គេង​ថ្ងៃមួយស្រ​ឡេត​ផ្តល់​ប្រយោជន៍​យ៉ាងមហិមា

អ្នក​ពិត​ជា​មាន​ការ​នឿយ​ហត់​ អស់​កំលាំង​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ដោយ​មិន​បាន​សំរាក​ បន្តិចសោះ​នោះ។​ ការ​គេង​ថ្ងៃ​មួយ​ស្រឡេតបន្ទាប់​ពី​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​រួច​នឹង​ផ្តល់​ ថាមពល​ដល់​អ្នក​ឥត​គណនា!!! តាម​សំដី​របស់ Aurélie Ravier ។

បន្ទាប់​ពីញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ហើយ អ្នក​ហាក់​ដូច​ជា​ងងុយរងាក់​រងើ​តែ​អ្នក​ព្យាយាម​មិន​ទៅ​ទំរេត​មួយ​ស្រលេត​ទេ​ ដោយ​ហេតុ​ថា​ខ្លាចដល់​ម៉ោង​ធ្វើការ។ ប៉ុន្តែ​អ្នក​មិន​បាន​គិត​ដល់​ថា​នៅ​ពេល​ដែល​អ្នក​ទៅ​ដល់​កន្លែង​ធ្វើការ តើអ្នក​អាច​ធ្វើការ​បាន​ឬទេ? អ្នក​អាច​អង្គុយងោក ស្ទើរ​លក់​ស្ទើរមិន​លក់​នៅ​នឹង​តុ​ធ្វើការ​នោះ​ក៏​ថា​បាន​ដែរ! តើ​មាន​ប្រយោជន៍​អ្វី​ដែល​ខំ​បញ្ឈរ​ភ្នែក​ទាំង​ត្រដាប់​ត្រដួស​បែប​នោះ!?
អ្នកសាក​ល្បង​​ចំណាយ​ពេល​ពី​៥ទៅ​១០​​នាទី​ដើម្បី​គេង​អោយ​ស្កប់​នៅ​ពេល​ដែល​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​រួច​វិញ នោះ​អ្នក​នឹង​បាន​​ដឹង​ពីអត្ថ​​ប្រយោជន៍​យ៉ាងសម្បើម​​មិន​ខាន!

គេង​ថ្ងៃមួយស្រ​ឡេត​ (power nap)​ គឺ​មាន​រយៈពេល​មិន​លើស​ពី​៥​ទៅ​១០​នាទី​ឡើយ។ អ្នក​អាច​ធ្មេច​ភ្នែក​នៅ​កន្លែង​ធ្វើការ នៅ​លើ​មេត្រូឫតាក់ស៊ី…នោះ​អ្នកនឹង​មាន​អារម្មណ៍ដូច​ជាស្វាង ស្រលះ​ភ្នែក​និង​មាន​ថាមពល​គ្រប់​គ្រាន់​នឹង​បន្ត​ការ​ងារ​មួយ​កំណាត់​ថ្ងៃ​ទៀត។

តាម​សៀវ​ភៅ​មួយ​ចំនួន​បាន​សរសេរ​ថា ការ​គេង​ថ្ងៃ​​ធ្វើ​អោយអ្នក​មានខួរ​ក្បាល​ភ្លឺ​ស្វាង  អារម្មណ៍​ភ្លឺ​ថ្លា មាន​សំរស់​ស្រស់​ស្អាត ធ្វើ​អោយ​រាង​កាយ​មាន​ភាព​រហ័ស​រហួន៕

Related Posts