វិធី​ធ្វើជ្រក់សណ្តែកបណ្តុះ

chrourk sandek

គ្រឿងផ្សំ៖

  • សណ្តែកបណ្តុះ
  • ទឹកបាយ  ស្ករស  អំបិល

របៀបធ្វើ៖

  • លាងសណ្តែកបណ្តុះអោយ​ស្អាត រួចដាក់ក្នុង​ឆ្នាំង វឺអ្វី​ដែល​អាច​ដាក់​ទឹក​ក្តៅ​បាន។
  • ដាក់អំបិលអោយប្រៃ​បន្តិច  ដាក់​ស្ករស១ភាគ៣​នៃ​អំបិល។
  • ចាក់​ទឹក​បាយ​ដែល​ពុះ​ក្នុងឆ្នាំងសណ្តែកបណ្តុះ​ ធ្វើ​យ៉ាងណា​អោយ​លិចសណ្តែក។
  • ពេលវា​ត្រជាក់​ចាក់​ដាក់​ក្នុង​ក្រល បិទគំរប​អោយ​ជិត ទុក​រយៈពេល​១យប់ ១ថ្ងៃ អាច​បរិភោគ​បានហើយ។

ចំណាំ

  • បើមិន​ប្រើ​ទឹក​បាយ​ពុះ​ក៏​បាន​ដែរ តែ​ទុក​រយៈ​ពេល​យូរ​បន្តិច​ទើប​ឡើង​ជូរអាច​ញ៉ាំបាន។
  • បើចូល​ចិត្ត​ផ្អែម ថែមស្ករសតាម​ការ​ដែល​ចូលចិត្ត។

សាក​ល្បង​មើល  ជា​ពិសេស​សំរាប់​អ្នក​ដែល​មិន​នៅក្នុង​ស្រុក​ខ្មែរ ;-) ព្រោះបើនៅ​ក្នុង​ស្រុកយើង​មិន​បាច់​ទៅ​ពិបាក​ហត់​អីទេ មាន​លក់​គ្រប់​ផ្សារទាំងអស់ហ្នឹង!!

Related Posts

  • http://YourWebsite Mai

    I will do it….

    hope I can do,,,,,,,,

  • http://dahlina.com/ monida

    :-)

  • Sophea

    សុំលេបទឹកមាត់មួយមុននិយាយ។ នឹកឃើញកាលនៅខ្មែរ ខ្ញុំអ្នកលក់ជ្រក់តើ :D ។ គិតទៅរកធ្វើញ៉សដែរសិន

  • http://www.dahlina.com Monida

    សុំសួរមួយ ខ្ញុំជ្រក់ញ៉ាំតិចតួចទេដែលមានទឹកបាយពុះដាក់ ចុះបើជ្រក់ច្រើនម៉េច​ទៅ? ត្រូវដាំបាយច្រើន​រឺយ៉ាងម៉េច​វិញ? :-)

  • ភក្កី

    សួស្តីបងស្រី!‌ខ្ញុំបានសាកល្ប

  • http://YourWebsite ភក្កី

    ខ្ញុំបានសាកល្បងធ្វេីលមេីលរួចហេីយ…អាចទទួលយកបាន តែរាងប្រៃបន្តិចព្រោះដាក់អំបិលជ្រុល :)

  • http://dahlina.com/ monida

    ;-) ពេលញ៉ាំយើង​អាច​កែកុនបាន​ដោយ​ថែម​ស្ករ…សំខាន់អោយ​តែ​វា​ជូរ​ទៅ​បាន​ហើយ..

  • http://YourWebsite សារ៉ា

    សូស្ដី បងស្រី !

    សណ្ដែកបណ្ដុះពិបាកត្រូវរក្សាទុកអោយបានយូរណាស់​ ពោលគឺ ទិញម្ដង ត្រូវប្រញាប់ ប្រើប្រាស់អោយអស់។ ផ្ទុយទៅវិញ ទិញសណ្ដែកបាយម្ដង អាចប្រើបានរាប់សិបដង។ ដូច្នេះ តើបងស្រីអាចបញ្ជាក់បន្ថែមអំពី ការបណ្ដុះសណ្ដែកបាយ អោយទៅជា សណ្ដែកបណ្ដុះ(ដើមខ្លី រឺ វែង)​ បានដែរ រឺ ទេ?

    អរគុណ

  • http://dahlina.com/ monida

    សួស្តី សារ៉ា!

    ខ្ញុំសាក​បណ្តុះច្រើន​ដង​ហើយ តែ​មិន​បាន​ជោគ​ជ័យទេ។

  • http://YourWebsite Amata

    Bean sprout pickle is very nice. If i'm not wrong, people from Svay Rieng province can make it very well, and they eat it with stir fried pork… hmm… yum yum! :) oh! and thanks for sharing this, by the way. :)

  • http://dahlina.com/ monida

    You are welcome! Thanks for interesting in it!

    • heng sarak

      thank your for sharing knowledge