តើ​អ្នក​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ទើប​តែ​ងខ្លួន​រួចរាល់នៅ​ពេល​ព្រឹក?

បើ​តាម​ការ​ស្ទង់មតិ​របស់​អង់គ្លេស​បាន​​បង្ហាញ​ថាស្ត្រីភាគ​ច្រើន​ចំណាយ​ពេល​ដើម្បី​តុប​តែងខ្លួន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​យូរ​ជាង​ថ្ងៃ​ផ្សេងៗ​នៃ​សប្តាហ៍ ហើយហាក់​ដូច​ជា​ខ្ជី​ខ្ជាបន្តិច​នៅ​ព្រឹកថ្ងៃ​សុក្រ​។

តាមរបាយ​ការណ៍​របស់​ Reuters បាន​អោយ​ដឹង​ថា​ស្ត្រី​ជាមធ្យម​ចំណាយ​ពេល​៧៦​នាទី​ដើម្បី​តុប​តែង​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ដែល​ក្នុង​នោះ​១ភាគ៣​ចំណាយ​ទៅ​លើ​ការ​តុប​តែង​សក់, ១៨​នាទី​ផាត់មុខ, ១៦​នាទី​ល​សំលៀក​បំពាក់​និង​ពេល​នៅ​សល់​សំរាប់​ការ​លុបមុខ​និង​មុជ​ទឹក។ រយៈពេល​នេះ​ត្រូវ​កាត់​បន្ថយ​មក​៤០​នាទី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​និង​ចុះ​ជា​លំដាប់​រហូត​ដល់​១៩នាទី​នៅ​ព្រឹក​ថ្ងៃ​សុក្រ។

ប្រភព៖ Shine

Related Posts

Speak Your Mind

*