អ្វីដែលគួរធ្វើជាបន្ទាន់
មុននឹងយកទាំរកទៅដល់ពេទ្យជំនាញ អ្នកត្រូវដោះសំលៀកបំពាក់ទារកចេញ។ អ្នកមិនត្រូវហ៊ុមទារក ដោយគិតថាធ្វើបែបនេះទារកនឹងបានបែកញើសដែលទើបអោយកំដៅចុះថយ ទង្វើនេះមិនត្រឹមត្រូវទេ។ កំដៅនៅក្នុងខ្លួនទារក វាត្រូវត្រូវការសាយភាយមកក្រៅ ដូច្នេះអ្នកត្រូវដោះសំលៀកបំពាក់ក្រាស់ៗរបស់ទារកចេញ និងទុកទារកនៅកន្លែងដែលមានសីតណ្ហភាពពី១៨ទៅ២០អង្សាសេ។ ហើយអ្នកត្រូវបំបៅកូនអោយបានញឹកញាប់ជាងទំលាប់ធម្មតា។
គួរយកទារកទៅពេទ្យរឺអត់?
ការព្យាបាលអាការៈគ្រុនរបស់ទារកតាមបែបវេជ្ជសាស្ត្រមិនមែនអ្នកត្រូវតែធ្វើដោយខានមិនបានឡើយ។ វាអាស្រ័យទៅលើកំដៅរបស់កូនអ្នក។ ប្រសិនបើទារកនៅលេងធម្មតា ហាក់ដូចជាពុំមានអ្វីកើតឡើងនោះ អ្នកមិនគួរភ័យស្លន់ស្លោឡើយ។ សរីរាង្គរបស់ទារកកំពុងតែប្រយុទ្ធប្រឆាំងនឹងមេរោគនោះដោយខ្លួនឯង។ អ្នកគួររង់ចាំយ៉ាងតិច២៤ម៉ោងសិន មុននឹងនាំទារកទៅរកពេទ្យកុមារ។
តែផ្ទុយទៅវិញប្រសិនបើទារកមិនលេងដូចប្រក្រតី ហាក់ដូចជាអស់កំលាំង មិនកំរើក ដកដង្ហើមញាប់ មិនព្រមបៅរឺញ៉ាំអាហារ អ្នកគួរប្រើថ្នាំបញ្ចុះកំដៅ ជាបណ្តោះអាសន្ន ទំរាំដល់ពេលអ្នកនាំទារកមកដល់មន្ទីរពេទ្យ។ ប៉ុន្តែសូមប្រយ័ត្នអំពីកំរិតដូសថ្នាំ រយៈពេល និងដីឡេនៃថ្នាំដែលអ្នកប្រើសំរាប់ទារក (ជាទូទៅត្រូវដាក់៦ម៉ោងម្តង និងទៅតាមទំងន់របស់ទារក។
ប្រភព៖ http://www.topsante.com/sante-au-quotidien/sante-de-bebe/Fievre-ayez-les-bons-reflexes

Recent Comments Gravatars