាត់​បន្ថយនូវសកម្មភាព​ដែល​នាំ​អោយ​អ្នក​ទាំង​២​រីករាយ​ជាមួយ​គ្នាឡើយ។  ប្រសិន​បើគ្មាន​អ្វីដែល​ជា​ចំណាប់​អារម្មណ៍ ចំណូលចិត្ត​​ដូច​គ្នាទេ អ្នកគួរ​តែ​រួមគ្នាបង្កើត​វា​ឡើង។​ [Read more...]

អាថ៌កំបាំង​ដែលធ្វើអោយជីវិតគូស្រករមានភាពរីករាយជា​និរន្ត​រ៍

គូស្វាមីភរិយា៖ នៅក្នុង​ពិភពលោក គេកត់សម្គាល់​ឃើញថាមាន​គូស្វាមីភរិយា​៤០%​ដែល​បញ្ចប់​ជិវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ដោយការ​លែង​លះគ្នា។ ពិតណាស់ ភាពស្និទ្ធស្នាលក្នុងរឿងស្នេហា​​មិន​មែន​ចេះ​តែ​បន្តដោយ​គ្មាន​ទីបញ្ចប់​ឡើយ​​ នៅពេល​ដែល​មាន​កត្តារំខាន​ផ្សេងៗ​ចូល​មក​ដូចជា បញ្ហា​ការងារ សម្ពាធ​ក្នុង​​គ្រួសារ​ដូចជា​ ការងារ​​ផ្ទះ បញ្ហា​ជីវភាព​​គ្រួសារ បញ្ហា​​សុខភាព​កូន​ចៅ​ជាដើម។ ទោះ​ជាមាន​ឧបសគ្គ​យ៉ាង​ណា​ក៏ជីវិតអាពាហ៍​ពិពាហ៍​របស់​គូស្រករមួយ​ចំនួន​ធំ​ទទួល​បាន​ជោគជ័យ​ដែរ ដែល​ពួកគេ​បាន​ចូលរួម​ចំណែក្នុង​ការ​ចែក​រំលែក​ពី​បទ​ពិសោធទាំង​នេះ​សំរាប់​ជា​បច្ច័យ​ក្នុងការ​ថែ​រក្សា​ចំណងស្នេហ៍​អោយ​មាន​ភាព​រឹងមាំជា​និច្ច​និរន្ត​រ៍។ . ១. ប្រើពាក្យសំដី​ផ្អែមល្ហែម​ដាក់គ្នា​ទៅ​វិញ​ទៅមក ពិតណាស់ អ្នក​ច្បាស់​ជា​យល់ថា​ស្តាប់​ទៅ​ដូចជា​រងាន់​ដល់​ហើយ​!! ការ​ដែល​លឺប្តីប្រពន្ធ​គេ​និយាយ​ផ្អែមល្ហែម​ដាក់គ្នា​ពេក មើល​តែ​និយាយជាមួយ​ក្មេង​អាយុ​២ឆ្នាំ... ប៉ុន្តែ​សូម​អ្នក​ចង​ចាំ​ថា​នោះ​ជា​សញ្ញា​ដែលបង្ហាញពី​ភាព​រឹងមាំនៃ​ស្នេហា​របស់​គេ។ [Read more...]

វិធីសប្បាយៗ​ដែល​ធ្វើអោយស្នេហា​អ្នក​កាន់​តែ​វឹងមាំ​បន្ទាប់​ពីអ្នក​​ក្លាយ​ទៅ​ជា​ឪពុកម្តាយ

មាន​កូន​ជាមួយអ្នក​ដែល​យើង​ស្រលាញ់​គឺ​ជា​រឿង​មួយ​ដែលអស្ចារ្យ​និង​គួរ​អោយ​រីករាយបំផុត។ ​នៅពេល​ដែល​អ្នក​ចាប់​ផ្តើម​មាន​កូន​ ពេលនោះ​ទំនាក់ទំនងស្នេហា​រវាង​អ្នក​និងដៃ​គូត្រូវផ្លាស់​ប្តូរ​ទាំង​ស្រុង។ មាន​មនុស្ស​ជាច្រើន​ដែល​ជួប​នឹង​បញ្ហាក្នុង​ការ​រៀប​ចំ​ដំណើរ​ជីវិត​បន្ទាប់​ពី​ចាប់ផ្តើមមាន​កូន​ ដែល​មាន​អ្នក​ខ្លះ​រហូត​ដល់​ជួប​បញ្ហា​រកាំរកូស​នឹងគ្នា​ទៀត​ផង។ នៅពេល​ដែល​អ្នក​អាច​រៀប​ចំ​ចាត់ចែង​ភាព​ជា​មាតាបិតា​របស់​ខ្លួន​​បានច្បាស់​លាស់​តាំង​ពី​ដំបូង​ទី​មក នោះ​អ្នក​នឹង​មិនជួប​នឹង​វិបត្តិ​ទាំង​អស់​នោះ​ឡើយ។ ខាង​ក្រោម​នេះ​ជា​វិធី​ងាយៗ​សំរាប់​ផ្តល់​ជា​គំនិត​បន្តិច​បន្តួច​ដល់​អ្នក ដើម្បី​អោយជីវិត​​គ្រួសារ​របស់​អ្នក​រស់​នៅប្រកបដោយសុភមង្គល។ អានបន្ត

គន្លឹះងាយ​៣យ៉ាងដែល​ធ្វើ​អោយស្នេហា​ស្ថិតស្ថេរ

ស្នេហា​គឺ​ជាមូល​ដ្ឋាន​គ្រឹះដ៏​រឹងមាំ​​នៃអាពាហ៍ពិពាហ៍។ ប៉ុន្តែ​បន្ទាប់​ពី​​អាពាហ៍ពិពាហ៍​​ស្នេហា​​ក៏​​​ងាយ​​នឹង​សាបរលាប​ទៅ​វិញ​ដែរ។ ​ខាង​ក្រោម​នេះ​គឺ​ជាវិធីងាយៗ​​​៣​យ៉ាង​ដែលមាន​ប្រសិទ្ធភាពសំរាប់​ជួយ​រឹត​ចំ​ណង​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​នាង​អោយ​កាន់តែ​រឹង​មាំ​ថែម​ទៀត។ [Read more...]