សម្រាលកូន ត្រូវការរយៈពេលប៉ុន្មាន?

រយៈពេលឆ្លងទន្លេរបស់ស្ត្រីម្នាក់ៗ​មិន​ដូចគ្នាទេ! គឺ​ត្រូវការ​ពេល​ចន្លោះ​ពី២ម៉ោង​​ រហូតលើស​ពី ២០ម៉ោងក៏មាន! បាន​ជា​គេ​ប្រើ​ពាក្យឆ្លងទន្លេ ព្រោះការ​សម្រាលកូន​មិនមែន​ជា​ការ​ងាយ​ទេ ហើយ​មាន​គ្រោះ​ថ្នាក់​ទៀត​ផង។ ស្ត្រី​ដែលត្រៀមសំរាលកូនគឺ​ត្រូវតែ​ឆ្លង​កាត់​ដំណាក់​កាល​ខាង​ក្រោម​ដោយ​ចៀសមិន​រួច​ឡើយ។

ឈី​ពោះមុន​ពេល​សម្រាល

ស្ត្រីពរពោះ​ដល់​សប្តាហ៍ទី ៣៧ ឡើងទៅគឺជិតដល់​ពេលត្រូវសម្រាល​ហើយ។ អ្នក​ត្រូវ​រៀប​ចំ​ខ្លួន​ទៅមន្ទីរ​ពេទ្យដើម្បីសម្រាល ប្រសិន​បើ​អ្នក​ចាប់​ផ្តើម​ឈឺពោះ រៀងរាល់៥នាទីម្តង ក្នុង​រយៈ​ពេល​១ម៉ោង​ នេះ​ជា​សញ្ញា​បញ្ជាក់​ថា​អ្នកកំពុង​ឈឺពោះជិតសម្រាលកូន​ហើយ។ ឆ្មប​នឹង​ចាប់​ផ្តើម​វាស់​ទំហំមាត់ស្បូន​របស់​អ្នក ហើយ​ដែល​ជាមធ្យម​គឺ ៥សង់ទីម៉ែត្រ។ 

ត្រៀមខ្លួនសម្រាល

ដំបូងបំផុតឆ្មបនឹង​អោយអ្នក​នៅក្នុងបន្ទប់សម្ភពរឺក្នុង​បន្ទប់បន្ទប់ដេក ទៅ​តាមរយៈជិតសម្រាលទារកដែល​គេ​ប៉ាន់​ប្រមាណ។ គិលានុប្បដ្ឋាកយិកានឹងពន្យល់អ្នក​អំពី​ដំណើរការ​នៃការ​សម្រាលកូន​ និង​ពិនិត្យជារឿយៗ​ពីទំហំមាត់ស្បូន​របស់​អ្នក។ នេះជា​ដំណាក់​កាលដែល​យ៉ាង​ហោចណាស់​ក៏​មាន​រយៈពេល​២ រឺ៣ម៉ោង​ដែរ។ ​  ជា​ដំណាក់​កាលដែលយូរជាងគេ​សំរាប់​ការ​ឆ្លង​ទន្លេ។  ប្រសិន​បើ​អ្នក​ជ្រើស​រើសវិធី​សម្រាលកូន​ដោយ​ការ​វះកាត់ ដំណាក់កាលនេះ​ជា​ពេល​ដែល​គេ​ចាក់​ថ្នាំសណ្តំ​។

សម្រាល

ដំណាក់​កាល​នេះ​មាត់​ស្បូនអ្នក​នឹងបើកអស់​(ប្រហែល​១៤សង់ទីម៉ែត្រ)​ ដែល​ជា​ពេលដែល​ទារកប្រឹង​ធាក់​ចេញ​មក​ក្រៅ។​  ដំណាក់​កាល​​នេះ មាន​ការពិបាកខ្លាំងនិងមាន​រយៈពេល​ពី​៣​នាទី រហូត​ដល់​៣ម៉ោង!!

សម្រាលហើយ

កូនរបស់អ្នក​នៅក្នុង​ដៃអ្នកមែន​ការសម្រាលមិន​ទាន់​ចប់​សព្វគ្រប់​នៅ​ឡើយទេ។ អ្នក​ត្រូវ​ទំលាក់​សុកទៀត។ ជាដំណាក់កាល​ដែល​អ្នកមិន​សូវ​យក​ចិត្ត​ទុកដាក់ទេ ដោយសារសប្បាយ​ភ្លេចខ្លួននឹង​ការ​បីកូនដែលនឹងកើត។ ប៉ុន្តែក៏​កើតមាន​ជា​រឿយៗ​ដែរ បញ្ហា​ដែល​សុក​មិន​ធ្លាក់​។ ទំលាក់​សុករួច ឆ្មប់ចាប់​ផ្តើម​ចាក់​ថ្នាំ​ស្ពឹក​បន្តិចរួច​ចាត់ការ​សំអាតសុកចេញ​ពី ស្បូន​ដែល​អាច​បង្កអោយ​​ហូរ​ឈាម​មិន​ឈប់។ រួចរាល់!!

ប្រភព៖ http://www.topsante.com/Femme/Grossesse/Accouchement-combien-de-temps

Related Posts