ខ្ញីជាមើមរុក្ខជាតិដែលអាចយកមកធ្វើជាម្ហូបអាហារបានច្រើនមុខ។ ក្រៅពីនេះមានសារជាតិជាច្រើននៅក្នុងខ្ញីដែលផ្តល់ប្រយោជន៍ជាច្រើនទៀតដូចជា ជួយរំងាប់ក្លិនឆ្អាប ជួយរំលាយអាហារ ជួយបញ្ចេញញើស និង បញ្ចេញទឹកដោះជាដើម។
ខ្ញីមានសារជាតិជាច្រើនដូចជា អាស៊ីតអាមីណូ ប្រេង អាស៊ីតខ្លាញ់ដើម។ មូលហេតុដែលសារជាតិនៅក្នុងខ្ញីជួយសំរកក្បាលពោះបាន គឺដោយសារជាតិហឺរជួយចំរុញចលនាដុតបំផ្លាញថាមពល។ នៅពេលអ្នកបរិភោគឆាខ្ញី រឺផឹកទឹកខ្ញីនោះ មិនយូរទេរាងកាយអាចដុតបំផ្លាញថាមពលអស់។ ជាមួយគ្នានេះដែរ ខ្ញីនៅមានអង់ស្ស៊ីមជួយរំលាយអាហារក្នុងកំរិតខ្ពស់ទៀតផង។

Recent Comments Gravatars