ឆាទំពាំងកំប៉ុងថ្លើមជ្រូក

DSC09442

គ្រឿងផ្សំ៖ ទំពាំងកំប៉ុង១កំប៉ុង ថ្លើមជ្រូក ខ្ទឹមសចិញ្ច្រាំ ស្ករស ទឹកត្រី ម្រេច អំបិល ប្រេងខ្យង

របៀបធ្វើ

  • ស្ងោរថ្លើមជ្រូកអោយឆ្អិន រួច​ហាន់​ជា​បន្ទះៗ។
  • បំពងខ្ទឹមស រួចដាក់ថ្លើមជ្រូកដែលហាន់​ហើយចូល បន្ទាប់​មកចាក់ត្រពាំងកំប៉ុងចូល។ ឆា​ច្របល់គ្នា ដោយដាក់ស្ករស ទឹកត្រី ម្រេច អំបិល ប្រេងខ្យង​តាម​រសជាតិ​ដែល​ចូលចិត្ត។
  • គ្រប់រយៈពេល​២នាទីទុកជាការស្រេច (ទំពាំងកំប៉ុងផុយស្រាប់​មិនចាំបាច់​រំងាស់ទេ)៕

Related Posts

  • http://www.dahlina.com lsvichet

    Not ត្រពាំង but ទំពាំង :D

  • http://dahlina.com/ monida

    កែរួចហើយ!! ខ្មាស់គេណាស់សរសេខុស…

    អរគុណស្រើនៗ :-D