វិធីធ្វើជ្រក់ស្ពៃក៏មិនខុសពីវិធីធ្វើជ្រក់សណ្តែកបណ្តុះដែរ។
គ្រឿងផ្សំ៖
- ស្ពៃ (មិនដឹងឈ្មោះអីដែរ សូមមើលរូបខាងលើ។ ស្ពៃនេះងាយរកទិញណាស់។)
- ទឹកអង្ករ (ទឹកបាយ) អំបិល
របៀបធ្វើ៖
- លាងស្ពៃអោយស្អាត ពុះជា២ ឫជា៤ រឺមិនបានបាច់ពុះទៅតាមទំហំស្ពៃ។ រួចដាក់ក្នុងឆ្នាំង វឺអ្វីដែលអាចដាក់ទឹកក្តៅបាន។
- ដាក់អំបិលអោយប្រៃបន្តិច។
- ដាំទឹកអង្ករអោយពុះ (ទឹកអង្ករគឺទឹកដែលបានមកលាងអង្ករ។ ប្រើទឹកបាយពុះក៏បានដែរ គ្រាន់តែបានតិច)
- ចាក់ទឹកដែលពុះក្នុងឆ្នាំងស្ពៃ ធ្វើយ៉ាងណាអោយលិចស្ពៃ។
- ពេលវាត្រជាក់ចាក់ដាក់ក្នុងក្រល បិទគំរបអោយជិត ទុករយៈពេល៣ថ្ងៃ អាចបរិភោគបានហើយ។
