បើតាមលទ្ធផលនៃការស្ទង់មតិបានបង្ហាញថាបុរសភាគច្រើនមានទំនោរនិយាយកុហកជាងស្ត្រី ហើយថែមទាំងគិតថាទង្វើនេះគ្មានកំហុសធ្ងន់ធ្ងរ ។
នៅក្នុងការបោះឆ្នោត ៣០០០សំលេង គេបានរកឃើញថាជាមធ្យមបុរសអង់គ្លេសនិយាយកុហក៣ដងក្នុង១ថ្ងៃ ដែលស្មើនឹង១០៩២ដងក្នុង១ឆ្នាំ។ ចំណែកស្ត្រីវិញ ជាភាពស្មោះត្រង់ច្រើនជាងដែលជាមធ្យមនាងកុហក៧២៨ដងក្នុង១ឆ្នាំ គឺប្រហែល២ដង ក្នុង១ថ្ងៃ។ ស្ត្រីដែលនិយាយកុហក ភាគច្រើនគឺស្ត្រីដែលជាមាតា នេះបើតាមលទ្ធផលស្ទង់មតិរបស់ Science Museum។
បុរស ២៥%និយាយកុហកម្តាយរបស់ខ្លួន ដែលស្ត្រីមានតែ២០%ប៉ុណ្ណោះ។ បើប្រៀបធៀបទៅមានមនុស្សតែ១០%ទេដែលនិយាយកុហកដៃគូរបស់ខ្លួន។ បុរសច្រើនតែកុហកដៃគូអំពីទំលាប់ផឹកស្រារបស់ខ្លួន។ “បងញ៉ាំស្រាដែរ តែញ៉ាំតិចតួច”។ ចំណែកស្ត្រីវិញច្រើនតែកុហកថា “មិនអីទេ! ខ្ញុំអត់អីទេ!” ច្រើនតែបិទបាំងអារម្មណ៍ពិតរបស់ខ្លួន។
“នេះជាអ្វីដែលខ្ញុំចង់បាន” នេះជាឃ្លាដែលគូស្នេហ៍មិនថាបុរសវឺនារីតែងតែនិយាយនៅពេលគេទិញរបស់ជូនគ្នាទៅវិញទៅមក ទោះបីជាគេមិនចូលចិត្តរបស់នោះក៏ដោយ។
ស្ត្រីច្រើនតែមានអារម្មណ៍ថាមានកំហុសបន្ទាប់ពីបាននិយាយកុហក។ ៨២%នៃស្ត្រីគិតថាវាជាការបំផ្លាញទំនុកចិត្ត ដែលបុរសមានតែ៧០%ប៉ុណ្ណោះដែលគិតបែបនេះ។
តើទង្វើបែបនេះអាចទទួលយកបានរឺទេ? មនុស្ស៨៤% យល់ថាអាច។ ៣ភាគ៤នៃការស្ទង់មតិជឿជាក់ថាការភូតភរបែបនេះជារឿងត្រឹមត្រូវព្រោះវាបានធ្វើអោយអ្នកដែលយើងកុហកមានអារម្មណ៍ល្អ។
Katie Maggs, អ្នកជំនួយការផ្នែកអភិរក្សរេជ្ជសាស្ត្រនៃ Science Museum បាននិយាយថា “ការកុហក ភូតភរជាធម្មជាតិរបស់មនុស្សដែលមិនអាចជៀសបាន តែវាក៏ជាការជះឥទ្ធិពលមួយដ៏សំខាន់ដល់សង្គមដែរ”។
ពាក្យកុហកដែលពេញនិយមជាងគេទាំង១០របស់បុរស៖
1. បងផឹកដែរ តែផឹកតិចតួចប៉ុណ្ណោះ
2. មិនអីទេ បងពិតជាមិនអីមែន
3. គ្មានសេវា
4. មានទៅថ្លៃអី
5. បងនៅតាមផ្លូវ
6. ស្ទះចរាចរហើយ!
7. មិនអីទេ! ស្លៀកអីចឹងមិនឃើញកំប៉េះគូទធំទេ
8. សុំទោស បងមិនបានលើកទូរស័ព្ទ
9. អូនមើលទៅដូចជាស្គមជាងមុន
10. នេះជាវត្ថុដែលបងតែងតែចង់បាន
.
ពាក្យកុហកដែលពេញនិយមជាងគេទាំង១០របស់នារី៖
1. មិនអីទេ អូនពិតជាមិនអីមែន
2. អូនមិនដឹងថានៅឯណាទេ!!
3. មានទៅថ្លៃអីIt wasn’t that expensive
4. អូនផឹកដែរ តែផឹកតិចតួចប៉ុណ្ណោះ
5. អូនជឺក្បាល
6. គេលក់បញ្ចុះថ្លៃ
7. អូននៅតាមផ្លូវ
8. អូ៎! អូនមានវាយូរយារណាស់មកហើយ
9. ទេ! អូនមិនចោលវាទេ
10. នេះជាវត្ថុដែលបងតែងតែចង់បាន
http://news.bbc.co.uk/2/hi/health/8689010.stm


Recent Comments Gravatars