ញាំស្វាយត្រីឆ្អើរ

gnorm svay trei chha-eur

គ្រឿងផ្សំ៖

  • ត្រីឆ្អើរ
  • ស្វាយខ្ចី១ផ្លែ
  • បង្គារក្រៀម
  • សណ្តែកដីលីង
  • ខ្ទឹមស ខ្ទឹមក្រហម(បើមាន) ស្ករស ទឹកត្រី

របៀបធ្វើ៖

  • បេះត្រីឆ្អើរជាចំណិត​​តូចៗ។
  • ចិតសំបកស្វាយ រួចសាប់ជាសសៃៗ (បើឈូសបាន​សសៃម៉ត់ពេក)។
  • បុកបង្គារក្រៀម  បុកសណ្តែកដីលីង  បុកខ្ទឹមស  ហាន់ខ្ទឹមក្រហមស្តើងៗ។
  • ដាក់ត្រីឆ្អើរ ស្វាយ បង្គារក្រៀម  សណ្តែកដីលីង  ខ្ទឹមស  ខ្ទឹមក្រហមចូលគ្នា  ចាក់ទឹកត្រីដាក់ស្ករស​​រួច​ច្របល់​ចួល​គ្នា​តាម​រសជាតិ​​​ដែល​​ចូលចិត្តជា​ការស្រេច។

ចំណាំ៖ បើចូល​ចិត្ត​ញ៉ាំជី ដាក់ជីលាយ​ជាមួយក៏បាន។ ចំពោះស្វាយខ្ចីកុំយកស្វាយដែល​ជូរពេក ;-)

Related Posts

Comments

  1. sovuthy says:

    ឃើញភ្លាមស្រក់ទឹកមាត់ឃ្លានបាយតែម្តង មើលទៅគួរអោយចង់ញ៉ាំណាស់

  2. monida says:

    អរគុណ :)

Speak Your Mind

*