កាលណាយើងកើតជំងឺផ្តាសាយ អាការមួយដែលច្រើនតែកើតមកជាមួយដែរនោះ គឺអាការក្អក។
ក្អកចែកចេញជា២ប្រភេទ ទីមួយគឺក្អកទាន់ហន់ដែលមានអាការមិនលើសពី ២ឫ៣សប្តាហ៍ឡើយ។ ភាគច្រើនកើតពីការឆ្លងមេរោគក្នុងប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ រឺការស្រូបយកវត្ថុកខ្វក់ចូលក្នុងបំពង់ខ្យល់ដូចជា ផ្សែងបារី ឧស្ម័ន ជាដើម។ អាការក្អកមួយទៀត ហៅថាក្អករ៉ាំរ៉ៃ អាការក្អកប្រភេទនេះគឺមានរយៈពេលយូរចាប់ពី ៣សប្តាហ៍ឡើងទៅ។ វាបណ្តាលមកពីរោគរលាកបំពង់ខ្យល់រ៉ាំរ៉ៃ ការប្រើថ្នាំលើសឈាមប្រភេទខ្លះជាប់ៗគ្នា រោគរបេងជាដើម។
នៅពេលចាប់ផ្តើមមានអាការក្អក ត្រូវសាកល្បងរកទឹក (ទឺកក្នុងសីតុណ្ហភាពធម្មតា មិនក្តៅពេកមិនត្រជាក់ពេក) យកមកទទួលទានអោយបានញឹកញាប់ វានឹងជួយផ្សើមបំពង់ក ឫអាចយកទឹកក្រូចឆ្មារលាយជាមួយទឹកឃ្មុំ ញ៉ាំតិចៗអោយបានញឹកញាប់ក៏អាចជួយកាត់បន្ថយក្អកបានដែរ។ ក្រៅពីនេះចន្លោះពេលមានអាការក្អក គប្បីកុំនៅកន្លែងដែលត្រជាក់។ ប្រសិនបើអាចបានត្រូវធ្វើយ៉ាងណាអោយរាងកាយមានភាពកក់ក្តៅ ផ្អាកការញ៉ាំរបស់ត្រជាក់ដូចជាទឹកកក ការ៉េម តមជក់បារីនឹងតមអាហារខ្លាញ់ទាំងឡាយ។
ប្រសិនបើមានអាការក្អករ៉ាំរ៉ៃមិនព្រមបាត់ គួរកប្បីទៅពិគ្រោះជាមួយគ្រូពេទ្យទើបជាការប្រសើរ។

Recent Comments Gravatars