គ្រឿងផ្សំ៖
- ត្រីរ៉ស់ រឺត្រីឆ្តោរ
- ស្ករសរឺស្ករត្នោត អំបិល ម្រេច ទឹកត្រី ខ្ទឹមស
របៀបធ្វើ៖
- លាងត្រីអោយស្អាត កាត់ជាកង់ៗ ប្រលាក់អំបិល រួចផ្អាប់ទុករយៈពេល១ម៉ោង ដើម្បីអោយខទៅសាច់ត្រីរឹងល្អ។
- ដាក់ឆ្នាំងលើភ្លើងអោយក្តៅ ចាក់ស្ករស រី ស្ករត្នោតចូល រួចកូរអោយឈ្ងុយនិងឡើងពណ៌ក្រហមល្អ។
- ដាក់ត្រីចូល ដាក់ខ្ទឹមចិញ្ច្រាំ ដាក់ម្រេច ចាក់ទឹកត្រី។ រំងាស់បន្តិច រួចចាក់ទឹកចូល (កុំច្រើនពេក)។ រំងាស់មួយសន្ទុះ ភ្លក់តាមរសជាតិដែលចូលចិត្ត ទុកជាបានការ។










Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

6 Responses
ខត្រីដូចនេះ នៅផ្ទះខ្ញុំចូលចិត្តណាស់។ ជាទូទៅខ្ញុំមិនដឹងពីរបៀបធ្វើទេ។
មានខត្រីមួយបែបទៀតដែលមានដាក់អំពៅពីរបីកង់ក្នុងពេលរំងាស់។
សុទ្ធតែជារបស់ឆ្ងាញ់ៗហ្ម៉ង!!!
ខ្ញុំប្រើអំពៅនៅពេលដែលខកូនត្រី ខត្រីធំៗមិនដែលប្រើទេ។
ខ្ញុំវិមបើមានខត្រី ខ្ញុំដាក់ម្ជួពេលញ៉ាំ ដូចជាប៉េងប៉ោះ ក្រូឆ្មារ ហើយអែមសែមជាងគេគឺស្វាយខ្ចីសាប់ដាក់ហ្មង។
សាប់ស្វាយខ្ចីដាក់ ឆ្ងាញ់ជាងគេ!
ក្នុងឱកាសរដូវបុណ្យចូលឆ្នាំខ្មែរនេះ មិនដឹងថាមានមុខម្ហូបឆ្ងាញ់ៗប៉ុន្មានមុខទេហ្ន៎ សំរាប់ញាំ!
ពីថ្ងៃមុនឃើញបងស្រីម៉ូនីដា រៀបចំម្ហូបឆ្ងាញ់ៗក្នុងថ្ងៃចូលឆ្នាំចិន។
បងមិនទាន់ដឹងទេថាត្រូវធ្វើម្ហូបអីនៅឡើយទេ!