គ្រឿងផ្សំ៖
- សណ្តែកបណ្តុះ
- ទឹកបាយ ស្ករស អំបិល
របៀបធ្វើ៖
- លាងសណ្តែកបណ្តុះអោយស្អាត រួចដាក់ក្នុងឆ្នាំង វឺអ្វីដែលអាចដាក់ទឹកក្តៅបាន។
- ដាក់អំបិលអោយប្រៃបន្តិច ដាក់ស្ករស១ភាគ៣នៃអំបិល។
- ចាក់ទឹកបាយដែលពុះក្នុងឆ្នាំងសណ្តែកបណ្តុះ ធ្វើយ៉ាងណាអោយលិចសណ្តែក។
- ពេលវាត្រជាក់ចាក់ដាក់ក្នុងក្រល បិទគំរបអោយជិត ទុករយៈពេល១យប់ ១ថ្ងៃ អាចបរិភោគបានហើយ។
ចំណាំ៖
- បើមិនប្រើទឹកបាយពុះក៏បានដែរ តែទុករយៈពេលយូរបន្តិចទើបឡើងជូរអាចញ៉ាំបាន។
- បើចូលចិត្តផ្អែម ថែមស្ករសតាមការដែលចូលចិត្ត។
សាកល្បងមើល ជាពិសេសសំរាប់អ្នកដែលមិននៅក្នុងស្រុកខ្មែរ
ព្រោះបើនៅក្នុងស្រុកយើងមិនបាច់ទៅពិបាកហត់អីទេ មានលក់គ្រប់ផ្សារទាំងអស់ហ្នឹង!!

I will do it….
hope I can do,,,,,,,,
សុំលេបទឹកមាត់មួយមុននិយាយ។ នឹកឃើញកាលនៅខ្មែរ ខ្ញុំអ្នកលក់ជ្រក់តើ
។ គិតទៅរកធ្វើញ៉សដែរសិន
សុំសួរមួយ ខ្ញុំជ្រក់ញ៉ាំតិចតួចទេដែលមានទឹកបាយពុះដាក់ ចុះបើជ្រក់ច្រើនម៉េចទៅ? ត្រូវដាំបាយច្រើនរឺយ៉ាងម៉េចវិញ?
សួស្តីបងស្រី!ខ្ញុំបានសាកល្ប
ខ្ញុំបានសាកល្បងធ្វេីលមេីលរួចហេីយ…អាចទទួលយកបាន តែរាងប្រៃបន្តិចព្រោះដាក់អំបិលជ្រុល
សូស្ដី បងស្រី !
សណ្ដែកបណ្ដុះពិបាកត្រូវរក្សាទុកអោយបានយូរណាស់ ពោលគឺ ទិញម្ដង ត្រូវប្រញាប់ ប្រើប្រាស់អោយអស់។ ផ្ទុយទៅវិញ ទិញសណ្ដែកបាយម្ដង អាចប្រើបានរាប់សិបដង។ ដូច្នេះ តើបងស្រីអាចបញ្ជាក់បន្ថែមអំពី ការបណ្ដុះសណ្ដែកបាយ អោយទៅជា សណ្ដែកបណ្ដុះ(ដើមខ្លី រឺ វែង) បានដែរ រឺ ទេ?
អរគុណ
សួស្តី សារ៉ា!
ខ្ញុំសាកបណ្តុះច្រើនដងហើយ តែមិនបានជោគជ័យទេ។
Bean sprout pickle is very nice. If i'm not wrong, people from Svay Rieng province can make it very well, and they eat it with stir fried pork… hmm… yum yum!
oh! and thanks for sharing this, by the way.
You are welcome! Thanks for interesting in it!
thank your for sharing knowledge