ឆាមីសួ

គ្រឿងផ្សំ៖

  • សាច់ជ្រូក
  • មីសួ
  • បង្គារក្រៀម
  • យីហ៊ឺក្រៀម
  • ផ្សិតត្រចៀកកណ្តុរ
  • ផ្កាចេកក្រៀម
  • ពុទ្រាក្រៀម (មិនបាច់ដាក់ក៏បានដែរ)
  • ពពុះសណ្តែក
  • ផ្សិតក្រៀម (មិនបាច់ដាក់ក៏បានដែរ)
  • សារាយសមុទ្រ (មិនបាច់ដាក់ក៏បានដែរ)
  • ប្រងឆា ខ្ទឹមស ស្ករស ទឹកត្រី ម្រេច អំបិល  ប្រេងខ្យង

របៀបធ្វើ៖

  • ត្រាំមីសួ  ផ្សិតត្រចៀកកណ្តុរ   ផ្កាចេកក្រៀម ​  ពុទ្រាក្រៀម   សារាយសមុទ្រ ពពុះសណ្តែក   ផ្សិតក្រៀម   យីហ៊ឺក្រៀម។
  • កាត់មីសួខ្លីៗ។  កាត់ផ្សិតត្រចៀកកណ្តុរតូចៗ។ ចងផ្កាចេក។ ​ កាត់ពពុះសណ្តែកតូចៗនិង ហាន់ផ្សិតក្រៀមនិងយីហ៊ឺក្រៀម​ជា​ចំណិត​តូចៗ។
  • ចិញ្ច្រាំសាច់ជ្រូក អោយម៉ត់។
  • ដាក់ខ្ទះអោយក្តៅ ចាក់ប្រេងឆា (កុំដាក់ច្រើនពេក)។ បំពង់ខ្ទឹមសចិញ្ច្រាំ រួចដាក់សាច់ជ្រូកលីងអោយសព្វ ដាក់ទឹកត្រី ម្រេច អំបិល ស្ករស និង​ប្រេងខ្យងតាមរសជាតិដែលចូលចិត្ត។
  • ចាក់ទឹកចូលបន្តិច រួចដាក់ផ្សិតត្រចៀកកណ្តុរ   ផ្កាចេកក្រៀម ​  ពុទ្រាក្រៀម   ពពុះសណ្តែក   ផ្សិតក្រៀម សារាយសមុទ្រ  យីហ៊ឺក្រៀម និង​បង្គារក្រៀមចូលជាមួយគ្នា។ រួចគ្រប់ទុក២នាទី។
  • ដាក់មីសួចួល រួចឆាច្របល់ចួលគ្នាជាការស្រេច។

៏៏៏៏ចំណាំ៖ កុំដាក់ទឹកច្រើនពេក ព្រោះឆាមីសួមិនដូចឆាដទៃទេ  ឆាអោយស្ងួតទើបឆ្ងាញ់។

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

4 Responses

12.05.09

មើលទៅឆាឡើងខ្ទេចសរសៃមីសួរអស់ហើយ

12.05.09

កាត់មីសួជ្រុលដៃ! :-D

12.05.09

ថ្ងៃស្អែក សុំរូបមន្តបងស្រីប្រើហើយ តែមិនមានគ្រឿងគ្រប់មុខដូចការរៀបរាប់ទេ ព្រោះពិបាករកទិញណាស់។ខ្ញុំធ្វើចង្ហាន់ទៅវត្ត ចាំផ្ញើរបុណ្យខ្លះអោយបងស្រីដែរ។

12.05.09

អរគុណ​អូន​ បានចែក​រំលែក​បុណ្យអោយ!

Leave Your Response

* Name, Email, Comment are Required