សំល​ម្ជូរខ្ទិះសាច់គោ

វិធីធ្វើសំលនេះស្រដៀង​គ្នា​នឹង វិធីធ្វើសំលការីដែរ។

គ្រឿងផ្សំ៖

  • សាច់គោ (សាច់​កំភួន សាច់​ស្លម្ជូរគ្រឿង មិនបាច់​យក​សាច់​ផុយទេ)
  • ម្នាស់ សណ្តែកកួរ
  • គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម
  • ម្ជូរសណ្តាន់ ឫ អំពិលទុំ
  • សណ្តែកដីលីង
  • ម្ទេសឆ្អើរ
  • គ្រឿងការី
  • ខ្ទិះដូង
  • ប្រហុក ឫ​ កាពិ
  • ស្ករស អំបិល ទឹកត្រី

របៀបធ្វើ៖

  • ហាន់​សាច់គោជា​បន្ួះតូចៗ
  • កាត់ម្នាស់ជា​ដុំតូចៗ
  • កាត់សណ្តែកកួរ​ខ្លីៗ
  • ម្ទេសឆ្អើរ យកសរសៃ យកគ្រាប់ចេញ រួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
  • បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម​  សណ្តែកដីលីង រួចដាក់បុក​ច្របល់ជាមួយម្ទេសឆ្អើរ​ចិញ្ច្រាំ និងគ្រឿងការី។
  • ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
  • ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង  រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួច​​​ដាក់សាច់គោច្របល់ចូល​គ្នាមួយច្របក់។ ដាក់ម្ជូរសណ្តាន់ ឫ អំពិលទុំ រួចដាក់ទឹកត្រី  អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួ​ចរំងាស់មួយស្របក់ ទើបដាក់ម្នាស់និង​​សណ្តែកកួរ​ចូល។ ទុកអោយពុះម្តងទៀត ភ្លក់ប្រៃផ្អែមរួចជា​​ការ​ស្រេច។

ចំណាំ៖

  • បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។
  • បើយក​សាច់​ផុយ ពេល​ដាក់​ម្នាស់​ចូល​ច្បាស់​ជា​រលួយសាច់លែងឆ្ងាញ់អស់ហើយ។

Related Posts

Comments

  1. thida san says:

    it looks really nice, is it hard to cook this dish?

  2. Monida says:

    No it's not difficult to prepare as you see in my post ;)

  3. Sotheavy says:

    Dear bong srey Monida,

    I want to add more idea about this section of somlor mchu kties. For the kties , we romghas and ko vea till it have a bright white and khab, then u can take the kroeung n kapi or prahok n add toeuk trey…in it n ko vea till smell good, then take other kties chong put in it……., so that the colour of ur somlor its look nice n good smell…has has I hope bong don mind

  4. monida says:

    Sotheavy, thank you for adding this point ;)

Speak Your Mind

*