រាងកាយរបស់មនុស្សមានជាតិទឹកជាសមាសធាតុផ្សំជាទឹករហូតដល់ ៧៥% នៃទំងន់ខ្លួនសរុប។ ទឹកមានសារៈសំខាន់ចំពោះជីវិតប្រចាំថ្ងៃយ៉ាងខ្លាំង ព្រោះថារាងកាយមិនអាចមានជីវិតរស់នៅបានទេប្រសិនបើខ្វះជាតិទឹក លើសពី៣-៧ថ្ងៃ។
- តួនាទីរបស់ទឹក
ទឹកមានតួនាទីសំខាន់ចំពោះគ្រប់ផ្នែកនៃរាងកាយ។ វាជួយរំលាយអាហារ និងបឺតស្រូបយកជាតិអាហារ បណ្តេញជាតិពុលនិងបញ្ចេញកាកសំណល់ គ្រប់គ្រង់សីតុណ្ហភាពក្នុងរាងកាយអោយស្ថិតក្នុងកំរិធម្មតា និង ធ្វើអោយមានអារម្មណ៍ស្រស់ស្រាយ។
ការទទួលទានទឹកក្នុងបរិមាណគ្រប់គ្រាន់និងត្រឹមត្រូវ គឺទទួលទានទឹកក្នុងសីតុណ្ហភាពធម្មតាមិនក្តៅពេក មិនត្រជាក់ពេកនឹងជួយអោយចរន្តឈាមរត់មានដំណើរការល្អ រីឯបេះដូងក៏ធ្វើការយ៉ាងមានប្រសិទ្ធភាពដែរ។
- បរិមាណទឹកដែលត្រូវទទួលទាន
ជាទូទៅគេទទួលទានទឹកយ៉ាងហោចណាស់ក្នុង១ថ្ងៃ ៦ទៅ៨កែវ។ ប៉ុន្តែនៅថ្ងៃណាដែលមានសីតុណ្ហភាពក្តៅ គួរទទួលទានទឹកយ៉ាងតិច១០កែវក្នុង១ថ្ងៃ ដើម្បីរក្សាសំណើមកោសិកាក្នុងរាងកាយ។
- កង្វះជាតិទឹក
រាងកាយនឹងធ្វើការស្តុកជាតិទឹករហូតដល់មានអាការហើម ក្រៅពីនេះធ្វើអោយឈាមមានកំហាប់ខ្ពស់ ចរន្តឈាមដំណើរការយ៉ាងលំបាក បេះដូងធ្វើការធ្ងន់ ធ្វើអោយឆាប់ហត់ ល្ហិតល្ហៃ ងងឹតមុខ តម្រងនោមធ្វើការមិនបានល្អ។ បើខ្វះជាតិទឹកខ្លាំងនឹងបណ្តាលអោយសន្លប់បាត់ស្មារតីបាន។
- ទឹកជួយអោយរាងស្វែល
តួនាទីសំខាន់របស់ថ្លើមគឺជួយដុតបំលែងជាតិខ្លាញ់ដែលកកផ្តុំក្នុងរាងកាយអោយទៅជាថាមពល។ ប្រសិនបើអ្នកទទួលទានទឹកបានគ្រប់គ្រាន់នឹងជួយអោយថ្លើមធ្វើការបានពេញលេញល្អ។ ទឹកក៏ជាកត្តាសំខាន់ជួយអោយ ប្រព័ន្ធរំលាយអាហារធ្វើការយ៉ាងមានប្រសិទ្ធភាព។
ការទទួលទានទឹកក្តៅឧនៗបន្ទាប់ពីភ្ញាក់ពីដំណេកនៅពេលព្រឺកភ្លាម នឹងជួយអោយប្រព័ន្ធប្្ចេញចោលដំណើរការបានល្អ។ កង្វះជាតិទឹកធ្វើអោយមនុស្សមានចំណង់អាហារកាន់តែច្រើន ព្រោះរាងកាយអាចច្របូកច្របល់រវាងភាពឃ្លានអាហារនិងការស្រេកទឺក។ ដូច្នេះអ្នកគួរទទួលទានទឹកមួយកែវមុនពេលបរិភោគបាយ ដើម្បីបន្ថយការឃ្លាន និងធ្វើអោយឆាប់ឆ្អែត ដែលធ្វើអោយអ្នកអាចរក្សារាងរៅអោយនៅសមសួនបាន។
Recent Comments Gravatars