ទម្លាប់ល្អៗរបស់គូស្នេហ៍ដែលមាន​សុភមង្គល

dsc_4061

តើមាន​ទំលាប់​អ្វីខ្លះ​ដែល​នាំមក​នូវ​សុភមង្គលក្នុង​ជីវិត​ស្នេហា? ប្រសិន​បើ​លោក​អ្នកនាង​មានបំណងចង់​អោយជីវិតអាពាហ៍ពិពាហ៍​របស់លោកអ្នកកាន់​តែប្រសើរឡើង សូម​មើល​ទំលាប់​ទាំង​៨​ដូច​ខាង​ក្រោម៖

១. ចូលគេង​ពេលដំណាលគ្នា តើអ្នក​នៅចាំ​កាល​ពី​គ្រាចាប់​ផ្តើុំមនៃ​ចំណង​ស្នេហ៍​របស់អ្នកដែរ​ឬទេ? គឺពេលដែល​អ្នកតែង​តែ​អន្ទះសារ​នឹងចង់គេង​ក្បែរ​គូរស្នេហ៍របស់​អ្នកជានិច្ច។ ​គូស្នេហ៍​រីករាយកំរនឹង​ចូល​គេង​ខុសពេលគ្នាណាស់។ ពួក​គេតែង​តែ​រង់​ចាំ​គ្នា​​ជានិច្ច ប្រសិនបើ​មាន​អ្នកណា​មាន​ការងារ​រវល់ ឬគេ​សុខ​ចិត្តភ្ញាក់មុនប្រសិន​បើ​មាន​កិច្ចការ​ត្រូវ​ធ្វើ។

២. បណ្តុះចំណង់ចំណូល​ចិត្ត​អោយដូចគ្នា បន្ទាប់​ពី​អាពាហ៍ពិពាហ៍ វាជារឿងធម្មតាដែលអ្នក​ដឹង​ថា អ្នក​និង​ដៃគូរមាន​ចំណង់​ចំណូល​ចិត្ត​តិចតួច​ដែល​ដូចគ្នា។​ ប៉ុន្តែ​ចូរអ្នកកុំកាត់​បន្ថយនូវសកម្មភាព​ដែល​នាំ​អោយ​អ្នក​ទាំង​២​រីករាយ​ជាមួយ​គ្នាឡើយ។  ប្រសិន​បើគ្មាន​អ្វីដែល​ជា​ចំណាប់​អារម្មណ៍ ចំណូលចិត្ត​​ដូច​គ្នាទេ អ្នកគួរ​តែ​រួមគ្នាបង្កើត​វា​ឡើង។​

៣. ដើរកាន់​ដៃ​គ្នា ឬ កៀកគ្នា គូស្នេហ៍មិន​គួរ​ដើរ​ចោលគ្នាឡើយ។ អ្នក​គួរ​ព្យាយាម​ដើរ​កាន់​ដៃគ្នា ឬកៀកស្មា កៀក​ចង្កេះគ្នាតាមដែលអាចធ្វើបាន។ ពួកគេ​យល់​ច្បាស់​ពីសារៈសំខាន់​នៃដៃគូជាងទេសភាពតាម​ដងផ្លូវ។

dsc_4363

៤. ទំលាប់​ជឿទុកចិត្ត​និង​អត់អោនចំពោះគ្នា ប្រសិនបើ ឬ​នៅពេល​ដែលមាន​វិវាទ​ឬការ​មិនចុះសម្រុងនឹងគ្នា ហើយប្រសិនបើពួកគេមិនអាចដោះស្រាយបាន គូស្វាមីភរិយារីករាយ តែងតែអភ័យទោស និង​ជឿជាក់លើគ្នាជាជាងការឈ្លោះប្រកែកគ្នានិង​មិនទុកចិត្តគ្នា

៥. ផ្តោតសំខាន់លើអ្វីល្អៗដែលគូរស្នេហ៍បាន​ធ្វើជាជាងកំហុសរបស់​គ្នា ប្រសិនបើអ្នករកមើលតែកំហុស​របស់​គ្នា​ នោះអ្នក​នឹង​មើល​ឃើញ​រាប់​មិន​អស់។ តែ​ប្រសិនបើអ្នករក​មើ​លតែអ្វី​ដែលល្អៗ​របស់​គ្នា ​នោះក៏អ្នក​នឹង​មើល​ឃើញ​រាប់​មិន​អស់ដែរ។ វា​អាស្រ័យថា​អ្នក​ចង់​ផ្តោត​ទៅលើអ្វី​ដែល​អ្នកចង់រក​តែ​ប៉ុណ្ណោះ។ គូស្នេហ៍​រីករាយ​មាន​ទំនោរ​ទៅរក​អ្វីដែលល្អៗ និង​សប្បាយៗ។

៦. អោបគ្នាអោយបានឆាប់​តាមដែលអ្នក​ធ្វើបាន​នៅពេលជួបគ្នា​ពេល​ចេញពី​ធ្វើការ ស្បែក​របស់​យើង​មាន​ការចងចាំ​យ៉ាងល្្អនៅពេលមាន​ការ​បបោសអង្អែល (សេចក្តីស្នេហា) នៅពេល​មាន​ការធ្វើអោយឈឺចាប់ (រំលោភ) និង​នៅពេល​ដែល​មិន​ប៉ះពាល់ (មិនអើពើ) ។ គូស្នេហ៍ ដែលរាក់ទាក់​រកគ្នា​ដោយ​ការ​អោប​ក្រសោបរាងកាយ​ នឹងធ្វើអោយ​អារម្មណ៍របស់ពួកគេ​មាន​តែ​ភាព​ស្រស់ស្រាយ​ និងបង្កើន​សេចក្តីស្នេហា​រវាងគ្នាកាន់តែកើនឡើងពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

៧. និយាយថា​ "បងស្រលាញ់អូន/ អូនស្រលាញ់បង" រៀងរាល់​ព្រឹក នេះ​ជា​វិធីល្អបំផុតរបស់គូស្វាមីភរិយា ដែលជួយ​អោយ​ពួក​គេ​មាន​ការ​អត់​ធ្មត់ និង​អត់​អោននៅក្នុង​ចិត្ត​នៅពេល​ដែល​គេ​ចេញ​ប្រឈម​នឹង​ភាព​តាន​តឹងនៅពិភពខាងក្រៅ​រៀងរាល់​ថ្ងៃ។

៨. មាន​មោទនភាពនៅពេលបាន​ជួបគ្នា គូស្វាមីភរិយាដែលមានសុភមង្គល តែង​តែ​រីករាយ​បំផុត​នៅពេល​ដែលបាន​ជួបគ្នា​ កាន់​ដៃគ្នា កៀកស្មាគ្នា កៀកកគ្នា។ ពួកគេ​មិន​មែន​សំដែង​ចេញដើម្បីសំញ៉ែង​អ្នកដទៃ​ឡើយ​ គ្រាន់​តែ​ចង់​ប្រាប់​ថា​ពួក​គេ​ជា​កម្មសិទ្ធិរបស់​គ្នា​ទៅ​វិញ​ទៅមក។​

គូស្វាមីភរិយាដែលមានសុភមង្គល មាន​ទំលាប់​ខុសពី​គូស្វាមីភរិយាដែលមិន​សូវចុះសម្រុងនឹងគ្នា។ ទំលាប់​មួយ​គឺ​ជាឥរិយាបទអចិន្ត្រៃយ៍ដែល​អ្នក​ធ្វើវា​ឡើង​ដោយ​ស្វ័យប្រវត្តិ ហើយ​វា​ត្រូវការ ការ​ខិតខំប្រឹងប្រែងតិចតួចដើម្បីថែរក្សា។ វាត្រូវចំណាយពេល 21 ថ្ងៃក្នុងការ​ធ្វើនូវឥរិយាបទថ្មីមួយប្រចាំថ្ងៃ ដើម្បីអោយវា​ក្លាយទៅជាទម្លាប់មួយ។ ដូច្នេះ​ចូរអ្នកសាកល្បងរើសយក​ចំណុចណាមួយ​ខាងលើមកអនុវត្តអោយក្លាុយជា​ទម្លាប់ ដើម្បីអោយស្នេហារបស់​អ្នក​កាន់តែ​មាន​ភាព​ផ្អែមល្អែម៕

 

Speak Your Mind

*