រឿងខ្លី៖ បុរសនៅតែជាបុរស

short story - men will be men

ថ្ងៃមួយ មាននារីម្នាក់ចង់ដឹងថា ប្តីរបស់នាងមានប្រតិកម្មយ៉ាងណាប្រសិនបើនាងចាកចេញដោ មិនបានប្រាប់ ប្តីមួយម៉ាត់ថានាងទៅទីណា។ ហេតុនេះហើយនាងបានសំរេចចិត្តសរសេរសំបុត្រមួយទុកអោយប្តី។ នាងបានសរសេរថា នាងមានការនឿយហត់នឹងនៅជាមួួយប្តីនាង ហើយនាងមិនចង់រស់នៅជាមួយប្តីនាងតទៅទៀតទេ។ បន្ទាប់ពីសរសេរចប់ នាងបានយកសំបុត្រដាក់លើតុក្នុងបន្ទប់គេង ហើយនាងក៏ពួននៅក្រោមគ្រែ។ ពេលប្តីនាងមកដល់ ក៏បានឃើញសំបុត្រនោះ។ បន្ទាប់ពីអានចប់ គាត់បានសរសេរឆ្លើយតបនៅលើសំបុត្រដដែលនោះ រួចក៏ចាប់ផ្តើមច្រៀងរាំ និងប្តូរសំលៀកបំពាក់។ គាត់បានយកទូរស័ព្ទ រួចហៅទៅទូរស័ព្ទចេញ ហើយនិយាយថា "អូនសម្លាញ់! បងទើបនឹងប្តូរសំលៀកបំពាក់ បងនឹងទៅរកអូនបន្តិចទៀតនេះ ដោយសារនាងឆ្កួតម្នាក់នោះ ទីបំផុតបានចាកចេញទៅហើយ!។ បងខុសហើយ បងពិតជាគិតខុសដែលរៀបការជាមួយនាង។ បើបងបានជួបអូនមុននាងមិនដឹងជាប្រសើរយ៉ាងណាទេ។ ជួបគ្នាបន្តិចទៀតនេះអូនសម្លាញ់! "។ បុរសជាប្តី ក៏បានដើរចេញពីបន្ទប់ រួចចេញទៅក្រៅបាត់ទៅ។ នាងជាប្រពន្ធចេញ ពីក្រោមគ្រែទាំងទឹកភ្នែករហាម និងការខូចចិត្តយ៉ាងខ្លាំង រួចក៏ដើរទៅយកសំបុត្រដែលប្តីសរសេរមកអាន។ នៅពេលដែលនាងអាន សេចក្តីក្នុងសំបុត្រមានដូចតទៅ៖ "បងបានឃើញជើងអូននៅក្រោមគ្រែ បងមិនបានទូរស័ព្ទទៅនាងណាអីទេ...បងចេញទៅទិញនំប៉័ង។ ចេញមក ឈប់លេងល្បែងឆ្កួតៗឥចឹងទៀតទៅ ហើយទៅធ្វើម្ហូបអោយបងញ៉ាំផង... បងស្រលាញ់អូន!"។

[Read more...]

រឿងហ្សាឌិកឬព្រហ្មលិខិត វគ្គ៣៖ ​ឆ្កែ និង សេះ (អ្នកនិពន្ធ Voltaire)

voltaire_zadig19ហ្សាឌិក​ទទួល​ស្គាល់​ថា រៀប​ការ​បាន​មួយ​ខែ​ដំបូង​ ប្រៀប​​ដូច​ចន្ទ​ទឹក​ឃ្មុំ ហើយ​ខែ​ទី​ពីរ​ប្រៀប​ដូច​ចន្ទទឹក​ខ្មេះ​ គឺ​ដូច​អ្វី​ដែល​គេ​សរសេរ​ក្នុង​គម្ពីរហ្សូរ៉ូអាស្ត្រ (Zoroastre) គ្មាន​ខុស។ ​ក្រោយ​មក   ហ្សាឌិក​ក៏​លែង​លះ​គ្នា​ជា​មួយ​នាង​អាសូរ៉ា ដែល​ ហ្សាឌិក​យល់​ថា​រស់​នៅ​ជា​មួយ​គ្នា​កាន់​តែ​មិន​ចុះ​សំរុង​ទៅ។ ហ្សាឌិក​ក៏​ស្វែង​រក​សេចក្តី​សុខ​ដោយ​ការ​សិក្សា​ពី​ធម្មជាតិ។ គាត់​ និយាយ​ថា

“គ្មាន​អ្វី​សប្បាយ​ ជាង​ សិក្សា​ទស្សនវិជ្ជា​ក្នុង​សៀវភៅ​ដ៏ពិសិដ្ឋ​ ដែល​ព្រះ​បាន​ប្រទាន​មកឲ្យយើង​ទេ។ សច្ចភាព​ដែល​បុគ្គល​ម្នាក់​រក​ឃើញ វា​ស្ថិត​នៅ​ជា​របស់​បុគ្គល​​នោះ បុគ្គល​នោះ​​ចិញ្ចឹម និង បណ្តុះបណ្តាល​ព្រលឹង​របស់​ខ្លួន​ឯង បុគ្គល​នោះ​រស់​នៅ​ដោយ​ស្ងប់​ស្ងាត់ បុគ្គល​​នោះ​មិន​ខ្លាច​មនុស្ស​ផ្សេង​ឯ​ទៀត បុគ្គល​មិនចាំ​បាច់​​ខ្លាច​ភរិយាខ្លួន​កាត់​ច្រមុះ​។​​​” ដោយ​ហ្សាឌិក​មាន​គំនិត​ បែប​នេះ​ពេញ​ខ្លួន​ហើយ    ហ្សាឌិក​ក៏​ទៅ​រស់​នៅ​ផ្ទះ​របស់​ខ្លួន​​ឯស្រុក​ស្រែ នៅ​ជាប់​មាត់ទន្លេ​អឺ​ប្រាត។ នៅ​ទី​នោះ​ គាត់​មិន​ចាំ​បាច់​រវល់​នឹង​ការ​គណនា​រក​បរិមាណ​ទឹក​របស់​ទន្លេ​ អឺប្រាត​ ហូរ​កាត់​ក្រោម​ស្ពាន​បាន​ប៉ុន្មាន​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទីទេ  គាត់ក៏​​មិន​គិត​ថា​តើ​ទឹក​ភ្លៀង​ខែ​នេះ​ធ្លាក់​តិចរឺច្រើន​ជាង​ខែ​មុនដែរ​។ គាត់​​មិន​ដែល​ទៅ​ស្រមៃគិត​ថា​នឹង​ធ្វើ​សូត្រ​ពី​សំបុក​ពីងពាង រឺ​​ក៏​ធ្វើ​ព័រសឺឡែន​ពី​អំបែង​ដប​នោះ​ទេ។ ប៉ុន្តែ គាត់​​គិត​អំពី​លក្ខណៈ​របស់​សត្វ​នីមួយៗ​ និង​រុក្ខ​ជាតិ​នីមួយៗវិញ។ គាត់​​បាន​រក​ឃើញរុក្ខជាតិ​សត្វ​ច្រើន​ពាន់​ប្រភេទខុសៗគ្នា​​ ដែល​មនុស្ស​សាមញ្ញ​ទូទៅ​គិត​ថា​ដូច​គ្នា​ទាំងអស់។ ថ្ងៃ​មួយ​ពេល​កំពុង​ តែ​ដើរ​នៅ​ជិត​ព្រៃ​មួយ ហ្សាឌិក​ឃើញ​ក្បួន​ម្ចាស់​ក្សត្រី​បាន​ហែសំដៅ​មក​រកខ្លួន​​ ដោយ​មាន​មន្ត្រី​ហែហម​ជា​ច្រើន​នាក់​ផង ដែល​មើល​ទៅ​ហាក់​ដូច​ជា​បារម្ភ​អំពី​អ្វី​មួយ ហើយ​​ម្តង​រត់​ទៅ​នេះ ម្តង​ទៅ​នោះ ឆ្លេ​ឆ្លា​ចុះ​ឡើង ហាក់​ដូច​ជា​កំពុង​តែ​រក​វត្ថុ​មាន​តម្លៃ​អ្វី​មួយ។ មហាតលឹក​​ម្នាក់មក​សួរ​​ហ្សាឌិកថា “នែ​ប្អូន​​ប្រុស តើ​ឯង​បាន​ឃើញ​ឆ្កែ​របស់​ព្រះ​អគ្គ​មហេសី​ទេ?” [Read more...]

រឿងហ្សាឌិកឬព្រហ្មលិខិត វគ្គ២៖ ​ច្រមុះ (អ្នកនិពន្ធ Voltaire)

voltaire_zadig7ថ្ងៃមួយ អាសូរ៉ា ត្រលប់​មក​ពី​ដើរ​លេង​វិញ ទាំង​កំហឹង ស្រែក​ជំទាលឮៗ ។ ហ្សាឌិក​សួរ​ថា “អូន​កើត​អី​ហ្នឹង? ហេតុ​ម៉េច​បាន​ជា​អូន​ខឹង​ខ្លាំង​បែប​នេះ?” នាង​ក៏​តប​ថា “បង​អើយ បើ​បង​ឯង​វិញ ក៏​ខឹង​ដូច​តែ​អូន​ដែរ បើ​បង​បាន​ឃើញ​រឿង​នេះ​ផ្ទាល់​នឹង​ភ្នែក​ដូច​អូន។ អូន​បាន​ទៅ​ចូល​រួម​រំលែក​ទុក្ខ​នាង​ម៉េម៉ាយ​ក្មេង​ខ្ចី កូស្រ៊ូ ដែល​ទើប​នឹង​បញ្ចុះ​សព​ប្តី​នៅ​មាត់​ស្ទឹង​ជិតនោះ កាល​ពី​​​ពីរ​ថ្ងៃ​មុន។ នាង​បាន​សន្យា​នឹង​ព្រះ​ជា​ម្ចាស់​ថា នឹង​នៅ​ជាមួយ​ផ្នូរ​នេះ​រហូត​​បើ​ស្ទឹង​នេះ​នៅ​តែ​ហូរ។ ហ្សាឌិក​ក៏​និយាយ​កាត់​ថា “អេ! ល្អ​តើ! អាហ្នឹង​ហើយ​ស្រី​គេ​ស្មោះ​នឹង​ប្តី!” នាង​អាសូរ៉ា​ក៏​និយាយ​ថែម​ទៀត​ថា “មិន​មែន​ដូច​បង​គិត​ទេ! បង​ដឹង​ថា​នាង​កំពុង​ធ្វើ​អី​ទេ ពេល​ដែល​ខ្ញុំ​ទៅ​មើល​នាង?” [Read more...]

រឿងហ្សាឌិកឬព្រហ្មលិខិត វគ្គ១៖ ​ជនពិការភ្នែក (អ្នកនិពន្ធ Voltaire)

voltaire_zadig6ក្នុងរចកាលស្តេច Moabdar នៅទីក្រុងបាប៊ីឡូន មាន​បុរស​វ័យក្មេង​ម្នាក់​ឈ្មោះ ហ្សាឌិក ដែលមាន​រូប​សម្បត្តិ​សង្ហារពីកំណើត និង​ពោរពេញ​ទៅ​ដោយ​ចំណេះ​វិជ្ជា ។  ទោះបី​ជា​គាត់​ជាអ្នកមាន​ស្តុកស្តម្ភ​​និង​មានវ័យ​ក្មេង​ក៏ដោយ ក៏​គាត់​ជា​មនុស្ស​ដែល​ចេះ​ប្រមាណអំពី​ចំណង់​របស់​ខ្លួន គាត់​មិន​ដែល​ប្រព្រឹត្តអំពើដែលនាំ​អោយ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ឡើយ គាត់ជា​មនុស្សមាន​ហេតុផល​ជានិច្ច និង​ចេះ​គោរព​ដល់អ្នក​ដែល​ទន់​ខ្សោយជាង​ខ្លួន។ អ្នក​ស្រុក បាប៊ីឡូនតែងតែ​និយាយពីមាត់មួយ​ទៅ​មាត់​មួយថា ពួកគេមាន​ការ​កោតសរសើរហ្សាឌិក ដែល​មិន​ដែលរង​ការ​ប្រមាថដោយការចោទប្រកាន់ណាមួយឡើយ។ គាត់​បានរៀន នៅក្នុង​សៀវភៅ​ទីមួយ​របស់​ Zoroastre ដែល​ថា​តំលៃរបស់​មនុស្ស​គឺ​ដូច​ជាបាល់ដែល​គេ​សប់​ខ្យល់​​អោយ​ប៉ោង​ឡើង ហើយ​ដែល​ខ្យល់​នោះ​នឹង​ផ្ទុះ​ចេញ​ដូច​ខ្យល់​ព្យុះនៅ​ពេល​ដែល​គេ​ចាក់​បាល់​នោះ​ដោយ​ម្ជុល​ដ៏ស្រួច​មួយ។​​ ហ្សាឌិកជា​បុរស​ដែល​មិន​ចេះ​មើល​ងាយ​ស្តី្រឡើយ។ គាត់​ជា​មនុស្សមានចិត្តសប្បុរស។ គាត់​ខ្លាចភាព​រមិល​គុណ និង​ដើរតាម​សមាទានសីល​របស់ Zoroastre ៖ នៅពេលអ្នក​បរិភោគអាហារ ត្រូវផ្តល់អាហារ​នោះអោយឆ្កែផង បើមិនដូច្នោះទេវានឹង​ខាំ​អ្នកមិនខាន។ ​វា​អាច​នឹង​ចេះស្តាប់​បង្គាប់​ដូច​អ្នក​ឬក៏​ចេះ​ជាង​អ្នក​ផង ដោយ​សារ​វា​រស់​នឹង​ការ​ចេះស្តាប់​បង្គាប់​របស់​វា​នេះ​ឯង។ ដោយបានសិក្សាផ្នែកវិទ្យាសាស្រ្តរបស់ជនជាតិខាល់ដេពីបុរាណធ្វើអោយគាត់​មិន​ដែល​មើលរំលងអំពីគោលការណ៍លក្ខណៈរូបនៃធម្មជាតិឡើយ។ គាត់​ជឿជាក់យ៉ាងមុតមាំថាក្នុង​មួយ​ឆ្នាំមានបីរយហុកសិបប្រាំថ្ងៃនិងប្រាំមួយម៉ោង បើទោះជាមាន​ទស្សនៈថ្មីនៃការកំណត់​វេលាដែល​ផ្ទុយពីទស្សនៈនេះ​ក៏ដោយ។ [Read more...]

រឿងខ្លី៖ កំណត់ហេតុ​របស់​នាង

កំណត់ហេតុ​របស់​នាង៖

យប់​នេះ ខ្ញុំគិត​ថា​ប្តី​របស់​ខ្ញុំដូច​ជា​មាន​អកប្បកិរិយា​ប្លែកខុស​ធម្មតា។ ពួក​យើង​បាន​ណាត់​គ្នា ចេញទៅញ៉ាំ​បាយ​ល្ងាច​ជា​មួយគ្នា​នៅ​ភោជនិយដ្ឋានឡូយមួយ។​ ខ្ញុំបាន​ដើរផ្សារ​ទិញ​ឥវ៉ាន់​តាំង​ពី​ព្រឹកជាមួយ​មិត្ត​ភក្តិ គឺ​តាំង​ពី​ព្រឹក​ទល់​ល្ងាច។ ហេតុនេះ​ហើយ​ខ្ញុំ​ក៏​គិត​ថា ប្រហែល​ជា​គាត់​​អន់​ចិត្ត​ហើយ​មើល​ទៅ ដែល​ខ្ញុំ​ទៅ​ដល់​ភោជនីយដ្ឋាន​យឺត​ពេល​បន្តិច។​ ប៉ុន្តែ​គាត់​ក៏​មិន​និយាយ​ថាយ៉ាង​ម៉េច​ដែរ ការដែល​ខ្ញុំ​ទៅ​យឺត​ពេលនោះ។ កន្លែង​ញ៉ាំអាហារ​មិន​​អំណោយ​ផល​ដល់​ការ​សន្ទនា​របស់​ពួក​យើង​ឡើយ។ ខ្ញុំ​ក៏​បបួល​គាត់​ទៅ​កន្លែង​ស្ងាត់​ដើម្បី​ជជែក​គ្នា។ គាត់​ក៏​យល់​ព្រមទៅ។ តែគាត់​មិន​សូវ​និយាយ​ច្រើន​ទេ។ ខ្ញុំក៏​សួរ​ទៅ​គាត់​ថា តើ​មាន​បញ្ហា​អ្វី​ឬ? គាត់​ឆ្លើយ​ថា "គ្មាន​ទេ!" ខ្ញុំ​ក៏​សួរ​ទៅគាត់​ទៀត​ថា តើ​មក​ពី​កំហុស​ខ្ញុំ​ទៅ​យឺតឬ បាន​ជាធ្វើ​អោយ​បង​មិន​សប្បាយ​ចិត្ត? គាត់​ឆ្លើយមក​ថា គាត់​មិន​បាន​អាក់​អន​ស្រពន់​ចិត្ត​អី​ទេ​ គា្មន​រឿង​អ្វីឡើយ កុំ​បារម្ភ​អី។ នៅតាម​ផ្លូវ​ត្រលប់​មក​ផ្ទះ​វិញ​ខ្ញុំ​បាន​និយាយ​ប្រាប់​គាត់​ថា ខ្ញុំស្រលាញ់​គាត់។ គាត់​ងាក​មក​ញញឺម​បន្តិច​រួច​បន្ត​បើក​ឡាន​ទៅ​មុខ​។ ខ្ញុំ​ពិបាក​ពន្យល់ពី​អកប្បកិរិយារបស់​គាត់​នៅ​ពេល​នោះ​ណាស់។ [Read more...]

អត្ថន័យ​រឿង នាង​ស្បៃ​ក្រហម

ផ្ទៃ​រឿង

កាលពី​ព្រេង​នាយ​ នៅ​ក្នុង​ភូមិ​មួយ មាន​ក្មេង​ស្រី​ម្នាក់​ ស្រស់​ស្អាត​ដាច់​គេ ។ ម្ដាយ​របស់​នាង​ស្រឡាញ់​នាង​ស្ទើរ​លេប រី​ឯ​យាយ​របស់​នាង​កាន់​តែ​ស្រឡាញ់​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ។ លោក​យាយ​ម្នាក់​នេះ​បាន​ធ្វើ​ស្បៃ​ក្រហម​​មួយ​សម្រាប់​ឲ្យ​នាង​ទទូរ​​ក្បាល ។ ក្មេង​ស្រី​ម្នាក់​នេះ​ដណ្ដប់​ស្បៃ​នោះ​ជាប់​ជានិច្ច​ទោះ​ជា​ទៅ​ដល់​ទី​ណា​ រហូត​ដល់​អ្នក​ភូមិ​ទាំង​ពួង​ហៅ​នាង​ថា នាង​ស្បៃ​ក្រហម​។ ថ្ងៃ​មួយ​ម្ដាយ​របស់​នាង​បាន​ធ្វើ​នំ​ ហើយ​និយាយ​ប្រាប់​នាង​ថា ៖ កូន​ទៅ​មើល​លោក​យាយ​កូន​មើល៍ ម៉ាក់​ឮ​គេ​ថា គាត់​មិន​សូវ​ស្រួល​ខ្លួន​ ។ កូន​យក​នំ និង ប៊័រ​ទៅ​ជូន​គាត់​ពិសារ​ផង​ ។ នាង​ស្បៃ​ក្រហម បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ផ្ទះ​លោក​យាយ​របស់​នាង​នៅ​ឯ​ភូមិ​មួយ​ទៀត​។ នាង​ដើរ​កាត់​ព្រៃ​ ហើយ​បាន​ជួប​នឹង​ចចក​ ដែល​ចង់​ស៊ី​នាង​ តែ​ចចក​មិន​ហ៊ាន​ស៊ី ដោយ​សារ​មាន​អ្នក​កាប់​អុស​នៅ​ក្នុង​ព្រៃ​ក្បែរ​ៗ​នោះ ។ ចចក​សួរ​ចង់​ដឹង​ថា​នាង​ដើរ​ទៅ​ណា ។ ក្មេង​ស្រី​កម្សត់​ មិន​ដឹង​ពី​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ពី​ព្រោះ​តែ​ស្ដាប់​ចចក បាន​ឆ្លើយ​តប​នឹង​ចចក​ថា ៖ ខ្ញុំ​ទៅ​មើល​លោក​យាយ​របស់​ខ្ញុំ ហើយ​យក​នំ​ទៅ​ជូន​គាត់​ ព្រម​ទាំង​ប៊័រ​ផង​ដែរ​ ម្ដាយ​របស់​ខ្ញុំ​ជា​អ្នក​ផ្ញើ​ជូន​គាត់​ ។ គាត់​រស់​នៅ​ឆ្ងាយ​ពី​ទី​នេះ​ទេ ? ចចក​សួរ​។ ចាស ! មែន​ហើយ​ឆ្ងាយ​ណាស់, នាង​ស្បៃ​ក្រហម​ឆ្លើយ​, គឺនៅម្ដុំ​​​​រហាត់​​​នោះ គឺ​ផ្ទះ​ទី​មួយ​នៅ​ដើម​ភូមិ​។ ល្អ​ណាស់ ចចក​និយាយ ខ្ញុំ​ចង់​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ដែរ​ តើ​ឯង​ទៅ​តាម​ផ្លូវ​ម្ជុល​ដេរ ឬ ផ្លូវ​ម្ជុល​ខ្ទាស់ ? ខ្ញុំ​ទៅ​តាម​ផ្លូវ​ម្ជុល​ខ្ទាស់, នាង​ស្បៃ​ក្រហម​ឆ្លើយ។ ដូច្នេះ​ ខ្ញុំ​ទៅ​តាម​ផ្លូវម្ជុល​ដេរ ចាំ​យើង​ជួប​គ្នា​នៅ​ផ្ទះ​របស់​គាត់​តែ​ម្ដង​ទៅ​។ ចចក​រត់​តាម​ផ្លូវ​កាត់​យ៉ាង​លឿន​សំដៅ​ទៅ​ផ្ទះ​យាយ​របស់​នាង​ស្បៃ​ក្រហម​។ រី​ឯ​នាង​ស្បៃ​ក្រហម​​ដើរ​តាម​ផ្លូវ​ឆ្ងាយ​ នាង​ដើរ​រើស​ផ្លែ​ឈើ​ដែល​ជ្រុះ ដេញ​ចាប់​មេអំបៅ​ និង ដើរ​បេះ​ផ្កា​ដាក់​កន្ត្រក​។ ចចក​រត់​តែ​បន្តិច​ដល់​ផ្ទះ​លោក​យាយ។ វា​ស្រែក​៖ តុក តុក ។ នរណា​ហ្នឹង ? លោក​យាយ​សួរ​។ គឺ​ស្បៃ​ក្រហម​​ចៅ​លោក​យាយ​ហ្នឹង​ណា, ចចក​ក្លែង​សំឡេង​របស់​នាង, ចៅ​យក​នំ​និង​ប៊័រ​បន្តិច​បន្តួច​មក​ជូន​លោក​យាយ​ ម្ដាយ​ខ្ញុំ​អ្នក​ផ្ញើ ។ លោក​យាយ​ កំពុង​ដេក​លើ​គ្រែ ដោយ​សារ​គាត់​មិន​សូវ​ស្រួល​ខ្លួន​ ក៏​ស្រែក​ថា ៖ ចៅ​ឯង​ទាញ​រនុក​ទៅ​ គន្លឹះ​​នឹង​របូត​​ហើយ​​។ ចចក​ទាញ​រនុក ទ្វារ​ក៏​របើក​។ វា​ក៏​លោត​សង្គ្រុប​ ខាំ​ហែក​លោក​យាយ​ស៊ី​អស់​​ភ្លាម​ៗ ព្រោះ​ចចក​នេះ​មិន​បាន​ស៊ី​ចំណី​អស់​បី​ថ្ងៃ​មក​ហើយ​។​ បន្ទាប់​មក​វា​ក៏​បិទ​ទ្វារ រួច​ទៅ​ដេក​លើ​គ្រែ​របស់​លោក​យាយ​ រង់​ចាំ​នាង​ស្បៃ​ក្រហម​ ដែល​មួយ​សំបក់​ធំ​ក្រោយ​មក​ បាន​គោះ​ទ្វារ​ តុក តុក​។ [Read more...]

រឿងខ្លី៖ ពាក្យសន្យារវាងក្អាត់និងដង្កូវ

មានកូនដង្កូវ​ញីមួយ​កំពុង​នៅលើស្លឹកឈើ​ដែលមាន​មែក​ទោរ​ទៅ​រក​ទឹក​បឹងមួយ។ ចៃដន់កូនដង្កូវ​ញី​បាន​ប្រទះ​ភ្នែក​នឹង​កូន​ក្អាត់​ឈ្មោល​មួយ​ដែល​ នៅក្បែរ​នោះ។ ពួក​គេ​បាន​សំលឹង​មើល​មុខ​គ្នា​ដោយ​ភ្នែក​ដ៏​តូចៗ​របស់​គេ ហើយ​ពួកគេក៏​ចាប់​ចិត្ត​ប្រតិព័ទ្ធ​លើគ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ក្រសែ​ភ្នែក​របស់កូនក្អាត់ កូនដង្កូវ​នោះ​ប្រៀបដូច​ជា​ឥន្ធនូដែល​មាន​ពណ៌​ល្អ​គ្មាន​ពីរ។ សំរាប់​ដង្កូវ កូន​ក្អាត់​ប្រៀប​ដូច​ជា​គ្រាប់​អង្កាំ​ពណ៌​ខ្មៅ​ដ៏​ប្រណីត។

ដង្កូវ​៖ ខ្ញុំ​ពេញ​ចិត្ត​រូបអ្នកទាំង​អស់ សូមអ្នក​កុំ​ប្រែប្រួលអោយ​សោះ!

ក្អាត់៖ ខ្ញុំ​សន្យា

[Read more...]

រឿង​ពិត ៖ ស្នេហ៍​កម្សត់

នាង​ Katie Kirkpatrick, អាយុ​​២១ឆ្នាំ​ មាន​ជំងឺ​មហារីក។ ទោះ​ជា​យ៉ាង​នេះ​ក្តី​នាង​ខិត​ខំ​រក​គ្រូពេទ្យ​ព្យាបាល​ដើម្បី​អោយនាងអាច​មាន​​បាន​រៀប​​​មង្គល​ការជាមួយ​បុរស​ជាទី​ស្រលាញ់​របស់​ខ្លួន។​​​ នៅ​ពេល​ដែល​ជំងឺ​ធ្វើ​ទុក្ខម្តងៗ​ សួត​របស់​នាង​ដូច​ជា​ស្ទះ​ និង​បេះដូង​របស់​នាង​ហាក់​ដូច​ជា​លោត​ញាប់ដែល​ធ្វើអោយ​នាង​ពិបាក​ដក​ដង្ហើម​យ៉ាង​ខ្លាំង។ នាង​ពិបាក​ក្នុងការដក​ដង្ហើម ដូច្នេះ​នាង​ត្រូវ​ការ​ប្រើ​អុកស៊ីសែន​ជំនួយ។ នាង​ថេម​ទាំង​មាន​ការ​ឈី​ចាប់​ឆ្អឹង​ខ្នងថែម​ទៀត​ ដែល​តំរូវ​អោយ​នាង​ប្រើ​ថ្នាំ​​ម័រហ្វ៊ីន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់។​ សរី​រាង្គ​របស់​នាង​ហាក់​ដូច​ជា​លែង​ចង់​កំរើកទៀត​ហើយ។​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏នេះមិន​អាចជា​ឧបសគ្គ​ដល់​ពិធី​អាពាហ៍​ពិពាហ៍​របស់​នាងនិង កំលោះ Nick Godwin អាយុ​២៣ឆ្នាំ ដែល​លង់​ស្រលាញ់​នាង​ Katie តាំង​ពី​នៅ​រៀន​ថ្នាក់​ទី​១១​មក​ម៉្លេះ។ អានបន្ត

រឿង​ខ្លី៖ លែងលះ

 

នៅ​​ថ្ងៃ​​រៀប​អាពាហ៍ពិពាហ៍ ខ្ញុំ​បានបី​ភរិយាជាទី​ស្រលាញ់​របស់​ខ្ញុំ​។​​ រថយន្ត​កូនក្រមុំ​ចត​នៅ​មុខ​ផ្ទះល្វែង​របស់​ពួកយើង។ មិត្ត​ភក្តិ​​របស់​​ខ្ញុំ​​គេ​​​ជំរុញ​អោយ​ខ្ញុំ​បី​នាង​​ចេញ​ពី​​រថយន្ត។ ​ខ្ញុំ​ក៏​បាន​បី​នាង​ចូល​ទៅ​ក្នុង​ផ្ទះ​។ ភរិយា​របស់​ខ្ញុំនៅពេល​នោះ​នាង​ធាត់​ឡើង​ទ្រលុចៗ​ ហើយ​នាង​​អៀន​​យ៉ាង​ខ្លាំង​។ ខ្ញុំ​គឺ​ជា​កូន​កំលោះ​ដែល​មាន​កំលាំង​មាំមួនដែល​អាចបី​នាង​បាន​យ៉ាងងា​យនិង​ជា​កូន​កំលោះ​ដែលរីក​រាយ​បំផុតក្នុង​លោក​! នេះ​គឺ​ជា​ទិដ្ឋភាព​កាល​ពី​១០​ឆ្នាំ​មុន។ អានបន្ត

រឿងខ្លី៖ ស្នេហ៍សម្ងាត់

តាំង​ពី​ដើម​ទី គ្រួសារ​ខាង​ស្រី​បាន​បដិសេធ​មិន​ឱ្យ​នាង​យក​បុរស​ម្នាក់​នេះ​ធ្វើ​ជា​សង្សារ។ ពួក​គាត់​និយាយ​ថា បុរស​​នោះ​មាន​គ្រួសារ​មិន​ល្អ ហើយ​ថា នាង​នឹង​មាន​តែ​ទឹក​ភ្នែក​ប៉ុណ្ណោះ បើ​នាង​ជ្រើសរើស​យក​គាត់។ ក្រោម​សម្ពាធ​ពី​គ្រួសារ គូ​ស្នេហ៍​មួយ​គូ​នេះ​ តែង​តែ​ឈ្លោះ​ប្រកែក​គ្នា​ជា​ញឹក​ញាប់។ ថ្វី​បើនាងស្រលាញ់​បុរស​នោះ​ខ្លាំងក្លា​យ៉ាង​ណា​ក្ដី  នាង​តែង​តែ​សួរ​ទៅ​បុរស​ម្នាក់​នោះ​ថា  "តើ​បង​ស្រលាញ់​អូន​ទេ …?" អានបន្ត