ម៉ាំសាច់​ជ្រូក​ស្ងោរ

ម៉ាំសាច់​ជ្រូក​ស្ងោរផ្ទាប់​ជាមួយ​សាឡាដ​និង​ត្រសក់ជា​ម្ហូប​ដែល​ងាយ​ធ្វើបំផុត​និង​មាន​រស​ជាតិ​ឆ្ងាញ់​ពិសារ!

គ្រឿង​ផ្សំ

  • ម៉ាំ​ត្រីរ៉ស់
  • សាច់ជ្រូក៣ជាន់
  • ខ្ទឹមស
  • ក្រូចឆ្មារ
  • ស្ករស
  • សាឡាដ
  • ត្រសក់

របៀប​ធ្វើ

  • ស្ងោរសាប់​ជ្រូក​៣ជាន់​អោយ​ឆ្អិន។
  • លាង​ម៉ាំអោយស្អាត។ រួចហាន់ជា​ចំណិត​តូចៗ។
  • ​ហាន់​ខ្ទឹមស​ជាបន្ទះស្តើង​ៗលាយ​ជាមួយម៉ាំ​ដែល​ហាន់​ហើយ រួចច្របា​ច់ក្រូចឆ្មារ​និង​ដាក់​ស្ករ​ស​ចូលតាម​រសជាតិដែល​ចូលចិត្ត។ រួចច្របល់​ចូលគ្នាអោយសព្វ។
  • ហាន់សាច់​ជ្រូក​ស្ងោរ​ដែល​ឆ្អិន​ហើយ​ជា​ចំណិត​តូចៗ។
  • លាង​សាឡាដនិង​ហាន់​ត្រសក់ដាក់​ជាការ​ស្រេច។

ចំណាំ៖ សំរាប់​អ្នក​ដែលចូល​ចិត្ត​ម្ទេស ហាន់លាយជាមួយ​ម៉ាំ​នឹងជួយបន្ថែម​រសជាតិ​ម្ហូប​មួយ​កំរិត​ថែម​ទៀត៕

Be Sociable, Share!

Related Posts

Comments

  1. Dhana says:

    feel hugry when reading!