គ្រឿងផ្សំ៖
- ត្រចៀកជ្រូកកន្លះគីឡូ
- គ្រឿងផាក់ឡូវ២ដុំ (ក្នុងរូបខាងក្រោម ១ប្រអប់មាន៤ដុំតូចៗ)
របៀបធ្វើ៖
- លាង កោសត្រចៀកជ្រូកអោយស្អាត។
- ត្រចៀកមួយកាត់ជា៣ឬជា៤។
- យកដុំផាក់ឡូវដាក់ចូលក្នុងទឺកក្តៅមួយចានចង្កឹះ។ ទុកមួយសន្ទុះអោយវារលាយ។
- ត្រាំត្រចៀកជ្រូកដែលកាត់រួចនឹងទឹកផាក់ឡូវនេះទុកចោលរយៈពេលកន្លះម៉ោង ដើម្បីអោយចូលជាតិ។
- ឆាច្របល់ត្រចៀកនិងទឹកគ្រឿងផាក់ឡូវរហូតដល់ឡើងពណ៌ល្អ
- ចាក់ទឹកថែមនិងរំងាស់រហូតដល់ត្រចៀកជ្រូកផុយជាការស្រេច។
គ្រឿងផាក់ឡូវ (មានម៉ាកផ្សេងជាច្រើនទៀត)



haha មិនពិបាកធ្វើផង ចាំខ្ញុំសាកធ្វើអោយហាន់នីខ្ញុំម្តង មើល ទៅរកផ្សារយួនក្បែនេះសិនខ្ញុំ អរគុណដែលបានដាក់ ។ ស្មានតែពិបាកឃើញម៉ាក់ធ្វើ ព្រោះចាំតែឆ្អិនស្រាប់
និយាយអីចឹងខ្ញុំចង់ធ្វើ បុកទឹកត្រី កោះកុង តែមិនដឹងធ្វើដូចម្តេច (បុកខ្ទឹមសជាមួយម្ទេស នឹងដាក់ក្រូចឆ្មា អំបិល ស្កស។ល។ ) ម៉ែអើយជូចង់លេច…. ហាហា
តាមក្បួនគឺអីចឹងហើយ! តែខ្ញុំប្រើទឹកត្រីជំនួសអំបិល ហើយ ក្រូចឆ្មារក៏មិនដាក់ច្រើនប៉ុន្មានដែរ។
មកពីខ្ញុំដាក់ដល់ទៅបីផ្លែ ឯនោះ បន្ទាប់មកថែមស្កថែមអំបិល នៅតែជូ ហិញ