វិប​ផត​ថល​​​អំពី​​ស្ត្រី​៖​ វិធី​ការពារ​ជំងឺ​ផ្ដាសាយ​សម្រាប់​ស្ត្រី​មានគភ៌

ក្នុង​ពេល​មាន​ផ្ទៃពោះ​មាន​ស្ត្រី​ជាច្រើន​កើត​រោគ​ផ្ដាសាយ​ធម្មតា តែ​ពុំ​ជះឥទ្ធិពល​អ្វី​ធ្ងន់ធ្ងរ​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ​ឡើយ ។ ប៉ុន្តែ​ប្រសិន​បើ​អូស​បន្លាយ​ពេល​យូរ ហើយ​សីតុណ្ហភាព​នៅ​ក្នុង​រាងកាយ​មាន​កម្ដៅ​ប្រហាក់ប្រហែល​ចន្លោះ ៣៩ អង្សា ជា​ច្រើន​ថ្ងៃ គឺ​ចៀស​មិន​ផុត​ពី​ការ​ប៉ះពាល់​ដល់​សុខភាព​របស់​ទារក​នៅ​ក្នុង​ផ្ទៃ​នោះ​ ឡើយ។ ក្រៅពី​នោះ ការ​ក្ដៅខ្លួន​ខ្លាំង មេរោគ​ក៏​អាច​ធ្វើឲ្យ​រំញោច​ដល់​ស្បូន​រួញ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន និង​កើតកូន​មុន​ពេល​កំណត់។

ខាង​ក្រោម​នេះ​ជា​វិធី ១១ យ៉ាង សម្រាប់​ស្ត្រី​មាន​គភ៌​ក្នុង​ការ​ការពារ​ជំងឺ​ផ្ដាសាយ។pregnant women sneeze

១-ទឹក​ខ្ញី ស្ករ​ក្រហម
នៅ​ពេល​អ្នក​មាន​ភាព​ស្រៀវស្រាញ ឬ មាន​អារម្មណ៍​ថា​បម្រុង​នឹង​កើត​រោគ​ផ្ដាសាយ​នោះ ត្រូវ​ទទួល​ទាន​ទឹក​ខ្ញី​លាយ​ស្ករ​ក្រហម​ក្ដៅៗ​មួយ​ចានចង្កឹះ​រួចហើយ​សម្ងំ​ ដេក ។ ម៉្យាងទៀត​ឧស្សាហ៍​ទទួលទាន​ខ្ទឹមស ឬ ខ្ទឹម​ក្រហម​ឲ្យបាន​ញឹកញាប់ ព្រោះ​វា​ពុំ​គ្រាន់​តែ​អាច​មាន​ប្រសិទ្ធភាព​ការពារ​រោគ​ផ្ដាសាយ​ប៉ុណ្ណោះ​ ទេ ថែម​ទាំង​អាច​ទប់ស្កាត់​មេរោគ​នៅ​ក្នុង​ពោះ​បាន​ទៀ​ផង។

២-ប្រព័ន្ធ​ការពារ​ផ្លូវ​ដក​ដង្ហើម
នៅ​ពេល​ខ្វះ​ជាតិ​ស័ង្កសី មុខងារ​នៃ​ប្រព័ន្ធ​ការពារ​ផ្លូវ​ដក​ដង្ហើម​ចុះ​ខ្សោយ ។ ដូច្នេះ​ចំពោះ​ស្ត្រី​មាន​គភ៌​គួរ​ស្រូប​យក​ជាតិ​ស័ង្កសី​ឲ្យបាន​ច្រើន​ពី​ ក្នុង​អាហារ ដូចជា គ្រឿង​សមុទ្រ, សាច់​លាយ​ខ្លាញ់​តិចតួច, សណ្ដែកដី, គ្រាប់​ឈូករ័ត្ន​និង អាហារ​ដែល​ផលិត​ចេញពី​ប្រភេទ​សណ្ដែក។

៣-ជីវជាតិ C
ស្ត្រី​មាន​គភ៌​ពេល​កើត​រោគ​ផ្ដាសាយ គួរ​ទទួល​ទាន​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ C ឬ​ក៏​ផឹក និង លេប​ថ្នាំ​ជីវជាតិ C ។ អាហារ​ដែល​សម្បូរ​ជីវជាតិ C រួមមាន ប៉េងប៉ោះ, ផ្កា​ស្ពៃ, ម្ទេស​បូកគោ, ក្រូចឃ្វិច ឬ ក្រូច​ពោធិ៍សាត់, ស្ត្របឺរី, ឪឡឹក និង ផ្លែ​ទំពាំងបាយជូរ​…។ល។

៤-ខ្ពុរ​មាត់​ជាមួយ​នឹង​ទឹក​អំបិល
ជា​រៀងរាល់​ព្រឹក​ពេល​ក្រោក​ពី​ ដំណេក ក្រោយ​ពេល​លុបលាង​មុខ និង ដុះ​ធ្មេញ​រួច គឺ​ត្រូវ​ខ្ពុរ​មាត់​ជាមួយ​ទឹក​អំបិល​ប្រៃ​ឡែមៗ ។ បន្ទាប់​ត្រូវ​ផឹកទឹក​ដាំ​ពុះ​ឲ្យបាន​កន្លះ​កែវ ព្រោះ​ពុំ​គ្រាន់តែ​អាច​ការពារ​រោគ​ផ្ដាសាយ​ប៉ុណ្ណោះ​ទេ​អាច​មាន​ផល​ ប្រយោជន៍​ដល់​សុខភាព​នៃ​អញ្ចាញ​ធ្មេញ​ទៀត​ផង ព្រោះ​ស្ត្រី​កំពុងតែ​មាន​គភ៌ អញ្ចាញ​ធ្មេញ​ឧស្សាហ៍​ចេញ​ឈាម ដែល​ងាយ​នឹង​បណ្ដាល​ឲ្យ​កើត​រោគ​រលាក​អញ្ចាញ​ធ្មេញ។

៥-ពេល​ព្រឹក​លុបមុខ​នឹង​ទឹក​ត្រជាក់
នៅ​ពេល​ក្រោក​ពី​ដេក​នា​ពេល​ ព្រឹក​ព្រលឹម ប្រើ​ទឹក​ត្រជាក់​សម្រាប់​លុបមុខ​អាច​បង្កើន​ថាមពល​ប្រឆាំង​នឹង​ជំងឺ​ ផ្ដាសាយ ។ នៅ​ពេល​យប់​មុន​ចូល​ដំណេក អាច​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​លុបមុខ ព្រោះ​ទឹក​ត្រជាក់​អាច​រំខាន​ដល់​ដំណេក ។

៦-រក្សា​សំណើម​នៅ​ក្នុង​បន្ទប់​ឲ្យបាន ៤៥ ភាគរយ
នៅ​រដូវ​រងា គេ​តែង​ប្រើ​ឧបករណ៍​កម្ដៅ​ដើម្បី​ធ្វើឲ្យ​មាន​ខ្យល់​អាកាស​ក្ដៅ​ឧណ្ហ​ៗ​នៅ​ ក្នុង​បន្ទប់ ប៉ុន្តែ​ខ្យល់​អាកាស​នេះ​ប្រែ​ទៅ​ជា​ស្ងួត​ហែង​ទៅ​វិញ ហើយ​ខ្យល់អាកាស​ស្ងួត​ហែង​នេះ​ធ្វើ​ឲ្យ​មេរោគ​អាច​ប្រមូល​ផ្ដុំ និង រស់រាន​មាន​ជីវិត​នៅ​ក្នុង​ផ្លូវ​ដកដង្ហើម ។ ដូច្នេះ​នៅ​ក្នុង​បន្ទប់ គួរ​ប្រើ​ឧបករណ៍​បន្ថែម​សំណើម​មួយទៀត ដើម្បី​រក្សា​ឲ្យ​មាន​ខ្យល់​អាកាស​មិន​ក្ដៅ​ពេក មិន​ត្រជាក់​ពេក និង កម្រិត​សំណើម ៤៥ ភាគរយ។

៧-ឆ្ពុង​ទឹក​ខ្មេះ
វិធី​ឆ្ពុង​នឹង​ទឹក​ខ្មេះ ដើម្បី​ការពារ​ផ្ដាសាយ​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ការ​ជជែក​វែកញែក​នៅ​ឡើយ ប៉ុន្តែ​ដោយ​សារ​តែ​ពុំ​មាន​ផលវិបាក​នោះ ទើប​មាន​គ្រួសារ​ខ្លះ​នៅ​តែ​អនុវត្ត​វិធី​នេះ​ដដែល។

៨-មិន​ត្រូវ​បំភ្លេច​ទឹក​ដាំ​ពុះ
ការ​ផឹកទឹក​ច្រើន​មាន​ប្រសិទ្ធភាព ​ខ្ពស់​អាច​ការពារ​រោគ​ផ្ដាសាយ និង រោគ​រលាក​បំបង់-ក។ ដូច្នេះ​ក្នុង​មួយ​ថ្ងៃ យល់​ល្អ​ត្រូវ​ផឹកទឹក​ឆ្អិន​ឲ្យ​បាន​ពី ៦០០ ទៅ ៨០០ មីលីលីត្រ។

៩-ផ្លាស់ប្ដូរ​ខ្យល់​អាកាស
ត្រូវ​តែ​ឲ្យ​ខ្យល់​អាកាស​បរិសុទ្ធ​ ចេញចូល​ឥត​ឈប់ឈរ​នៅ​ក្នុង​បន្ទប់។ ដូចនេះ​មាន​មនុស្ស​ជា​ច្រើន​ចូលចិត្ត​បើក​ទ្វារបង្អួច​ដើម្បី​ឲ្យ​ខ្យល់​ អាកាស​ចេញចូល​នៅ​ពេល​ព្រឹកព្រហាម ហើយ​ក្រោយ​ពី​នោះ​ស្រាប់​តែ​បិទ​បង្អួច​ជិតឈឹង​ពេញ​មួយ​ថ្ងៃ។ ការ​ធ្វើ​បែប​នេះ​មិន​ល្អ​ឡើយ ព្រោះ​យ៉ាង​ហោច​ណាស់​ក្រោយ​ពេល​ដេក​ថ្ងៃ និង​មុន​ពេល​ចូល​ដេក​យប់ គឺ​ត្រូវ​ឲ្យ​មាន​ខ្យល់​អាកាស​ខាង​ក្រៅ​ចូល​ក្នុង​បន្ទប់​ដើម្បី​ ផ្លាស់ប្ដូរ​ខ្យល់​អាកាស។

ម៉្យាងទៀត ត្រូវ​បើកទ្វារ​បង្អួច​ក្រោយ​ពេល​ព្រះអាទិត្យ​រះ​ទើប​ជា​ការ​ល្អ​ព្រោះ​បើ​ បើកទ្វារ​បង្អួច​នៅ​ពេល​ព្រះអាទិត្យ​មិន​ទាន់​រះ កម្រិត​នៃ​ជាតិ​កាបូនឌីអុកស៊ីត​នៅ​ខាង​ក្រៅ​មាន​កម្រិត​ខ្ពស់ ដែល​មិន​អំណោយ​ផល​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឡើយ។ ប្រសិនបើ សន្ទស្សន៍​នៃ​ខ្យល់​អាកាស​កខ្វក់​មាន​ទំហំ​ធំធេង ខ្យល់​អាកាស​ពុំ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ឡើយ តែ​គេ​អាច​ប្រើ​ឧបករណ៍​បឺត​ស្រូប​យក​ខ្យល់​អាកាស​ថ្មី។

១០-គេច​ចេញ​ពី​ហ្វូង​មនុស្ស
មិន​ទៅ ឬ ក៏​ទៅ​ដែរ តែ​តិចតួច​ប៉ុណ្ណោះ​នៅ​តាម​ទី​សាធារណៈ​ដែល​ប្រមូល​ម្ដុំ​ហ្វូង​មនុស្ស ព្រោះ​មនុស្ស​កាន់​តែ​ច្រើន អត្រា​នៃ​ការ​ចម្លង​ជំងឺ​ក៏​កាន់​តែ​ច្រើន​ដែរ។

១១-រក្សា​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ​ហាត់​ពត់​លត់​ដំ
ការ​ហាត់​ ពត់​លត់​ដំ​គឺ​លើក​កម្ពស់​ដល់​រាងកាយ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​ដ៏​ មាន​ប្រសិទ្ធភាព។ ដូច្នេះ​ស្ត្រី​កំពុង​តែ​មាន​គភ៌ គួរ​រក្សា​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ​ហាត់​ពត់​លត់​ដំ​ទាំង​ផ្នែក​រាងកាយ និង គំនិត៕

Related Posts