បបរគ្រឿង

គ្រឿងផ្សំ៖

  • សាច់ជ្រូក  ឆ្អឹង​ជ្រូក (យកឆ្អឹង​ស៊ុប)
  • ផ្សិតក្រៀម
  • ការ៉ុត  ដំឡូងបារាំង  ផ្សិតចំបើង  ខ្ទឹមបារាំង  សណ្តែកបណ្តុះ  ជីបន្លា
  • សៀងផ្អែម
  • អង្ករ
  • ដុំស៊ុប  ស្ករស  អំបិល ម្រេច ទឹក​ត្រី  ខ្ទឹមស

របៀបធ្វើ៖

  • ដាំទឹក​ស្ងោរ​ឆ្អឹងជ្រូក
  • ហាន់សាច់ជ្រូក​ជាបន្ទះ​តូចៗ  ឆ្អឹងជ្រូកកាប់​ជា​ដុំៗ
  • ត្រាំ​ផ្សិត​ក្រៀម  រួចហាន់ជា​ចំណិតតូចៗ
  • ហាន់ការ៉ុត និងដំឡូងបារាំង​ជា​ដុំតូចៗ
  • ហាន់​ផ្សិតចំបើង (១​ពុះជា២​រឺជាបួន)
  • ហាន់​ខ្ទឹម​បារាំងតាម​បណ្តោយស្តើងៗ
  • ចិញ្ច្រាំខ្ទឹម
  • ពេលទឹក​ពុះ ដាក់​ដុំស៊ុប១ដុំ រួចដាក់​ឆ្អឹង​ជ្រូក សាច់​ជ្រូកនិងការ៉ុតចូល។ រំងាស់មួយស្របក់ ដាក់ផ្សិតក្រៀម និង​ដំឡូងបារាំង​ចូល។
  • ដាក់អំបិល ស្ករ ម្រេច ទឹក​ត្រី
  • លាងអង្ករ  រួច​សំរិត​ទឹក​ចេញអោយអស់
  • ប្រើចង្ក្រានមួយទៀត  បំពងខ្ទឹមស រួចចាក់អង្ករដែលលាង​រួច​ចួល ឆា​មួយសន្ទុះ ចាក់អង្ករដែលឆា​រួច​ចូល​ឆ្នាំង​បបរ  រួចដាក់​ផ្សិត​ចំបើង​ចូល ​រំងាស់រហូត​ដល់​អង្កររីក។ ភ្លក់តាម​រសជាតិ​ដែល​ចូល​ចិត្ត រួច​បង់​ខ្ទឹម​បារាំងចូល​ទុក​ជា​បាន​ការ។
  • ពេលដួស​ញ៉ាំ​ ទើបដាក់​សណ្តែក​បណ្តុះ  ជីបន្លា និង​សៀង ;)

ចំណាំ៖ បើដាក់​ប្រហិត  សាច់​បាត់តេ  បង្គា ​ថែមទៀត​រិត​តែ​ឆ្ងាញ់!!

Related Posts

  • Yukheng

    Hello it is a good way to show how to cook food . I have one problem . Can u tell me how to make សៀងផ្អែម? I think u r a good cook . U r a good mother and wife. Thanks in advance.

    • http://dahlina.com/ monida

      What is did for សៀងផ្អែម is simple. Put it in hot pan and simply add sugar. Taste if it's sweet as u prefer then that's it.