ទឹក​គ្រឿង

គ្រឿងផ្សំ៖

  • ត្រីរ៉ស់ រឺត្រីឆ្តោរ (ត្រី​អ្វីក៏បានដែរអោយតែ​មាន​សាច់​ច្រើន​មិន​សូវ​មាន​ឆ្អឹង)
  • អំពិល​ទុំ
  • ប្រហុក
  • ជី​បន្លា
  • សណ្តែក​ដី​លីង (មិន​បាច់​ដាក់​ក៏បាន​បើ​មិន​ចូល​ចិត្ត)
  • ស្ករស  អំបិល
  • អន្លក់៖ ផ្កាស្នោ ផ្កា​កំប្លោក ត្រប់វែង ត្រសក់ ប៉េងប៉ោះ ននោង ត្រកួន  ស្ពៃ​ខៀវ (និងបន្លែ​ផ្េសងទៀត​ដែល​ចូលចិត្ត)

របៀបធ្វើ៖

  • លាងត្រីអោយស្អាត​ ដាក់​ចំហុយ ជាមួយ​ប្រហុក។
  • ស្រង់​ត្រី​ចេញ​ពី​តឹក​ប្រហុក។ បេះយកសាច់ បុកអោយ​ឡើង​សរសៃ។
  • ជ្រំទឹក​ប្រហុក​ចំហុយ ជាមួយ​អំ​ពិល​ទុំ រួច​ចាក់ចូល​ត្រី​បុក លៃ​យ៉ាងណា​កុំ​អោយ​រាវ​ពេក។
  • ដាក់​អំបិល​និង​ស្ករ ភ្លក់តាមរសជាតិ​ដែល​ចូល​ចិត្ត ។ រួច​ហាន់ជី​បន្លា​ឆ្មារៗ​ដាក់ ​ទុកជាបានការ។
  • បុក​សណ្តែក​ដី​លីងដាក់ បើចួលចិត្ត។
  • បន្លែអន្លក់​ដែល​ត្រូវ​ស្រុះ មាន ននោង  និង ស្ពៃ​ខៀវ។

Related Posts

Speak Your Mind

*